ស្រីៗដាច់ខាតកុំធ្វើរឿង ៦ យ៉ាងនេះលើ Facebook ឲ្យសោះ
- 2017-04-19 03:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗដាច់ខាតកុំធ្វើរឿង ៦ យ៉ាងនេះលើ Facebook ឲ្យសោះ
ទោះជា Facebook អាចជួយកាត់បន្ថយការអផ្សុករបស់ស្រីៗបានមែន តែដាច់ខាតយើងមិនត្រូវធ្វើរឿងមួយចំនួនលើបណ្ដាញសង្គមមួយនេះដែរ ព្រោះអាចជះឥទ្ធិពលមិនល្អដល់យើងពេលក្រោយ។ រឿង ៦ យ៉ាងនេះស្រីៗមិនគួរធ្វើលើ Facebook ទេ៖
១.បញ្ហាទំនាក់ទំនងស្នេហា
ស្រីៗមួយចំនួនខ្លះពេលផ្អែមល្ហែមផុសបង្អួតដល់អ្នកដទៃ ហើយពេលឈ្លោះគ្នាក៏ផុសឲ្យគេដឹង។ រឿងស្នេហានេះពេលខ្លះលាក់បាន យើងគួរតែលាក់ទុកទៅ មិនគួរបើកចំហគ្រប់យ៉ាងនៅលើ Facebook ពេកទេ។
២.រូបថតអាក្រាតកាយ
បើទោះជាយើងស្រលាញ់រូបថតបែបនេះ តែក៏មិនគួរបង្ហាញវានៅលើបណ្ដាញសង្គមយក្សមួយនេះដែរ ព្រោះជនអគតិមួយចំនួនអាចនឹងយករូបយើងទៅធ្វើរឿងមិនល្អ។ ដូចនេះបើមានរូបអាក្រាតកាយគួរលាក់ទុកជាការសម្ងាត់ទៅ។
**៣.រឿងរ៉ាវអាម៉ាស់អ្នកដទៃ**
ប្រសិនបើយើងមានរឿងរ៉ាវបែបនេះមែន ក៏មិនគួរចែករំលែកជាសាធារណៈឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ហើយយើងអាចមានបញ្ហាដោយសារការចែកចាយរឿងរ៉ាវដោយគ្មានការយល់ព្រមពីសាមីខ្លួនថែមទៀតផង។
៤.អាសយដ្ឋាន ឬព័ត៌មានផ្សេងៗ
រាល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនមិនគួរបង្ហាញឲ្យគេដឹងឡើយ។ ទាំងរឿងកន្លែងធ្វើការ,ប្រាក់ខែ ឬសំញែងសម្ភារៈមានតម្លៃផ្សេងៗជាដើម។ ព្រោះវាមានគ្រោះថ្នាក់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។
៥.រូបភាពមិនសមរម្យ
រូបភាពដែលមានភាពមិនសមរម្យ ឬប៉ះពាល់ដល់អ្នកដទៃ និងសង្គមជាតិ គួរទុកឲ្យបានស្រួលបួលទៅជៀសវាងជួបបញ្ហាដោយប្រការណាមួយ។
៦.ការស្អប់ខ្ពើមអ្វីមួយ
បើយើងស្អប់នរណា ឬកន្លែងធ្វើការ ក៏មិនត្រូវបង្ហាញឲ្យអ្នកដទៃដឹងតាមរយៈ Facebook ដែរ ព្រោះធ្វើប៉ះពាល់ដល់ការងារ៕