អាយុសែស្អែក ខានស្អែកហើយ តែសម្រស់ពេលថតកៀកមុខ Fan Bingbing ធ្វើឲ្យក្រមុំសុំខ្មាស
- 2020-04-10 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុសែស្អែក ខានស្អែកហើយ តែសម្រស់ពេលថតកៀកមុខ Fan Bingbing ធ្វើឲ្យក្រមុំសុំខ្មាស
ជាមួយកម្រងរូបភាព selfie ថ្មី អ្នកគាំទ្របានអត់នឹងមិនសរសើរមិនបានជាមួយសម្រស់មិនចេះចាស់របស់តារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing ទោះនាងមានវ័យជ្រេហើយក៏ដោយ។
ខណៈការត្រលប់ចូលសិល្បៈវិញរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing នៅមានផលពិបាកដោយសាររឿងអាស្រូវគេចពន្ធកាលពីឆ្នាំទៅ គួបផ្សំនឹងស្ថានភាពជំងឺ Covid 19 កំពុងរីករាលដាលនោះ បានធ្វើឲ្យសិល្បការិនីវ័យ៣៩ឆ្នាំរូបនេះ បែរទៅរកការបើកជំនួញលក់គ្រឿងសំអាងវិញ។ ដោយជំនួញនេះជោគជ័យជាខ្លាំង ដោយគ្រប់ផលិតផលដែលតួរឿង ព្រះនាងយេយេយកមកបង្ហាញគឺលក់ដាច់គ្មានសល់។
ដោយសារតែមានពេលទំនេរច្រើននៅផ្ទះ ទើបតារាកើតឆ្នាំ ១៩៨១ ឧស្សាហ៍ Live ផ្ទាល់ដើម្បីជជែកគ្នាជាមួយអ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី ៩ ខែមេសាមុននេះ ស្រីស្អាតត្រកូល Fan បានបង្ហោះកម្រងរូប selfie ថ្មីដែលថតកៀកមុខ បង្ហាញឲ្យឃើញនូវសម្រស់សាច់ចាំមិនចេះចាស់។ អ្នកគាំទ្របានលាន់មាត់ថា ទោះបីជាមានវ័យ៣៩ឆ្នាំហើយមែន តែស្រីក្រមុំល្មមៗក៏ប្រៀបនឹងតារាស្រីរូបនេះមិនបានដែរ៕
អានបន្ត៖ ខណៈវិស័យភាពយន្តពិភពលោកកំពុងគាំងស្ទះ ផលិតករចិនសម្រុកថតរឿងថ្មីផ្ទួនៗគ្នា