បើនិយាយពាក្យ Sweet បែបនេះ ដឹងតែមិត្តប្រុសញញឹមបិទមាត់មិនជិតម៉ង!
- 2017-03-30 08:20:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើនិយាយពាក្យ Sweet បែបនេះ ដឹងតែមិត្តប្រុសញញឹមបិទមាត់មិនជិតម៉ង!
ពេលសាសងស្នេហា បុរសក៏ចូលចិត្តឲ្យយើងប្រើពាក្យ Sweet Sweet ដែរ គ្រាន់តែគេមិនបញ្ចេញតែប៉ុណ្ណោះ។ ការពោលពាក្យសរសើរពីភាពជោគជ័យ ទៅកាន់បុរស ធ្វើឲ្យគេរឹតតែស្រលាញ់យើង។ តែបើអ្នកមិនទាន់ច្បាស់ទេ អាចធ្វើតាមវិធីខាងក្រោមនេះបាន៖
១. និយាយពីភាពជាបុរសរបស់គាត់៖ បើយើងសរសើរពីសុភាពបុរស និងភាពអង់អាចរបស់គាត់នោះ គាត់នឹងសប្បាយចិត្តមិនខានព្រោះជាធម្មតាមិនសូវមាននរណានិយាយពីវាទេ។ នេះជាវិធីដ៏ពិសេសមួយ។
២. ប្រាប់ពីអារម្មណ៍កក់ក្ដៅពេលមានគាត់នៅក្បែរ៖ សម្រាប់បុរស គេតែងគិតថាភារកិច្ចសំខាន់គឺការពារយើង ហើយបើយើងប្រាប់ពីអារម្មណ៍កក់ក្ដៅបែបនេះ គាត់នឹងសប្បាយចិត្តខ្លាំងមិនខាន គ្រាន់តែពេលខ្លះគាត់មិនបង្ហាញចេញមកប៉ុណ្ណោះ។
៣. អរគុណគាត់ដែលតែងមើលថែយើង៖ វាក៏ជាវិធីសម្លាប់ចិត្តមួយដ៏មានប្រសិទ្ធភាពដែរ។
៤. សរសើរ និងលើកទឹកចិត្តទៅលើការងាររបស់គាត់៖ គ្មានប្រុសៗឯណាមិនមានមោទនភាពពេលដែលយើងប្រាប់គាត់បែបនេះទេ។ ធានាថានឹងញញឹមពេញមួយថ្ងៃមិនខាន។
ដូចនេះបើយើងចង់ Sweet ជាមួយមិត្តប្រុសនោះគឺមិនមែនពិបាកដូចការគិតទេ។ សាកវិធីទាំងនេះហើយធានាថាស្នេហាអ្នកនឹងកាន់តែផ្អែមមិនខាន៕