ស្រី​ៗ​ប្រើ​ទឹកអប់​ផ្សំ​ពី​គ្រឿង​ទេស ៦ ប្រភេទ​នេះ អាច​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​បុរស

  • 2017-03-09 09:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗអាច​ទាក់ទាញ​ចិត្ត​បុរស​ឲ្យ​លង់​ក្នុង​ភ្លើង​ស្នេហា​បាន​យ៉ាង​ស្រួល​ជាទី​បំផុត ដោយ​គ្រាន់តែ​បាញ់​ទឹកអប់​ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុ​ដើម​ទាំងនេះ។ ព្រោះ​ទឹកអប់​ដែល​ផ្សំ​ពី​គ្រឿង​ទេស ៦ ប្រភេទ​នេះ អាច​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​របស់​បុរស​បាន៖

១.រុក្ខជាតិ​វ៉ានីឡា

មិន​ថា​នៅ​ក្នុង​ការ៉េម ឬ​ក្នុង​ទឹកអប់​ទេ សុទ្ធតែ​បាន​ផ្សំ​ពី​រុក្ខជាតិ​វ៉ានីឡា ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ជាប់ចិត្ត គ្រាន់តែ​ក្នុង​ការ៉េម​គេ​ប្រើ​តិច​បំផុត។ វ៉ានីឡា​ត្រូវ​បាន​ច្នៃ​ជា​គ្រឿង​ក្រអូប ដើម្បី​ជួយ​រំសាយ​អារម្មណ៍​តានតឹង។ ​បើ​ប្រើ​ក្នុង​ទឹកអប់​វិញ គឺ​សម្រាប់​ដាស់​អារម្មណ៍ ជាពិសេស​ជំរុញ​ផ្លូវ​ភេទ​បុរស​វ័យ​ចំណាស់។ សម្រាប់​ម៉ាក​ដែល​មាន​ការ​ពេញ​និយម​បំផុត​នោះ​គឺ elizabeth perfumes និង James ‘Nirvana Black’។

២.ដើម​យីហ៊ុប

ទឹកអប់​ដែល​មាន​ផ្សំ​ពី​ដើម​យីហ៊ុប​នេះ គឺជា​ក្លិន​សំណព្វ​ចិត្ត​បុរស និង​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក។ ពេល​បុរស​ៗ​បាន​ស្រង់​ក្លិន​ដ៏​ពិដោរ​នេះ​រួច​អាច​ជួយ​ជំរុញ​លំហូរ​ឈាម​ទៅ​ចុះ​តំបន់​ខាង​ក្រោម​របស់​បុរស។ ប្រសិនបើ​អ្នក​កំពុង​សម្លឹង​រក​ការ​ពង្រីក​ជីវិត​ផ្លូវ​ភេទ​ជាមួយ​បុរស​ណា​ម្នាក់ TokyoMilk ‘Dark គឺជា​ជម្រើស​ដ៏​ល្អ​បំផុត។

៣.ដើម​ឈើអែម​ខ្មៅ

បើ​ទោះ​ជា​ដើម​ឈើអែម​ខ្មៅ​មាន​ក្លិន​ចត់​បន្តិច​មែន តែ​មនុស្ស​ប្រុស-ស្រី​ជាច្រើន​ពេញ​ចិត្ត​នឹង​ក្លិន​របស់​វា។ នៅ​ពេល​នារី​បាញ់​ទឹកអប់​ដែល​ផ្សំ​ចេញ​ពី​​គ្រឿង​ទេស នៅ​ជិត​នំ​ដូណាត់ ឬ​កូឡា វា​បាន​បង្កើត​នូវ​ក្លិន​មួយ​ថ្មី​មិន​គួរឲ្យ​ជឿ​ដែល​អាច​ដាស់​អារម្មណ៍​ដែល​អសកម្ម​រឿង​លើ​គ្រែ​ជា​យូរ ឲ្យ​ត្រឡប់​មក​វិញ​បាន។ អ្នក​ដែល​ចូលចិត្ត​ក្លិន​នេះ​គួរ​ប្រើ​ទឹក​អប់ La Petite Robe Noire Hair Mist។

៤.ដើម​ក្រូចឆ្មារ

ទឹកអប់​ដែល​មាន​ក្លិន​បែប​ក្រូចឆ្មារ ពិតជា​ថ្នាំ​សម្រើប​មួយ​ដែល​មនុស្ស​ជាច្រើន​មិន​ដឹង។ បុរស​ភាគច្រើន​បាន​ឈ្លក់​វង្វេង​ជាមួយ​នឹង​មនុស្ស​ស្រី​ប្រើ​ទឹកអប់​ក្លិន​នេះ ព្រោះ​អំណាច​អារម្មណ៍​ផ្លូវ​ភេទ​កម្រើក​ឡើង។ ម៉ាក ‘Citrus Verbena Summer Fragrance’ គឺជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ក្លិន​បែប​នេះ។

៥.ផ្កា​ឡាវែនឌ័រ

ពេល​មាន​អារម្មណ៍​តានតឹង, ដឹក​មិន​ដេក, រសាប់រសល់ ក្លិន​ផ្កា​ឡាវែនឌ័រ​អាច​ជួយ​បាន។ នៅ​ពេល​ស្ត្រី​បាញ់​ទឹក​អប់​នេះ ហើយ​មនុស្ស​បាន​ហិត​ក្លិន​នេះ​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ផា​សុខភាព និង​ស្រើបស្រាល។ ទឹកអប់ French Lavender Eau De Cologne ល្អ​បំផុត។

៦.ជីរអង្កាម

ជីរអង្កាម គឺ​តែងតែ​ជា​ក្លិន​ដ៏​អស្ចារ្យ​មួយ ដែល​ជួយ​ឲ្យ​មនុស្ស​លង់លក់​ក្នុង​ដំណេក​ស្កប់ស្កល់។ ទឹកអប់​ដែល​មាន​ក្លិន​ប្រភេទ​នេះ មិន​ត្រឹម​តែ​បុរស​ទេ ដែល​ឈ្លក់​វង្វេង​តែ​មនុស្ស​ស្រី​ខ្លួន​ឯង​ក៏​មាន​អារម្មណ៍​ថា​ទន់​ខ្លួន​រវើរវាយ​ដែរ។ ‘White Jasmine & Mint’ Cologne ជា​ជម្រើស​ក្លិន​បែប​ជីរអង្កាម៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម