១១ឃ្លាជំរុញទឹកចិត្ត និងមានន័យជ្រៅរបស់អ្នកស្រី Ellen
- 2017-01-31 07:18:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១ឃ្លាជំរុញទឹកចិត្ត និងមានន័យជ្រៅរបស់អ្នកស្រី Ellen
Ellen DeGeneres វ័យ ៥៩ឆ្នាំគឺជាតារាកំប្លែងស្រីដ៏មានកេរ្តិ៍ឈ្មោះ និងឥទ្ធិពលមួយរូបលើពិភពលោក។ ក្រៅពីធ្វើឲ្យគ្រប់គ្នាសើចសប្បាយតាមរយៈកម្មវិធី “The Ellen DeGeneres Show” និងវេទិកាផ្សេងៗទៀត Ellen មានតួនាទីជាច្រើនទៀតដូចជា ជាបុគ្គលគំរូសម្រាប់សហគមន៍ LGBT (ក្រុមស្រឡាញ់ភេទដូចគ្នា) អ្នកស្រឡាញ់សត្វ និងជាអ្នកស្នេហាជាតិមួយរូប។ ខាងក្រោមនេះគឺជាពាក្យសម្ដី១០ឃ្លាដ៏មានន័យរបស់អ្នកស្រី៖
១. ខ្ញុំសួរមនុស្សគ្រប់គ្នាហេតុអីពួកគេដាក់តាំងរូបក្បាលក្ដាន់លើជញ្ជាំង។ ពួកគេតែងឆ្លើយថាដោយសារវាជាសត្វដ៏ស្អាត។ តែសម្រាប់ខ្ញុំ ខ្ញុំគិតថាម្ដាយខ្ញុំស្រស់ស្អាត ហើយខ្ញុំក៏ដាក់តាំងរូបគាត់។
២. រូបរាងខាងក្រៅរបស់អ្នក មិនធ្វើឲ្យអ្នកអស្ចារ្យអ្វីឡើយ។ ខ្ញុំចង់បានន័យថា ខ្ញុំកាត់សក់ប្រុស និងស្លៀកខោប្រុសយូរហើយ ប៉ុន្តែមិនដែលឃើញកើតអីផង។
៣. ខ្ញុំមិនបានរៀនដល់សាកលវិទ្យាល័យណាទេ ហើយខ្ញុំក៏មិនចង់បានន័យថាអ្នកកំពុងតែខ្ជះខ្ជាយពេលវេលា និងលុយនោះដែរ ប៉ុន្តែឃើញទេ ខ្ញុំក៏អាចក្លាយជាតារាល្បី។
៤. អ្វីៗនឹងកាន់តែល្អ ចិត្តមនុស្សក៏នឹងផ្លាស់ប្ដូរ ហើយអ្នកត្រូវតែនៅរស់ ដើម្បីបានមើលវា។
៥. ពេលខ្លះអ្នកទទួលបានក្រូចឆ្មារ (បញ្ហា) ពីជីវិត តែការពិតវាអាចជាក្រូចធម្មតា (សំណាង) ក៏ថាបាន។
៦. ជីវិតគឺត្រូវតែមានស្មើគ្នា រវាងល្អនិងអាក្រក់ ខ្ពស់ហើយនិងទាប។
៧. ជីវិតខ្លីណាស់។ បើមិនជឿខ្ញុំនិយាយទេ អាចសួរមេអំបៅបាន។ ជីវិតរបស់វាជាមធ្យមរស់បានត្រឹមតែ ៥ទៅ១៤ថ្ងៃប៉ុណ្ណោះ។
៨. អ្វីដែលគ្រប់គ្នាគួរដឹងនោះគឺ សុភមង្គលពិតប្រាកដ គឺសុភមង្គលដែលយើងរកបានដោយខ្លួនឯង និងដើម្បីខ្លួនឯង។
៩. ៥យ៉ាងដែលខ្ញុំឲ្យតម្លៃគឺ ភាពស្មោះត្រង់ ភាពស្មើគ្នា ភាពសប្បុរស ការចេះអាណិតអាសូរអ្នកដទៃ ការធ្វើដាក់អ្នកដទៃដូចអ្វីដែលអ្នកចង់ឲ្យគេធ្វើមកលើអ្នក និងការជួយអ្នកដែលកំពុងត្រូវការជំនួយ។
១០. បើកចិត្តរៀនសូត្រមេរៀនថ្មីៗ បើទោះជាវាផ្ទុយគ្នាពីមេរៀនចាស់ដែលអ្នករៀនម្សិលមិញក៏ដោយ។
១១. ឈុតឆាកកំប្លែងភាគច្រើន គឺការសើចដោយសារការលំបាករបស់អ្នកដទៃ។ ខ្ញុំយល់ថាធ្វើដូច្នេះ វាដូចជាការធ្វើបាបអ្នកដទៃច្រើនជាង។ ដូច្នេះខ្ញុំចង់ក្លាយជាឧទាហរណ៍បង្ហាញថា អ្នកអាចកំប្លែង និងធ្វើល្អ មានន័យថាធ្វើឲ្យអ្នកដទៃសើចបានដោយមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់ ៕
ប្រភព៖ Storypick