ទម្លាប់នៃការចាប់ផ្តើមថ្ងៃថ្មី របស់ស្រ្តីជោគជ័យ

  • 2016-12-22 03:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ព្រឹក​មុន​ចេញ​ពី​ផ្ទះ​? មាន​ដែល​ចាប់​អារម្មណ៍​ទេ​ថា​សកម្មភាព​ពេល​ព្រឹក​អាច​ជះ​ឥទ្ធិពល​មក​លើ​ការងារ​របស់​យើង​ពេញ​មួយ​ថ្ងៃ។​ ហេតុ​នេះត្រូវតែ​ជ្រើសរើស​ទម្លាប់​ល្អ​ៗ​សម្រាប់​ខ្លួន​ឯង។​ ខាង​ក្រោម​នេះ​ជា​ទម្លាប់​មួយ​ចំនួន​ដែល​ស្ត្រី​ជោគជ័យ​ជា​ច្រើន​តែង​ធ្វើ​៖ ​​

១. ញ៉ាំ​ទឹក៖ ញ៉ាំ​ទឹក​មួយ​កែវ​​បន្ទាប់​ពី​ងើប​ពី​គេង​គឺ​សំខាន់​ព្រោះ​វា​​ជួយ​ដល់​រាង​កាយ​ និង​ខួរ​ក្បាល​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ។​

២.​ រហ័ស​ភ្ញាក់​៖ ​មាន​ពេល​គ្រប់​គ្រាន់​​ ញាំ​អាហារ​​ពេល​ព្រឹក​ ​មុន​​ចេញ​ទៅ​ធ្វើ​ការ។​ អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ តែ​ដោយ​សារ​អ្នក​ត្រូវ​ប្រញាប់​ទៅ​រៀន​ ឬ​ទៅ​ធ្វើ​ការ​ អ្នក​អាច​មិន​ញ៉ាំ​ ឬ ញាំ​ដែរ​តែ​ប្រញាប់ប្រញាល់។​ ដូច្នេះ​ត្រូវ​ចំណាយ​​ពេល​ឲ្យ​គ្រប់​គ្រាន់​សម្រាប់​វា។​

៣. សមាធិ៖ ​អ្នក​អាច​ជ្រើសរើស​ការ​សមាធិ និង ដក​ដង្ហើម​វែង​ៗ​​ ប្រហែល​ជា​១៥-២០​នាទី​ដើម្បី​ឲ្យ​អារម្មណ៍​ស្ងប់​ និង​ស្រស់​ថ្លា។

៤. ហាត់​ប្រាណ​៖ យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​បាន​៤​ថ្ងៃ​ដែរ​ក្នុង​មួយ​សប្ដាហ៍​។​ ចំណុច​នេះ​គួរ​តែ​ចាប់​អារម្មណ៍​ជា​ពិសេស​សម្រាប់​អ្នក​ដែល​អង្គុយ​ធ្វើ​ការ​យូរ​ជា​មួយ​កុំព្យូទ័រ។​

៥.ញាំ​ទឹក​ដោះ​គោ​ ឬ​កាហ្វេ៖ ​ ពួក​វា​សុទ្ធ​តែ​ជា​ភេសជ្ជៈ​ដ៏​សមស្រប​សម្រាប់​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។

៦. ព័ត៌មាន៖ ស្ដាប់​​ ឬ អាន​ព័ត៌មាន​ អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ ដែល​កំពុង​កើង​ឡើង។​ កុំ​ភ្លេច​ថា​អ្នក​ដែល​ជោគ​ជ័យ​គឺ​អ្នក​ដែល​អាន​ច្រើន៕

យ៉ាង​ណា​ដែរ​ស្រី​ៗ?​ កុំ​ភ្លេច​អនុវត្ត​វា​ដើម្បី​ឲ្យ​ថ្ងៃ​ថ្មី​របស់​អ្នក​កាន់​តែ​ស្រស់​ស្រាយ។​ ដរាប​ណា​អ្នក​មាន​ថាមពល​គ្រប់​គ្រាន់ ដរាប​នោះ​អ្នក​អាច​ជម្នះ​ឧបសគ្គ​គ្រប់​បែប​យ៉ាង៕

ប្រភព៖ Womenshealthmag ប្រែ​សម្រួល៖ ដេត ធន្នី