រឿង​ល្អៗ៤​យ៉ាង​នឹង​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​បញ្ឈប់​ការ​កក់​សក់​រាល់​ថ្ងៃ​

  • 2017-04-03 10:53:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សម្អាត​សក់​គឺ​ជា​រឿង​ចាំ​បាច់​មួយ​សម្រាប់​ស្រី​ៗ​ ព្រោះ​សក់​គឺ​ជា​ភ្នែក​មួយ​នៃ​សម្រស់​ដែល​មនុស្ស​ស្រី​ខ្វះ​មិន​បាន។​ ប៉ុន្តែ​បើ​អ្នក​ចេះ​តែ​សម្អាត​​ជា​រៀង​រាល់​ថ្ងៃ​ដោយ​​មិន​ត្រឹម​ត្រូវ​នោះ​វា​អាច​នឹង​បំផ្លាញ​សក់​របស់​អ្នក​វិញ ដូច្នេះ​អ្នក​គួរ​តែ​បញ្ឈប់​ការ​សម្អាត​សក់​ជា​ប្រចាំ​របស់​អ្នក​ហើយ​ ព្រោះ៖ ​ 1. អ្នក​អាច​សន្សំ​ពេល​បាន​៣០​នាទី​ជា​រៀង​រាល់​ព្រឹក​ ៖​ បើ​អ្នក​ទម្លាប់​សម្អាត​សក់​អ្នក​ជា​រៀង​រាល់​ព្រឹក​នោះ​ អ្នក​នឹង​ខ្ជះខ្ជាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏​៣០​នាទី​ដែរ​។ ​អ្នក​មិន​គួរ​កក់​សោះ​ជា​រៀង​រាល់​ថ្ងៃ​ពេក​នោះ​ទេ​។

2. កាត់​បន្ថយ​សារជាតិ​គីមី​ដែល​អាច​ជ្រាប​ចូល​ក្នុង​ស្បែក​ក្បាល ៖​ សាប៊ូ​ក៏​ដោយ​ ថ្នាំ​អប់​ឬ​បន្ទន់​ក៏ដោយ​ សុទ្ធ​តែ​មាន​ជាតិ​គីមី​នៅ​ក្នុង​នោះ​ ដូច្នេះ​បើ​អ្នក​កក់​ឬ​អប់​រាល់​ថ្ងៃ​ពេក​នោះ​អ្នក​អាច​​ប្រឈម​នឹង​សារជាតិ​គីមី​ច្រើន​ដែល​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ច្រើន​ដល់​សុខភាព។

3. សក់​របស់​អ្នក​មាន​សុខភាព​ល្អ​ ៖ សក់​របស់​អ្នក​តែង​មាន​ជាតិ​ប្រេង​ពី​ធម្មជាតិ​ដែល​អាច​ជួយ​​ឲ្យ​សក់​ភ្លឺ​រលោង មាន​សំណើម​និង​ការពារ​ការ​បែកបាក់​។ ការ​លាង​សក់​លើស​លប់​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ខ្សោះ​ជាតិ​ប្រេង​និង ​អាច​​នាំ​អោយ​សក់​ស្ងួត​និង​​ផុយ​ស្រួយ​។

4. ជួយ​រក្សា​ពណ៌​សក់​របស់​អ្នក​ឲ្យ​​នៅ​បាន​យូរ ៖ ការ​សម្អាត​សក់​ជា​រៀងរាល់​ថ្ងៃ​អាច​ឲ្យ​ពណ៌​សក់​របស់​អ្នក​ឆាប់​អស់​ ហើយ​ប្រែ​ពណ៌​ និង​ធ្វើ​ឲ្យ​ឆាប់​ខូច​សក់​ទៀត​ផង​ ដូច្នេះ​អ្នក​គួរ​តែ​ឈប់​​កក់​សក់​ជា​ប្រចាំ​​ទៅ។

ការ​សម្អាត​នៅ​តែ​មាន​ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ពី​របៀប​សម្អាត​ជាមុន​សិន​ ដើម្បី​ការពារ​សក់​របស់​អ្នក​កុំ​ឲ្យ​មាន​បញ្ហា៕

ប្រភព​​ ៖​ Lifehack

ប្រែសម្រួល៖ ផេង​ ផល​ធិតា

អត្ថបទពេញនិយម