៤ វិធី​ជ្រើសរើស​ទឹកអប់​ឲ្យ​បាន​ត្រឹមត្រូវ សក្ដិសម​នឹង​ខ្លួន​យើង​ជា​ស្រី

  • 2017-02-04 07:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ចង់​ប្រើប្រាស់​ទឹកអប់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ដូចនេះ​ កញ្ញា មាន ៤ វិធី​ជ្រើសរើស​ទឹកអប់​ឲ្យ​បាន​ត្រឹមត្រូវ សក្តិសម​នឹង​ខ្លួន​យើង៖

១.ជ្រើសរើស​ក្លិន​មួយ​ដែល​យើង​ស្រឡាញ់​ពិត​ប្រាកដ

ក្លិន​ទឹកអប់​មាន ២ ប្រភេទ​ដែល​សក្ដិសម​ជាមួយ​មនុស្ស​ស្រី៖ទី ១ ក្លិន​ក្រអូប​បែប​ឈួល​ខ្លាំង​សម្រាប់​នារី​ចូលចិត្ត​ភាព​សិចស៊ី។ ទី ២ ក្លិន​ក្រអូប​បែប​ស្រទន់ សម្រាប់​នារី​សុភាព​រាប​សា។ ដូចនេះ​គិត​ថា​ខ្លួន​យើង​ជា​មនុស្ស​ប្រភេទ​ណា ហើយ​ក៏​គួរ​តែ​ជ្រើសរើស​ក្លិន​មួយ​ដែល​យើង​ចូលចិត្ត​ពិត​ប្រាកដ។

២.ជំហាន​បន្ទាប់​សាក​ទឹកអប់​លើ​ស្បែក

ទឹកអប់​មាន​ក្លិន​ខុស​គ្នា​នៅ​ពេល​នៅ​យើង​សាក​វា​លើ​ស្បែក​។ មុន​សម្រេចចិត្ត​ទិញ​មួយ​ណា យើង​គួរ​តែ​​សាកល្បង​នៅ​លើ​ស្បែក ៥-១០ នាទី​សិន ព្រោះ​ក្លិន​នឹង​ភាយ​ចេញ​មក​។

៣.ពេល​សាក​កុំ​បាញ់​ច្រើន​ពេក

ការ​សាក​ទឹកអប់​មុន​នឹង​ទិញ មិន​គួរ​បាញ់​ច្រើន​ពេក​ទេ ព្រោះ​ពេល​បាញ់​ច្រើន​ធ្វើឲ្យ​ក្លិន​ឈួល ហើយ​យើង​ពិបាក​ជ្រើសរើស​ទៅ​វិញ​ទេ។

៤.ធ្វើឲ្យ​ក្រអូប​បាន​យូរ

ដើម្បី​ឲ្យ​ទឹកអប់​ក្រអូប​បាន​យូរ យើង​គួរតែ​លាប​ឡេ​លើ​ស្បែក​ជាមុន​សិន មុន​នឹង​បាញ់​ទឹកអប់៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម