Fan Bingbing ត្រូវ​អតីត​អ្នក​គាំទ្របដិសេធ​រក​ស៊ី​ជាមួយ ទាំង​ពី​មុន​ហៅ Idol ពេញ​ៗ​មាត់

  • 2020-04-15 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ការ​ត្រលប់​​វិល​ចូល​សិល្បៈ​មិន​ទាន់​បាន​រលូន​នោះ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន ត្រូវ​ពឹង​ផ្អែក​លើ​ការ​រក​ស៊ី​ដើម្បី​ចិញ្ចឹម​ជីវិត យ៉ាងណាក្ដីវិថី​មួយ​នេះ​ក៏​មិន​ងាយ​ស្រួល​សម្រាប់​នាង​ដែរ។

មុន​នេះ​បន្តិច តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​បង្ហោះ​កម្រង​រូបភាព​ហាត់ Yoga នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដោយ​មិន​មាន​ផាត់​មុខ​សោះ បង្អួត​សម្រស់​វ័យ​ក្មេង​ទោះ​បី​មាន​វ័យ​៣៩​ឆ្នាំ​ហើយ​ក៏​ដោយ។

យ៉ាងណាក៏ដោយ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធកាល​ពី​ឆ្នាំ​មុន​ ការ​ត្រលប់មក​វិស័យ​ភាព​យន្ត​របស់​ស្រី​ស្អាត​រូប​នេះ​នៅ​តែ​មាន​ការ​ពិបាក​នៅ​ឡើយ។ ដូច្នេះ​ហើយ ក្នុង​ពេល​នេះ​នាង​ត្រូវ​ពឹង​ផ្អែក​លើ​មុខ​ជំនួញ​ថែ​រក្សា​សម្រស់​ដើម្បី​រក​ចំណូល​។ ប៉ុន្តែ​ ប្រភព​ដដែល​ក៏​បាន​លើក​ឡើង​ដែរ​ថា ដោយ​សារ​តែ​ការ​រាលដាល​នៃ​មេរោគ Covid-19 ហាង​កែ​សម្ផស្ស​របស់​តួ​រឿង ព្រះនាង​យេយេ បាន​បិទ​ទ្វារ​អស់​មួយ​ខែ​ហើយ។ ដោយ​ចំណូល​តែ​មួយ​គត់​របស់​នាង​ពេល​នេះ​គឺ​លក់​ផលិតផល​ថែ​រក្សា​សម្រស់​ដោយ​ឡាយ​តាម​អ៊ីនធឺណិត។

ដើម្បី​ការ​ឡាយ​របស់​ខ្លួន​ទាក់ទាញ​មនុស្ស​ច្រើន Fan Bingbing តែង​អញ្ជើញ​តារា​បណ្ដាញ​សង្គម​ល្បី​ៗ​ជា​ច្រើន​ចូល​រួម​ជាមួយ​ខ្លួន រាល់​ពេល​ផ្សព្វផ្សាយ​ផលិតផល​ម្ដង​ៗ។ ថ្មី​នេះ​បំផុត នាង​បាន​ទាក់ទង​ទៅ​តារា​អនឡាញ Wei Ya ដែល​ជា​មាន​អ្នក​គាំទ្រ​ច្រើន​មក​ឡាយ​ជាមួយ​ខ្លួន។

យ៉ាងណាក្ដី តារា​បណ្ដាញ​សង្គម​ខាង​លើ បាន​បដិសេធ​សំណើរ​របស់​កំពូល​តារា​ស្រី​ចិន ទាំង​កាល​ពី​មុន​ធ្លាប់​និយាយ​ពេញ​ៗ​មាត់​ថា Fan Bingbing ជា Idol របស់​ខ្លួន។ Sina បាន​ឲ្យ​ដឹងថា Wei Ya មិន​ចង់​ឡាយ​ជាមួយ តារា​កើត​ឆ្នាំ១៩៨១​គឺ​មក​ពី​ខ្លាច​រឿង​អាស្រូវ​របស់​តារា​នេះ ប៉ះពាល់​ដល់​ខ្លួន៕

អានបន្ត៖ ​ អាយុ​សែស្អែក​ ខាន​ស្អែក​ហើយ តែ​សម្រស់ពេលថត​កៀក​មុខ Fan Bingbing ធ្វើ​ឲ្យ​ក្រមុំ​សុំ​ខ្មាស

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel