គន្លឹះ​ក្លាយ​ជា​នារី​ជោគជ័យ​ទាំង​វ័យ​ក្មេង

  • 2016-12-06 01:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​រូប​សុទ្ធ​តែ​ចង់​ឲ្យ​ខ្លួន​ឯង​ជោគ​ជ័យ​ទាំង​វ័យ​ក្មេង​មិន​ថា​ចំពោះ​ជីវិត​ផ្ទាល់​ខ្លួន ឬ​រឿង​ការងារ​ឡើយ។ ប៉ុន្តែ​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​នេះ​មិន​ងាយ​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ វា​ទាមទារ​ឲ្យ​យើង​រុករក​វា បញ្ចេញ​សកម្មភាព និង​មាន​ក្ដី​រំពឹង​ក្នុង​ជីវិត។ ទោះ​បី​ជា​លំបាក​បន្តិច​មែន តែ​គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​បាន៖

គន្លឹះ​ជោគ​ជ័យ​រឿង​ជីវិត​ផ្ទាល់​ខ្លួន៖

  • កំណត់​គោលដៅ​ជីវិត
  • មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​ខ្លួន​នឹង​ជោគជ័យ
  • កុំ​គិត​ថា​ខ្លួន​ឯង​ល្អ​ឥត​ខ្ចោះ
  • មាន​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​ជាមួយ​មិត្តភក្ដិ គ្រួសារ ឬ​ដៃគូ
  • ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ
  • ប្រើប្រាស់​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​ត្រូវ

គន្លឹះ​ជោគ​ជ័យ​ខាង​វិជ្ជាជីវៈ

  • រៀប​ចំ​ផែន​ការ និង​កំណត់​គោលដៅ​ច្បាស់​លាស់
  • ទទួល​ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន
  • មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​អ្នក​នឹង​ជោគជ័យ
  • ស្រលាញ់​ការងារ​ដែល​ខ្លួន​ឯង​ធ្វើ
  • កុំ​ខ្លាច​នឹង​ការ​ប្រថុយប្រថាន
  • មាន​ទំនាក់​ទំនង​ល្អ
  • ពង្រឹង​ទំនាក់​ទំនង​ការ​ងារ
  • មាន​ពេល​សម្រាក លំហែ​ខួរក្បាល

តោះ! សាកល្បងទាំងអស់គ្នាណា ដើ​ម្បីឈានរកភាពជោគជ័យក្នុងជីិវិត ។

ប្រភព៖ Wikihow ប្រែ​សម្រួល៖ ដេត ធន្នី