សហគ្រិន​ស្ត្រី​ឆ្នើម ទុន ធាវី ប្រាប់​ពី​​វិធី​គ្រប់គ្រង​អាជីវកម្ម​ច្រើន​ក្នុង​ពេលតែមួយ

  • 2016-12-16 01:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​ជំទាវ ទុន ធាវី គឺ​ជា​សហគ្រិន​ស្រ្តី​ឆ្នើម​ដែល​មាន​អាជីវកម្ម​ច្រើន​ក្នុង​ដៃ ហើយ​ត្រូវ​បាន​ទទួលការ​កោតសរសើរ​បុគ្គលិក និង​មិត្ត​រួម​អាជីព​ថា​នារី​គំរូ​ជា​អ្នក​ដឹក​នាំ។

បច្ចុប្បន្ន​លោក​ជំទាវ​គឺ​ជា​នាយិកា​ក្រុមហ៊ុន D.B.Ly ជំនាញ Import & Exportសម្ភារៈ​គ្រឿង​សម្អាង សំលៀក​បំពាក់​ម៉ាក​ល្បីៗ ដំណើរ​ការ​សេវាកម្មApartment និង​ភោជនីយដ្ឋាន​ថែម​ទៀត។

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​លោក​ជំទាវ​ទទួល​បាន​ភាព​ជោគជ័យ​លើ​ការ​គ្រប់គ្រង​អាជីវកម្ម​ចម្រុះ​ក្នុង​ពេល​តែ​មួយ? ខាងក្រោម​នេះ​គឹ​ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍​ដ៏​មានតម្លៃ​របស់សហ​គ្រិន​ឆ្នើម​រូប​នេះ៖

កត្តា​ផ្ទាល់​ខ្លួនៈ

  • ធ្វើការ​ដោយ​មិន​គិត​ម៉ោង​ពេល
  • បែង​ចែក​ពេល​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្ម​នីមួយៗ
  • ដាក់​ចិត្ត​ស្រលាញ់​ការងារ ឬ​មុខ​ជំនួញ
  • សាកសួរ​យោបល់​ពី​អ្នក​ដែល​មាន​បទ​ពិសោធន៍
  • ស្មោះ​ត្រង់​ជាមួយ​អតិថិន
  • មាន​ដើម​ទុន
  • ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ១ ឬ​ក៏​២​ឆ្នាំ​ដំបូង

កត្តា​ខាងក្រៅ

  • សិក្សា​ពី​តម្រូវការ​ក្នុង​ស្រុក
  • ធ្វើការ​ស្ទាប​ស្ទង់​មតិ​លើ​ទីផ្សារ
  • ស្វែង​រក​អ្វី​ដែល​ថ្មី ប្លែក និង​មាន​ភាព​ទាក់ទាញ​សម្រាប់​អតិថិជន
  • ផ្សព្វផ្សាយ​ឲ្យ​អតិថិជន​បាន​ស្គាល់ បាន​ដឹង​ពី​គុណភាព និង​មានការ​ជឿជាក់​ចំពោះ​ផលិត​ផល

បុគ្គលិក

​- បណ្ដុះ​គំនិត​បុគ្គលិក​ឱ្យ​ចេះ​ស្រលាញ់​ការងារ ស្មោះត្រង់ និង​ចាត់​ទុក​​ក្រុមហ៊ុនឱ្យ​ដូច​ជា​ក្រុមហ៊ុន​របស់​ពួកគេ

  • ផ្តល់ប្រាក់លើកទឹកចិត្តបុគ្គលិក នៅពេល​ក្រុមហ៊ុន​រីកចម្រើន
  • បង្កើត​កម្មវិធី​កម្សាន្ត​ផងដែរ ដើម្បី​ឱ្យ​បុគ្គលិក​សប្បាយ និង​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម