ទោះរវល់ប៉ុណ្ណា កន្លែងគេងត្រូវរៀបចំឲ្យស្អាតទើបលើករាសីបណ្ដេញកូវីដ១៩
- 2020-03-24 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះរវល់ប៉ុណ្ណា កន្លែងគេងត្រូវរៀបចំឲ្យស្អាតទើបលើករាសីបណ្ដេញកូវីដ១៩
បន្ទប់គេងជាកន្លែងដែលយើងត្រូវសម្រាក បន្ទាប់ពីធ្វើកិច្ចការអស់ពេញមួយថ្ងៃ ប៉ុន្តែប្រសិនបើក្រឡេកទៅកន្លែងគេងហាក់គ្មានសណ្ដាប់ធ្នាប់នោះ ការសម្រាករបស់យើងក៏មិនបានស្រួលចិត្តកាយដូចគ្នា។ តាមជំនឿហ៊ុងស៊ុយរបស់សែស្រឡាយចិន គេជឿថាការរៀបចំបន្ទប់គេង ឬគ្រែគេងតាមក្បួន តែងតែជួយម្ចាស់ផ្ទះនាំលាភសំណាងហូរចូល រកស៊ីមានបាន ស្រលះមុខស្រលះមាត់ អារម្មណ៍រីករាយស្រស់ថ្លា បង្កើតភាពរ៉ូមែនទិករវាងគូស្នេហ៍ និងជោគជ័យក្នុងភារកិច្ច អ្វីដែលសំខាន់បើកន្លែងគេងស្អាត មានសុខភាពល្អ ជឿថាមេរោគកូរ៉ូណាក៏មិនអាចរស់នៅជាមួយយើងបានដែរ។
តោះ! ឥឡូវយើងទៅដឹងការរៀបចំកន្លែងគេងតាមក្បួនហោរាសាស្ត្រចិនទាំងអស់គ្នា៖
១. កុំបែរក្បាលគ្រែដំណេកទៅចំមាត់ទ្វារបន្ទប់ដេក
ការធ្វើបែបនេះ នឹងនាំឲ្យលោកអ្នកគេងមិនលក់ ប្រសិនបើគ្រែនៅកណ្ដាលវាល មិនជាប់នឹងជញ្ជាំងផ្នែកម្ខាងទៀត វានឹងធ្វើឲ្យសម្ព័ន្ធភាពដែលស្ថិតនៅទីតាំងនេះត្រូវបំផ្លាញ ។
២. កុំឲ្យទ្វារបើកបុកតម្រង់ចំក្បាលគ្រែ
អ្នកអាចកែខៃបានដោយការដាក់វត្ថុបាំងពីមុខ ឬបាំងបន្ទប់នៅចន្លោះទ្វារទាំងពីរ និងគ្រែគេង ។ ប្រសិនបើក្បាលគ្រែរបស់អ្នកគេងបែរតម្រង់ទៅរកទ្វារ ត្រូវគេជឿថា ជាការគេងរបៀបមនុស្សស្លាប់ ។
៣. ដាក់ចង្កៀង ឬអំពូលអមក្បាលគ្រែ
គួរដាក់អំពូលអមក្បាលគ្រែ ដើម្បីបង្កើតតុល្យភាពរាងកាយពេលគេង និងងាយស្រួលបំភ្លឺពេលលោកអ្នកក្រោកពេលយប់។
៤. កុំដាក់ក្បាលគ្រែ នៅក្រោមធ្នឹម
ព្រោះវាធ្វើឲ្យថាមពលពិឃាដ សង្កត់ពីលើខ្លួនអ្នក ដែលអាចបង្កើតជាបញ្ហាធ្ងន់ធ្ងរដល់សម្ពន្ធភាព ឬជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែអ្នកអាចកែខៃបានដោយការរៀបពិតានបិទបាំងធ្នឹមឲ្យជិតកុំឲ្យថាមពលពិឃាដជះមកបាន ។
៥. គ្រែត្រូវតែមានក្បាលខ្ពស់ជាងចុង
ក្បាលគ្រែត្រូវតែខ្ពស់ជាងចុងគ្រែ ព្រោះពេលអ្នកគេងព្រលឹងនឹងរសាត់អណ្ដែតចេញពីរាងកាយ ធ្វើឲ្យអ្នករើបម្រាស់ បង្វែរខ្លួនខុសទីតាំង ដូចនេះក្បាលគ្រែបានជួយទប់កម្លាំងទាំងនេះ។
៦. គ្រែត្រូវតែមានជើង និងប្រហោងក្រោម
ការដាក់គ្រែឲ្យមានកម្ពស់ផុតពីកម្រាលបន្ទប់ ជួយឲ្យលោកអ្នកទទួលបានខ្យល់ និងថាមពលចេញចូលជុំវិញខ្លួន ពេលគេង។
៧.មិនគួរគេងជាប់មាត់បង្អួច
ការគេងបែបនេះ ត្រូវគេជឿថាធ្វើឲ្យរាងកាយឆាប់អស់កម្លាំងថាមពល និងសុបិនច្រើន។
៨. រៀបចំទូរទស្សន៍ និងកុំព្យូទ័រ ឲ្យឆ្ងាយពីគ្រែដំណេក
អ្នកគួររើតុកុំព្យូទ័រ និងទូរទស្សន៍ ដាក់ឲ្យឆ្ងាយពីបន្ទប់គេង ព្រោះវាជាកន្លែងសម្រាក។
ចុចអានបន្ថែម៖ រឿងពិត៤យ៉ាងរបស់អ្នកធ្វើការដាច់លុយមុនខែញឹកញាប់