បន្លែ៥ប្រភេទ មានសមត្ថភាពប្រឆាំងនឹងជំងឺកាចសាហាវបានខ្ពស់
- 2016-12-18 03:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្លែ៥ប្រភេទ មានសមត្ថភាពប្រឆាំងនឹងជំងឺកាចសាហាវបានខ្ពស់
សុភាពរាងកាយរបស់មនុស្សម្នាក់ល្អប្រសើរ និងឧស្សាហ៍មានជំងឺដង្កាត់ ត្រូវគេមើលឃើញថាពាក់ព័ន្ធនឹងហ្សែនពីកំណើត ការទទួលទានអាហារ និងលំហាត់ប្រាណតិច ឬច្រើន។ ពេលនេះ សូមលើកឡើងពីការជ្រើសរើសបន្លែទទួលទាន ដើម្បីឲ្យមានសុខភាពល្អប្រឆាំងនឹងជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព។
បន្លែផ្លែឈើ ត្រូវគេមើលឃើញថាបានដើរតួនាទីជាឱសថបែបធម្មជាតិអាចព្យាបាល ឬទប់ស្កាត់ជំងឺផ្សេងៗ និងផ្ដល់ថាមពលយ៉ាងល្អដល់រាងកាយ។ បន្លែផ្លែឈើទាំង៥នេះ ជាជម្រើសដ៏វ័យឆ្លាតក្នុងការប្រយុទ្ធប្រឆាំងធំៗ ដែលគ្រប់គ្នាមិនគួរមើលរំលង និងគួរទទួលទានម្ដង ឬ២ដងជាប្រចាំ។
១. ម្ទេសប្លោក
ម្ទេសប្លោក មានផ្ទុកសារធាតុពិសេស គឺអាស៊ីដហ្វូលិច (Folic acid) និង Lycopene ដែលមានសមត្ថភាពការពារជំងឺមហារីកកើតឡើងចំពោះប្លោកនោម ពោះវៀនធំ សួត និងលំពែង។
២. ស្លឹកស្ពៃ Spinach
ស្ពៃ Spinach ត្រូវគេចាត់ថ្នាក់ជាកំពូលអាហារមួយ មានផ្ទុកសារធាតុចិញ្ចឹមដ៏ច្រើនដូចជា ជាតិដែក វីតាមីន រ៉ែ ឬ Folate ដោយអាចការពាររលាកសន្លាក់ដៃជើង ពុកឆ្អឹង មហារីកពោះវៀនធំ និងជំងឺបេះដូង។
៣. ត្រប់
ត្រប់ជាបន្លែងាយស្រួលដាំ និងស្វែងរកទិញតម្លៃធូរថ្លៃ តែអាចការពារជំងឺបេះដូង កាត់បន្ថយគ្រោះថ្នាក់នៃការកើនឡើងជំងឺវង្វេង និងដាច់សរសៃឈាមខួរក្បាល។
៤. ខ្ទឹមបារាំង ខ្ទឹមបារាំង មានផ្ទុកសារធាតុ Folate និងវីតាមីន C ដ៏ច្រើន ដែលអាចការពារការបាត់បង់ជាតិកាល់ស្យូម និងការពារជំងឺពុកឆ្អឹង។
៥. ដំឡូងផ្អែម ឬដំឡូងលឿង
ពួកវាផ្ដល់ថាមពលពិសេស ជួយរក្សាប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល ផ្ដល់សារជាតិសរសៃយ៉ាងច្រើន និងសម្បូរទៅដោយវីតាមីន C &A៕