វិធី​ធ្វើឲ្យ​គ្រួសារ​គេ​ទាំងអស់ ពេញ​ចិត្ត​ស្ដូក​លើ​យើង​តាំង​ពី​ថ្ងៃ​ដំបូង

  • 2017-01-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​សង្សារ​ពេល​ទៅ​លេង​ផ្ទះ​ខាង​ប្រុសលើក​ដំបូង នារី​ៗអាច​មាន​ការ​ពិបាក​ច្រើន​ ដោយ​ខ្លាច​ធ្វើឲ្យ​សាច់ញាតិ​គេ​មិន​ពេញចិត្ត​នឹង​យើង​។ ខាងក្រោម​នេះ​ជា​វិធី​ទាក់ទាញ​ការ​ពេញចិត្ត​ពី​គ្រួសារ​ខាង​ប្រុស៖

រឿង​គួរ​ធ្វើ

.ទៅ​លើក​ដំបូង​គួរ​មាន​របស់​ជាប់ដៃ​ជាមួយ៖យើង​គួរ​មាន​របស់របរ​​ជាប់ដៃ​ទៅ​ជាមួយ​អាច​ជា​ផ្លែឈើ ឬ​ទិញ​សំលៀកបំពាក់​ជូន​ម្ដាយ​គេ។ ព្រោះ​បើ​យក​ចិត្ត​ស្រី​ៗ​ដូច​គ្នា​បានហើយ​នោះ ឪពុក ឬ​បងប្អូន​គេ​ចាំ​តែ​តាម​ម្ដាយ​ប៉ុណ្ណោះ។

.មាន​ការ​គោរព៖ពេល​ចូល​ទៅ​ដល់​ផ្ទះ​ខាង​គេ​ភ្លាម ត្រូវ​ចេះ​ជម្រាបសួរ​ចាស់​ទុំ ឬ​ញាតិ​ជិត​ខាង​គេ។

.បង្ហាញ​ពី​ភាព​រួសរាយ​រាក់ទាក់៖បង្ហាញ​ឲ្យ​គ្រួសារ​គេ​ឃើញ​ថា​យើង​ជា​មនុស្ស​រួសរាយ​រាក់ទាក់ ទើប​គេ​ចង់​ចុះ​ចម្រុង​ជាមួយ។

.បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ខ្លួន​យើង៖គួរតែ​បង្ហាញ​ឲ្យ​គ្រួសារ​ខាង​គេ​ដឹង​ថា​យើងពូកែ​ធ្វើអ្វី​មួយ​ដូចជា​ភាព​ប៉ិនប្រសព្វ​នៃ​ការ​ចម្អិន​ម្ហូបអាហារ។

​រឿង​មិន​ត្រូវ​ធ្វើ

.កុំ​ខ្មាស​អៀន​ពេក៖ការ​ខ្មាស​អៀន​រហូត​មិន​ហាន​ញ៉ាំ​នេះ​ញ៉ាំ​នោះ ជា​រឿង​ធ្វើឲ្យ​គ្រួសារ​គេ​មិន​ពេញ​ចិត្ត​ទៅ​វិញ​ទេ។

.កុំ​និយាយ​ច្រើន​ពេក៖ការ​និយាយ​ស្ដី​ច្រើនអាច​ធ្វើឲ្យ​គ្រួសារ​គេ​មិន​ចូលចិត្ត។ ម្យ៉ាង​ទៀត​មិន​គួរ​និយាយ​អ្វី​ប្រឆាំង​នឹង​មតិ​ខាង​គ្រួសារ​គេ​ទេ។

.កុំ​និយាយ​កុហក៖បើ​និយាយ​ពាក្យ​មិន​ពិត ហើយ​គេ​ដឹង​ យើង​នឹង​គ្មាន​សង្ឃឹម​ធ្វើអាចក្លាយជា​កូន​ប្រសា​ស្រី​គាត់​ឡើយ។

.គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង៖ទៅ​ជួប​គ្រួសារ​ខាង​ប្រុស​លើក​ដំបូងយើង​បែរ​ធ្វើអ្វីដោយ​ភាព​រញីរញ័រ សូម្បី​តែ ១ ពិន្ទុ​ក៏​មិន​បាន​ដែរ៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម