ស្រី​ៗ​វ័យ ២៧ ឆ្នាំ​គួរ​រៀន​ពី​រឿង​សំខាន់ ៧ យ៉ាង​នេះ

  • 2017-04-18 03:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ស្ត្រី​មាន​វ័យ ២៧ ឆ្នាំ គួរតែ​ធ្វើឲ្យ និង​រៀន​ពី​ចំណុច​អស់​ទាំង​នេះ ដើម្បី​ទទួល​បាន​ចំណេះដឹង​ច្រើនទុក​ក្នុង​ខ្លួន​ រស់នៅ​ដោយ​ឯករាជ្យ។ ដូចនេះ​គួរ​រៀន​ពី​រឿង​ទាំង ៧ យ៉ាង​នេះ ព្រោះ​ទាន់​យើង​នៅ​មាន​ឱកាស៖

.គ្រួសារ​គឺ​ជា​អ្នក​ដែល​តែងតែ​មាន​សារៈសំខាន់​ចំពោះ​យើង​ជានិច្ច មិន​មែន​មនុស្ស​ប្រុស ឬ​មិត្តភ័ក្ដិ​អស់​ទាំង​នោះ​ទេ។

.ត្រូវ​មាន​ភាព​ក្លាហាន​រៀន​រស់​នៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។

.រៀន​ធ្វើ និង​គិត​អ្វី​ដោយ​ភាព​ស្រួល​ៗ នោះ​ការងារ​នឹង​ស្រួល​ដូច​អ្វី​ដែល​បាន​ប៉ង។

.គួរ​ទៅ​កន្លែង​ថ្មី ទើប​ធ្វើឲ្យ​យើង​ជួប​អ្វី​ដែល​ថ្មី និង​មាន​ប្រយោជន៍​ចំពោះ​ជីវិត​រស់នៅ។

.ចាប់ផ្ដើម​សរសេរ​បញ្ជី​ការងារ​ដែល​ត្រូវ​ធ្វើ ឬ​ចំណូល​ចំណាយ​ប្រចាំ​របស់​យើង​ទើប​ល្អ​សម្រាប់​អនាគត។

.ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា​ខ្លួន​ឯង​ចង់​ធ្វើ​អ្វី​ពេល​ខាង​មុខ និង​រៀន​ពី​វិធី​បង្កើត​គ្រួសារ​កក់ក្ដៅ​មួយ។

.សន្សំសំចៃ និង​រៀន​ពី​ការ​វិនិយោគទុន​ខ្លះ​ៗ​ពី​អ្នក​ជំនាញ៕

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម