រូបរៀបការកូនក្រមុំពីប្រទេសផ្សេងៗគ្នា មើលទៅពិតជាប្លែក
- 2017-03-28 09:21:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបរៀបការកូនក្រមុំពីប្រទេសផ្សេងៗគ្នា មើលទៅពិតជាប្លែក
រៀបការគឺជាពិធីមួយដ៏មានអត្ថន័យបំផុតរបស់មនុស្សគ្រប់គ្នា ហេតុនេះហើយបានជាកូនកំលោះកូនក្រមុំតែងចង់បានសំលៀកបំពាក់ស្អាតបំផុតតាមដែលអាចធ្វើបាន។ ខាងក្រោមនេះគឺជាឈុតសំលៀកបំពាក់កូនក្រមុំបែបប្រពៃណីពីបណ្ដាលប្រទេសផ្សេងគ្នា មើលទៅឡូយប្លែក៖
១. ឥណ្ឌូណេស៊ី៖ សម្រាប់ប្រជាជននៅប្រជុំកោះភាគខាងកើត កូនក្រមុំត្រូវបានតុបតែងដោយសំលៀកបំពាក់ពណ៌យ៉ាងឆើតឆាយ។
២. កូរ៉េ៖ អស់រយៈពេលរាប់រយឆ្នាំមកហើយដែលកូនក្រមុំជនជាតិកូរ៉េតែងស្លៀកពាក់សំលៀកបំពាក់ម្យ៉ាងដែលគេហៅថា «Hanbok» សម្រាប់ប្រទេសកូរ៉េខាងត្បូង ឬ «Joseon-ot» សម្រាប់កូរ៉េខាងជើង។
៣. ឥណ្ឌា៖ គេតែងស្លៀករ៉ូបពណ៌ក្រហមដោយបន្ថែមគ្រឿងអលង្ការជាច្រើន។
៤. ជប៉ុន៖ កូនក្រមុំស្លៀក Kimonos ពណ៌ស និងពាក់ក្រណាត់សូត្រម្យ៉ាងហៅថា«Tsunokakushi»។
៥. ទីបេ៖ សំលៀកបំពាក់រួមមានគ្រឿងលំអម៉ូដសក់ បន្តោងរូបព្រះ និងគ្រឿងលម្អផ្សេងទៀតជាច្រើន។
៦. អ៊ីតាលី៖ គេមានជំនឿថាពណ៌បៃតងអាចនាំសំណាងនិងភាពសម្បូររុងរឿង ហេតុនេះហើយគេតែងតុបតែងរ៉ូបកូនក្រមុំព្រមទាំងគ្រឿងអលង្ការដោយប្រើពណ៌បៃតង។
៧. ស្រីលង្កា៖ សំលៀកបំពាក់កូនក្រមុំគឺជាការបញ្ចូលគ្នារវាងវប្បធម៌លោកខាងលិច និងខាងកើតដោយរួមមានទាំងគ្រឿងអលង្ការស្អាតៗទៀតផង។
៨. ប៉ាគីស្ថាន៖ កូនក្រមុំតែងស្លៀកសំលៀកបំពាក់ពណ៌ក្រហមដុត ផ្កាឈូក ឬ ស្វាយ។
៩. ប៉ាឡេស្ទីន៖ កូនក្រមុំតែងស្លៀកពណ៌សយ៉ាងស្រស់ស្អាត។
១០. ប៉េរូ៖ សម្រាប់រ៉ូបកូនក្រមុំ គេប្រើពណ៌ក្រហមនិងខ្មៅ។
១១. ប្រទេសតួគី៖ មុនពេលដែលកូនក្រមុំចេញពីផ្ទះទៅក្នុងពិធី បងប្រុស ឬពូកូនក្រមុំតែងតែងយកខ្សែក្រហមមកចងចង្កេះនាង។ ពណ៌ក្រហមគឺដំណាងឲ្យសំណាង សុភមង្គល និងចិត្តបរិសុទ្ធ៕