ម៉ូដ​កាបូដ​កាលីប​ៗសម្រាប់​ដើរ​លេង​ របស់ ឱក សុគន្ធ​កញ្ញា មិត្ត​នារី​ច្បាស់​ជា​​ពេញ​ចិត្ត​ហើយ!

  • 2020-03-24 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ជា​សិល្បករ​មួយ​រូប អ្វី​ដែល​ត្រូវ​ម៉ត់ចត់ គឺ​តុប​តែង​ខ្លួន ក្នុង​នោះ​រាប់​ចាប់​តាំង​ពី​ការ​ស្លៀកពាក់ តុបតែង​មុខ ធ្វើ​សក់ និង​សូម្បី​តែ​របស់​ប្រើ​ប្រាស់ គឺ​តែង​ផ្លាស់​ប្ដូរ​ជានិច្ច ព្រោះ​ដើម្បី​ផ្ដល់​ភាព​ខុស​ប្លែក​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ។ ដូច្នេះ​តារា​ល្បី​នីមួយ​ៗ ពិសេស​សិល្បការិនី ដែល​ខ្លះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ស្បែក​ជើង ឬ​កាបូប​យួរ​ដៃ​រាប់​សិប និង​ចូល​ដល់​ខ្ទង់​រយ​ផង​ក៏​មាន ជាក់​ស្ដែង​ដូច​ជា​តារា​ចម្រៀង​ជួរ​មុខ​របស់​ហង្សមាស ឱក សុគន្ធ​កញ្ញា។

តារា​ចម្រៀង ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ប្អូន​ថ្លៃ​ថៅកែ​ទៅ​ហើយ​នោះ ត្រូវ​បាន​គេ​ឃើញ​មាន​ប្រើ​នូវ​កាបូប​ដៃ​នារី​ជា​ច្រើន​ម៉ូដ ច្រើន​ពណ៌ ប្ដូរ​ទៅ​តាម​កាលៈទេសៈ តាម​ស្ទីល​របស់​នាង មិន​ឲ្យ​ប្រិយមិត្ត​កត់​សម្គាល់​បាន​ថា ដដែល​ៗ​នោះ​ទេ។ អ្វី​ដែល​គេ​ប្រាកដ​ក្នុង​ចិត្ត​នោះ គឺ​ទាំង​នោះ សុទ្ធ​ម៉ាក​យីហោ​ល្បី​ៗ។ យ៉ាង​ណា​គេ​មិន​ទាន់​បាន​ដឹង​លម្អិត​ពី​របស់​កាន់​ជាប់​ខ្លួន​របស់​តារា​ស្រី​នៅ​ឡើយ។ ងាក​ទៅ​តម្លៃ​ក៏​មិន​ទាន់​មាន​របាយការណ៍​ដែរ។

និយាយ​ពី​កាបូប​ដៃ​នេះ ប្រិយមិត្ត​ធ្លាប់​ចាប់​អារម្មណ៍​ទៅ​លើ​កាបូប​ដៃ​ដែល​ប្រើ​ដោយ​ជំទាវ លី យ៉ាណា ភរិយា​របស់​ឧកញ៉ា ហុង ពីវ សេដ្ឋី​អចលនទ្រព្យ​ដ៏​ល្បី​នៅ​កម្ពុជា។ តាម​ព័ត៌មាន​កន្លង​មក ជំទាវ​ដ៏​ស្រស់​ស្អាត​រូប​នេះ និយម​ប្រើ​ប្រាស់​កាបូប​ដៃ​ម៉ាក Hermmes ដ៏​ល្បី​កម្រិត​ពិភព​លោក​ហើយ​កាបូប​ខ្លះ​ក្នុង​ចំណោម​នោះ គឺ​មាន​តម្លៃ​ដល់​ទៅ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

វិល​មក ឱក សុគន្ធ​កញ្ញា វិញ ក៏​មិន​ទាន់​ដឹង​ថា នាង​មាន​ប្រើ​ប្រាស់​ផលិតផល​កំពូល​តម្លៃ​នេះ ឬ​អត់​ទេ។ ប៉ុន្តែ​ឥឡូវ​មក​តាមដាន​ពី​ម៉ូដ និង​រូប​រាង រាល់​កាបូប​ដៃ​ដែល​ប្រើ​ដោយ​តារា​ស្រី​កំពូល​របស់​ហង្សមាស​សិន៖

រូបភាព៖ IG កញ្ញា

រូបភាព​បន្ថែម​ ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា