ត្រចៀកកាំ ក្លាយ​ជា​តារា​ស្រី​មាន​ជាង​គេ​នៅ​ចិន ជាមួយ​ទ្រព្យ​សម្បត្តិ​ជាង​៨០០លាន​​ដុល្លារ

  • 2017-01-18 07:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ចិន Zhao Wei ដែល​ល្បី​ជា​តួ ត្រចៀកកាំ ក្នុង​រឿង "ព្រះនាង​យេយេ" ត្រូវ​បាន​កាសែត​ចិន​ចុះ​ផ្សាយ​ថា​ជា​តារា​ស្រី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​ចិន ក្នុង​ដើម​ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ទ្រព្យ​សម្បត្តិ​រួម​គ្នា​របស់​នាង​និង​ស្វាមី Huang You Long កើន​ឡើង​ដល់ ៥,៦ប៊ីលានយ័ន ស្មើ​នឹង​ប្រមាណ ៨១០លាន​ដុល្លារ​អាមេរិក។   តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ចំនួន​នេះ​គឺ​បាន​មក​ពី​ការ​សរុប​ចូល​គ្នា​នៃ​ចំណូល​ពី​មុខ​ជំនួញ តម្លៃ​អចលនទ្រព្យ និង​ភាគហ៊ុន​ដែល​នាង​មាន។ ក្នុង​នោះ​ការ​បណ្ដាក់​ទុន​របស់​នាង​លើ​ផ្នែក​អចលនទ្រព្យ​មាន​ចំនួន ៩៦លាន​ដុល្លារ ខណៈ​ភាគហ៊ុន​ផ្សេង​ៗ​មាន​ចំនួន​ប្រមាណ ៦៥០លាន​ដុល្លារ។

Zhao Wei និង​ស្វាមី

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Zhao Wei បាន​បណ្ដាក់​ទុន​ក្នុង​វិស័យ​ជំនួញ​ជា​ច្រើន​រួម​មាន​ក្រុមហ៊ុន Alibaba Pictures, Talent Television and Film Co. Ltd (Tangde), ​រោង​ភាពយន្ត និង​ក្រុមហ៊ុន​ផលិត​ស្រា។ បើ​ចែក​ឲ្យ​ដាច់ ពេលនេះ ត្រចៀកកាំ​ អាច​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ប្ដី ដោយ​សារ​នាង​គឺ​ជា​អ្នក​ក្ដោបក្ដាប់​ភាគហ៊ុន​ក្នុង​​ផ្នែក​ភាពយន្ត។   ភាព​វ័យ​ឆ្លាត​ក្នុង​ការ​បណ្ដាក់​ទុន និង​ការ​ដែល​នាង​មាន​ស្វាមី​ជា​អ្នក​មាន​ស្រាប់ ត្រូវ​បាន​គេ​គិត​ថា​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ក្លាយ​ជា​តារា​ស្រី​មាន​ទ្រព្យ​ហូរហៀរ​បែប​នេះ បើ​ទោះ​ជា​នាង​មិន​សូវ​សកម្ម​ក្នុង​អាជីព​សម្ដែង​ដូច​មុន​ក៏​ដោយ ៕

ប្រភព៖Zing

ប្រែសម្រួលៈ វ៉ាន់ថន