មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុ
- 2020-04-16 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុ
ភាពតឹងរលាស់របស់ស្បែកនឹងប្រែប្រួល ចាប់ផ្តើមបាត់បង់បន្តិចម្តងៗ នៅពេលអាយុកាន់តែច្រើន។ សាច់ថ្ពាល់និងចង្កាចាប់ផ្តើមធ្លាក់យារ សាច់មុខមិនស្រស់ថ្លា លេចចេញស្នាមជ្រីវជ្រួញជាដើម។
យ៉ាងណាមិញ មិនទាន់ដល់អាយុផង ប៉ុន្តែសម្រស់បែរជាមើលទៅចាស់មុនវ័យ គឺដោយសារតែមូលហេតុទាំងនេះហើយ។
១. ចុចទូរសព្ទច្រើន
វេជ្ជបណ្ឌិតផ្នែកវះកាត់កែសម្ផស្សបាននិយាយថា ប្រសិនបើអ្នកប្រើប្រាស់ទូរសព្ទដៃឬនៅមុខអេក្រង់គ្រឿងអេឡិចត្រូនិកច្រើនពេក វានឹងធ្វើឲ្យស្បែកមុខស្រអាប់មិនភ្លឺថ្លា មានស្នាមជ្រីវជ្រួញ និងមិនតឹងណែន។
២. មិនញ៉ាំអាហារដែលមានជាតិធាត់ទាល់តែសោះ
អ្នកដែលមានទម្លាប់ថែរក្សាសុខភាពឬខ្លាចធាត់ តែងតមអាហារណាដែលមានជាតិធាត់។ យ៉ាងណាក៏ដោយ បើអ្នកមិនញ៉ាំទាល់តែសោះ វាក៏ប៉ះពាល់ដល់សុខភាពស្បែកដែរ ព្រោះអាហារដែលមានសារធាតុអាស៊ីដធាត់ មានផ្ទុកអូមេហ្គា៣ អូមេហ្គា៦ ដែលអាចជួយរក្សាភាពរលាស់នៃស្បែក បង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ និងកាត់បន្ថយពីហានិភ័យពីជំងឺមហារីកផងដែរ។
៣. ញ៉ាំអាហារផ្អែមច្រើនពេក
អាហារដែលមានជាតិស្ករច្រើន អាចបណ្តាលឲ្យស្បែកឆាប់បាត់បង់ភាពតឹងណែន ជ្រីវជ្រួញ និងចាស់មុនវ័យ។
៤. ត្រូវកម្តៅថ្ងៃយូរពេក
កាំរស្មីព្រះអាទិត្យ ដែលហៅថា UVA អាចចូលទៅបំផ្លាញយ៉ាងជ្រៅនៃស្រទាប់ស្បែក ថែមទាំងបណ្តាលឲ្យស្បែកបាត់បង់ខូឡាជែនទៀតផង។
៥. ស្រកទម្ងន់លឿនខ្លាំង
ការស្រកទម្ងន់លឿនធ្វើឲ្យអ្នកបាត់បង់ខ្លាញ់ធាត់ពិតមែន ប៉ុន្តែបើស្រកគីឡូលឿនពេក ស្បែករបស់អ្នកក៏ឆាប់យារធ្លាក់ទៅតាមហ្នឹងដែរ។ គួរជ្រើសរើសវិធីសម្រកតាមសម្រួល និងហាត់ប្រាណឲ្យបានត្រឹមត្រូវ ទើបមិនប៉ះពាល់ដល់សុខភាពស្បែក។
៦. គេងមិនគ្រប់គ្រាន់
ការគេងបានតិចពេក អាចធ្វើឲ្យស្បែកស្រអាប់មិនស្រស់ថ្លា និងលេចស្នាមជ្រួញតែម្តង។ បើអ្នកគេងគ្រប់គ្រាន់នៅពេលយប់ នោះស្បែកនឹងអាចជួសជុលបង្កើតកោសិកាថ្មីដោយខ្លួនឯងបានយ៉ាងល្អ។ ជាពិសេសកុំភ្លេចលាបឡេឬគ្រីមផ្តល់សំណើមផង ព្រោះស្បែកនឹងបាត់បង់ជាតិទឹក ប្រែជាស្ងួតនៅពេលដែលអ្នកគេង។
**៧. ចូលចិត្តបារម្ភសូម្បីតែរឿងតូចតាច
ទឹកមុខស្មុគស្មាញ ជ្រួញចិញ្ចើម ចូលចិត្តគិតខ្វាយខ្វល់ច្រើន ក៏អាចបណ្តាលឲ្យស្បែកបាត់បង់ភាពរលាស់ សាច់ថ្ពាល់ធ្លាក់ មុខផត ឆាប់ចាស់មុនវ័យខ្លាំងណាស់៕
ចុចអានបន្ត៖ ឆ្លៀតម៉ាស្សាតែ ៥ នាទីរាល់ព្រឹក ដើម្បីបន្តឹងស្បែកមុខឲ្យនៅក្មេងបានយូរ