តើ​ខ្នាត​របស់​មនុស្ស​ប្រុស ​ពិត​ជា​សំខាន់​ខ្លាំង​សម្រាប់​ស្រី​ៗ​មែន​ឬ​យ៉ាង​ណា?
  • 2017-01-11 07:26:57
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជីវិត​នៅ​លើ​គ្រែ ​គឺ​ច្បាស់​ណាស់​គេ​ត្រូវ​តែ​ដឹង​គ្រប់​គ្នា ​បើ​ទោះ​ជា​ពេល​ខ្លះ​អាន​ទៅ​រអៀស​ខ្លួន ​ឬ​យ៉ាង​ណា​ក៏​ដោយ។ មួយ​វិញ​ទៀត ​បើ​អ្នក​មិន​ដឹង​ពី​វា​ទេ ​អាច​មាន​ផល​ប៉ះ​ពាល់​ថែម​ទៀត​ផង ជាមួយ​ជីវិត​គ្រួសារ ព្រោះ​បើ​មិន​ចេះ​ខ្លះ​រឿង​លើ​គ្រែ ប្ដី​ឬ​ប្រពន្ធ ​របស់​អ្នក​អាច​នឹង​មិន​សប្បាយ​ចិត្ត​បាន។

ចុះ​ចំពោះ​រឿង​ប្រដាប់​ភេទ​របស់​ខាង​ប្ដី​វិញ ​តើ​ស្រី​ៗ​ដែល​ជា​ប្រពន្ធ​ពិត​ជា​ត្រូវ​ការ​អា​ធំ​មែន​ឬ​យ៉ាង​ណា? ​ជាក់​ស្ដែង​ទៅ​វា​បាន​បែងចែក​ជា​តំបន់ ព្រោះ​នៅ​អាស៊ី​ខុស​ពី​អឺរ៉ុប​ហើយ​អឺរ៉ុប​ក៏​ខុស​គ្នា​ពិ​អាហ្វ្រិក​ដែរ។ ខាង​ក្រោម​នេះ​ជា​មតិ​ខ្លះ​ៗ​របស់​ស្រី​ៗ​នៅ​តាម​តំបន់​នានា៖

​បើ​តាម​ប្រភព​ពី​ thoughtcatalog ​បាន​សរសេរ​ដូច្នេះ​ថា​មនុស្ស​ស្រី​នៅ​តំបន់​អឺរ៉ុប​ហាក់​ដូចជា​ខ្វល់​ខ្វាយ​ច្រើន​ខ្លាំង​ចំពោះ​រឿង​នេះ ព្រោះ​ពួកគេ​បាន​គិត​ថា​ទំហំ​ជា​រឿង​សំខាន់​អាច​ធ្វើ​ឱ្យ​គេ​មាន​ក្ដី​សុខ​ដល់​កំពូល​បាន។ ខណៈ​ដែល​កាន់​តែ​ធំ ​គឺ​កាន់​តែ​ល្អ​ថែម​ទៀត ក្ដី​សុខ​ទៅ​តាម​នោះ​ដែរ។

ដោយ​ឡែក​នៅ​តំបន់​អាស៊ី​វិញ ​ហាក់​ដូចជា​មិន​សំខាន់​លើ​ទំហំ​ឡើយ ​ជាក់​ស្ដែង​គេ​ខ្វល់​តែ​ម្យ៉ាង​គត់​គឺ​មនុស្ស​ប្រុស​នោះ​អាច​មាន​ក្បាច់​ពិសេស ​អាច​ធ្វើ​ឱ្យ​ខាង​ស្រី​មាន​ក្ដី​សុខ​ខ្លាំង​ប៉ុណ្ណា។ តួច​ធំ​មិន​សំខាន់ ​អ្វី​ដែល​សំខាន់​រឹង​ហើយ ​មាន​ក្បាច់​ច្រើន​ទៅ​តាម​ពេល​វេលា​និង​ទីកន្លែង​នៃ​យុទ្ធនាការ​។ មួយ​វិញ​ទៀត ​ពួកគេ​ក៏​មិន​គិត​ដល់​ពេល​យូរ​ឬ​ឆាប់​ដែរ។

សរុប​ជា​រួម​ទៅ ​ទំហំ​លិង្គ​របស់​មនុស្ស​ប្រុស​វា​មិន​សូវ​ជា​បញ្ហា​នោះ​ទេ ព្រោះ​ពេល​ខ្លះ​ក៏​គេ​ចូល​ចិត្ត​អា​តួច​ដែរ ​មិនមែន​ធំ​សុទ្ធ​តែ​ល្អ​គ្រប់​ឡើយ តែ​បើ​តូច​ពេក​ក៏​វា​មិន​ល្អ​ដែរ។ អ្វី​ដែល​សំខាន់​តើ​ខាង​ប្រុស​ចេះ​បច្ចេកទេស​បទ​បែន​បាន​ប៉ុណ្ណា ​ដើម្បី​ផ្ដល់​ក្ដី​សុខ​ដល់​ក្រុម​គ្រួសារ​របស់​គេ។ អីចឹង​មែន​អត់ ស្រី​ៗ​គ្នា​យើង??


ប្រែសម្រួល៖ឡូរ៉េន