ប្រជ្រុយ ៦ កន្លែង​លើ​ខ្លួន​មនុស្ស​ស្រី​ឆ្វាក់​បុរស និង​នាំ​សំណាង​បំផុត

  • 2023-09-13 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាស់​បុរាណ​តែង​និយាយ​ត​គ្នា​ថា​ពី​ប្រជ្រុយ​នៅ​លើ​ខ្លួន​នារី ៦ កន្លែង​ជា​មនុស្ស​មាន​សំណាង​ខ្ពស់ និង​មាន​ថាមពល​ពិសេស​ទាក់ទាញ​បុរស​ឲ្យ​លង់​ស្នេហ៍​លើ​ខ្លួន​បាន។ ខាងក្រោម​នេះ​គឺជា​ការ​បកស្រាយ និង​ចំណុច​ពិសេស​របស់​ប្រជ្រុយ​នៅ​លើ​ខ្លួន​មនុស្ស​ស្រី។

១.នៅ​លើ​ទ្រូង

ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​ នៅ​លើ​ទ្រូង ចាត់​ទុក​ថា​ជា​មនុស្ស​មាន​សំណាង​ខ្លាំង​ណាស់។

២.សុដន់​ស្ដាំ

ប្រសិនបើ​ស្ត្រី​ណា​មាន​ប្រជ្រុយ​នៅ​លើ​សុដន់​ខាង​ស្កាំ​របស់​នាង នា​ថ្ងៃ​អនាគត​ត្រូវ​បាន​គេ​ព្យាករ​ថា​មាន​កូន​ច្រើន ដែល​នាំ​ឲ្យ​ជីវិត​នាង​មាន​ភាព​សប្បាយរីករាយ និង​រស់នៅ​ដោយ​ភាព​សុខ​ស្រួល។

ប្រជ្រុយ​ក្រហម៖ ស្រី​ដែល​មាន​ប្រជ្រុយ​ពណ៌​ក្រហម​នៅ​សុដន់​ស្ដាំ គឺជា​មនុស្ស​ស្រី​ដែល​មាន​ឥទ្ធិពល​ទាក់ទាញ​បុរស​ខ្លាំង ឬ​អាច​និយាយ​បាន​ថា​មនុស្ស​ស្រី​ឆ្វាក់​ប្រុស។ ពោល​គឺ​ទៅ​ដល់​ទី​ណា​តែង​មាន​អ្នក​តាម​ស្រលាញ់។

៣.សុដន់​ខាង​ឆ្វេង

ចំណែក​ឯ​ស្ត្រី​ដែល​មាន​ប្រជ្រុយ​ក្រហម​នៅ​លើ​សុដន់​ឆ្វេង ពេល​មាន​កូន​ទៅ កូន​ជា​អ្នក​នាំ​លាភ​សំណាង​មក​ឲ្យ។

៤. ថ្ងាស បើ​មាន​ប្រជ្រុយ​ក្រហម​នៅ​លើ​ថ្ងាស ចាត់​ទុក​ថា​ជា​មនុស្ស​មាន​សំណាង​ណាស់​នា​ថ្ងៃ​អនាគត។

៥.ថ្ពាល់

បើ​មាន​ប្រជ្រុយ​ក្រហម​នៅ​ថ្ពាល់​ឆ្វេង​របស់​នាង បញ្ជាក់​បាន​ថា​នាង​ពិត​ជា​មាន​ភាព​ទាក់ទាញ​ពី​កំណើត​ពេញ​មួយ​ជីវិត។

៦.ច្រមុះ

មាន​ប្រជ្រុយ​នៅ​លើ​ច្រមុះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បន្ទាប់​ពី​បាន​រៀបការ​ជាមួយ​បុរស​ណា​ម្នាក់ នាង​នឹង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ខ្ពង់ខ្ពស់។

ប្រភព៖ Askmyoracle ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម