តោះ! មកដឹងរណ្តាប់ទេវាតាឆ្នាំនេះត្រូវការរៀបអ្វីខ្លះ?
- 2020-04-03 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងរណ្តាប់ទេវាតាឆ្នាំនេះត្រូវការរៀបអ្វីខ្លះ?
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពស ២៥៦៤នេះ នឹងឈានចូលមកដល់នៅថ្ងៃចន្ទ ទី ១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ៤៨ នាទីយប់ ខាងមុខនេះហើយ។
តាមទំនៀមពីបុរាណរៀងមក ប្រជាពលរដ្ឋខ្មែរតែងរៀបចំតុបតែងផ្ទះសម្បែង និងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ដើម្បីមានសិរីសួស្តី និងសុំពរជ័យពីទេវតាឆ្នាំថ្មី។
ចំពោះរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ដូចជា៖
• បាយសី៥ថ្នាក់មួយគូ
• បាយសី ៣ថ្នាក់មួយគូ
• បាយសីប៉ាឆាមមួយគូ
• ស្លាធម៌មួយគូ
• ទឹកអប់មួយគូ ទៀន៥ ធូប៥ ផ្កា៥ ដាក់លើជើងពានមួយគូ
• ចេកនួន ចេកណាំវ៉ា
• ផ្លែឈើគ្រប់មុខ
• ដូងឡៅ១គូ
• ទឹកស្អាតពីរកែវ
នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។
នៅវេលាម៉ោងដែលទេព្តាចុះមក គ្រួសារនីមួយៗត្រូវជួបប្រជុំគ្នា ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ទើបទទួលបាននូវសេចក្ដីសុខ សុភមង្គល៕