រឿង ៧ យ៉ាង​ដែល​បុរស​ចូលចិត្ត​ផុស​លើ​ហ្វេសប៊ុក ធ្វើឲ្យ​ស្រី​ៗ​ស្អប់

  • 2017-04-25 04:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឲ្យតែ​ប្រុស​ៗ​​ចូលចិត្ត​បង្ហោះ​រឿង​ទាំងនេះ​ចូល​បណ្ដាញ​សង្គម​រាប់ចូល​ទាំង Facebook, Instagram, Twitter ​​មនុស្ស​ស្រី​ស្អប់​បំផុត​។ រឿងខាងក្រោម​នេះ ធ្វើឲ្យ​ស្រី​ៗ​ស្អប់ ពេល​ឃើញ​មនុស្ស​ប្រុស​ធ្វើ​លើ social media៖

១.បង្ហោះ​រូប​ថត Selfies៖ ភាគច្រើន​មាន​តែ​មនុស្ស​ស្រី​ទេ ទើប​វង្វេង​នឹង​ការ​ថត​រូប Selfies តែ​បើ​បុរស​ចូលចិត្ត​បែប​នេះ​ដែរ ជា​រឿង​គួរ​ឲ្យ​ស្អប់​ទៅវិញ​ទេ ព្រោះ​មើលទៅ​ឈ្លក់​នឹង​រូប​សម្រស់​ខ្លួនឯង​។

រូបតំណាង

**២.បង្ហោះ​តែ​បញ្ហា​ផ្សេង​ៗ**៖ បើ​នារី​ពូកែ drama មិន​សូវ​អី​ប៉ុន្មាន​ទេ តែ​បើ​មនុស្ស​ប្រុស​ផុស​រាល់​បញ្ហា តែ​មិន​គិត​រក​ដំណោះស្រាយ​ធ្វើឲ្យ​ស្រី​ៗ​ជិន​ឫក​បំផុត​ហើយ។

៣.ផុស​រូប​ធ្វើ​ដូច​ខ្លួន​ឯង​ជា​តួ​សម្ដែង៖ ប្រសិន​ជា​រូប​ធម្មតា​ៗ​មិន​អី​ទេ តែ​បើ​មាន action ដូច​តួ​កុន​វិញ ហួស​នឹង​ចូលចិត្ត​ហើយ។

៤.រូប​ថត​ធ្វើ​ដូច​កំពុង​សញ្ជឹង​គិត៖ នេះ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ស្អប់​បំផុត​ហើយ មិន​ដែល​ឃើញ​បង្ហាញ​ពី​ភាព​ជោគជ័យ​ណា​មួយ​សោះ តែ​រូប​ស៊ី​អារម្មណ៍​ធ្វើ​ដូច​ខ្លួន​កំពុង​ធ្វើការ​នោះ​មាន​ច្រើន​ហូរហែ។

រូបតំណាង

៥.រូបថត​ផឹកស៊ី៖ ដូច​គ្មាន​ការងារ​អ្វី​ធ្វើ បង្ហោះ​តែ​រឿង​ផឹកស៊ី​រាល់ថ្ងៃ តើ​ស្រី​ណា​គេ​ចូលចិត្ត​មនុស្ស​ប្រុស​បែប​នេះ​ទៅ។

៦.ចុច Like និង comment រូប​មនុស្ស​ស្រី​គ្រប់​គ្នា៖ ឲ្យតែ​មាន friend ស្រី​ៗ​ណា​ផុស​រូប គឺ​ដឹង​តែ​ចុច Like និង comment ស្អាត​ណាស់​អូន អី​នឹង ស្រី​ៗ​ស្អប់​ទៅ​វិញ​ទេ។

៧.រូបភាព​អាក្រាត៖ ត្រឹម​រូបភាព​សិចស៊ី​ដោះអាវ​មិន​ជា​អ្វី​ទេ តែ​បើ​ជា​លក្ខណៈ​រូប​អាក្រាត​កាយ​ហើយ​នោះ ជា​ស្រី​ៗ​ទៅ​ជា​ខ្ពើម​រអើម​​ហើយ៕

ប្រភព៖ Mensfitness ប្រែ​សម្រួល៖ ទ្រី រ៉ាវី