វិធី​​៥យ៉ាង កម្ចាត់​​ចំណុច​​ស​ល្អក់​​ក្នុង​ធ្មេញ​ងាយ​ៗ​​​តាម​បែប​​ធម្មជាតិ​

  • 2017-01-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចំណុច​​ល្អក់​នៅ​ក្នុង​ធ្មេញ ​​គឺ​ជា​បញ្ហា​​មួយ​​ធ្វើ​​​​​ឲ្យ​ធ្មេញ​បាត់​បង់​​​សោភណភាព រួម​ទាំង​​​សម្រស់​​រាង​កាយ​​ ​និង​ជា​​សញ្ញា​​មួយ​​​បញ្ជាក់​ថា​​ធ្មេញ​​​​មិន​​មាន​សុខភាព​ល្អ​ឡើយ។

ចូរ​សង្កេត​​​​មើល​ធ្មេញ​​ដោយ​ប្រុង​ប្រយ័ត្ន​​ប្រសិន​​បើ​​​ជួប​បញ្ហា​បែប​នេះ ​ទាំង​​​បុរស​ និង​​ស្ត្រី​​អាច​ប្រើ​វិធី​​ធម្មជាតិ​​ងាយ​ៗ​​​ខាង​ក្រោម​ ដើម្បី​កម្ចាត់​ និង​រារាំង​​កុំ​ឲ្យ​វា​កើត​មាន​​បាន​។ តែ​មុន​នឹង​លាង​ជម្រះ​​​ចំណុច​​ល្អក់​នេះ ​​​យើង​គួរ​​ស្វែង​យល់​​​​​ពី​ឫសគល់​​នៃ​ការ​កកើត​​​របស់​វា​បន្តិច​​សិន។ ​

ការ​ថែ​រក្សា​​អនាម័យ​​​មាត់​​​ គឺ​ជា​រឿង​​​សំខាន់​បំផុត។ ​វា​កើត​​ឡើង​​ដោយ​សារ​​​បរិមាណ​សារធាតុ​​​ភ្លុយអរីដ (fluoride ) ​ច្រើន​លើស​លុប​ ​កង្វះ​​​កាល់ស្យូម និង​​រ៉ែ។ ដូច្នេះ​ ​ការ​​ទទួល​ទាន​អាហារ​​សម្បូរ​សារធាតុ​​កាល់ស្យូម ​រ៉ែ ​​គឺ​អាច​​​កម្ចាត់​ចំណុច​​ល្អក់​​បាន​តែ​ម្ដង។ មាន​វិធី​​ជា​ច្រើន​​អាច​​ព្យាបាល​បាន​យ៉ាង​ងាយ​ៗ ដោយ​មិន​ប៉ះពាល់​​សុខភាព​​​ឡើយ៖

១. ចៀសវាង​​ការ​ជក់បារី

ការ​ជក់​​បារី ​គឺ​ជា​​បញ្ហា​​ដ៏​ធំ​មួយ​​​ក្នុង​ការ​បង្ក​​ឲ្យ​មាន​ចំណុច​​ល្អក់​​ក្នុង​ធ្មេញ។ សារជាតិ​​នីកូទីន​នៅ​ក្នុង​បារី​​​អាច​​នាំ​ឲ្យ​កើត​មាន​​បញ្ហា​នេះ ដូច​​ច្នេះ​សូម​​ចៀសវាង។​

​២. ម្រះព្រៅ

​លោក​អ្នក​គ្រាន់​​តែ​​យក​ស្លឹក​​ម្រះ​ព្រៅ​ពីរ​បី​សន្លឹក​​មក​​ញី​លាប​​លើ​ធ្មេញ​ជា​ប្រចាំ​ ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នឹង​ឃើញ​ផល។​

៣. ផ្លែ​ប៉ោម

ការ​​ទទួល​​ទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​​មួយ​ថ្ងៃ​​ មិន​ត្រឹម​តែ​សុខភាព​​ល្អ​​ កម្រ​ឈឺ​​នោះ​ទេ ​តែ​ថែម​ទាំង​ជួយ​កម្ចាត់​​​ចំណុច​​​ល្អក់​​ក្នុង​ធ្មេញ​​បាន​​យ៉ាង​​​ប្រសើរ​ទៀត។ ​ផ្លែ​​ប៉ោម​​​មាន​​ផ្ទុក​សារជាតិ​​ដែក​​យ៉ាង​ច្រើន​។​

៤. ​គ្រាប់​​ធញ្ញជាតិ​​ក្រៀម​ៗ

គ្រាប់​​ផ្លែ​ឈើ​ក្រៀម​ៗ ​​ជា​ប្រភព​នៃ​​​​​ប៉ូតាស្យូម​ ​ជាតិ​ដែក​ ​និង​​ជាតិ​​រ៉ែ​​សំខាន់​ៗ​​ជា​ច្រើន​ផ្សេង​ទៀត។ យក​គ្រាប់​ទាំង​​នេះ​​​​​ ដាក់​ត្រាំ​ទឹក​​ពេល​យប់ ​និង​យក​មក​ទទួល​ទាន​រៀងរាល់​ព្រឹក​​ វា​នឹង​ជួយ​​អ្នក​​​យ៉ាង​រហ័ស។

៥. ចៀស​វាង​​​ទទួល​ទាន​សូដា​

សូដា​​ ផ្ទុក​​ទៅ​ដោយ​សារជាតិ​ស្ករ fructose និង​ភ្លុយអរីដ ដែល​ធ្វើ​ឲ្យ​​ធ្មេញ​​បាត់​បង់​​កម្រិត​​ជាតិ​​​រ៉ែ និង​​កាល់ស្យូម ដូច្នេះ​​ត្រូវ​​ចៀស​​ឆ្ងាយ​​ដាច់​ខាត៕

ប្រភព៖ Boldsky ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម