ប៉ូលិសឥណ្ឌាពាក់មួករូប Covid-19 ដើម្បីបន្លាចប្រជាជន
- 2020-03-31 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសឥណ្ឌាពាក់មួករូប Covid-19 ដើម្បីបន្លាចប្រជាជន
ដើម្បីទប់ស្កាត់មេរោគ Covid 19 រដ្ឋាភិបាលប្រទេសឥណ្ឌាកំពុងប្រើគ្រប់វិធីសាស្ត្រដើម្បីកុំឲ្យប្រជាជនរបស់ខ្លួនចេញពីក្រៅផ្ទះ។
ក្នុងស្ថានភាព វីរុស Covid 19 កំពុងវាយលុកប្រទេសឥណ្ឌាយ៉ាងខ្លាំងនោះ ប្រទេសនេះបានសម្រេចចិត្តបិទប្រទេសទាំងមូលក្នុងរយៈពេល៣សប្ដាហ៍។ យ៉ាងណាក្ដី ទោះបីជាប្រកាសបិទប្រទេសហើយក្ដី ក៏នៅមានប្រជាជនមួយចំនួន មានបំណងចេញក្រៅទៀត ដែលធ្វើឲ្យប៉ូលិសត្រូវយករំពាត់វាយអ្នកដែលចេញក្រៅទាំងនេះ។
ដើម្បីរឹតបណ្ដឹងឲ្យកាន់តែមុតមាំជាងមុនទៀតនោះ ប៉ូលិសឥណ្ឌានៅក្រុង Chennai រដ្ឋ Tamil Nadu បានចេញផ្សព្វផ្សាយពីឥទ្ធិពលនៃវីរុសខាងលើបន្ថែមទៀត។ យ៉ាងណាក្ដី ការចេញធ្វើការផ្សព្វផ្សាយនេះមិនមែនមានលក្ខណៈធម្មតាឡើយ ដោយប៉ូលិសនៅទីនេះបានច្នៃមួកសុវត្ថិភាពរូបវីរុស Covid 19 ដើម្បីបន្លាចរាល់ប្រជាជនណាដែលនៅតែចចេសចេញក្រៅផ្ទះ។
យោងតាមប៉ូលិសបានឲ្យដឹងថា ដោយសារតែធ្វើគ្រប់វិធីហើយ នៅតែគ្មានលទ្ធផលច្រើននោះ ដូចនេះពួកគេគិតថា វិធីនេះនឹងជួយជម្រូញបន្ថែមកុំឲ្យប្រជាជនចេញក្រៅផ្ទះ។
អានបន្ត ពេលដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ប្រទេសនានាលើពិភពលោកឲ្យប្រជាជនខ្លួនបរិភោគអ្វី