ជូន​ចំពោះ​មនុស្ស​ស្រី​ដែល​​តែង​តែ​គិត​ថា​ខ្លួន​មិន​ល្អ​គ្រប់​គ្រាន់​

  • 2020-03-20 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​ចំពោះ​មនុស្ស​ស្រី​ដែល​​តែង​តែ​គិត​ថា​ខ្លួន​មិន​ល្អ​គ្រប់​គ្រាន់​៖

ខ្ញុំ​យល់​ច្បាស់​ពី​អារម្មណ៍​របស់​អ្នក​ ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​វា​ដូច​គ្នា។ អ្នក​ប្រហែល​ជា​គិត​ថា​អ្នក​កំពុង​ឆ្លង​កាត់​វា​តែ​ម្នាក់​ឯង​ ព្រោះ​តែ​អ្នក​វិល​វល់​ជុំវិញ​រឿង​រ៉ាវ​ជា​ច្រើន​។ យ៉ាង​ណា​មិញ​ មិន​មែន​តែ​អ្នក​ទេ គឺ​មាន​មនុស្ស​ស្រី​រាប់​ពាន់​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​នូវ​អារម្មណ៍​មួយ​នោះ។

រូបតំណាង

**វា​ពិត​ជា​ពិបាក ខ្ញុំ​ដឹង!**

វា​ពិបាក ការ​ដែល​អ្នក​ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​នរណា​ម្នាក់​ស្មោះ​អស់​ពី​ចិត្ត​ ១០០% ហើយ​ទទួល​បាន​វិញ​ត្រឹម​តែ​ ៥០% ។ វា​ពិបាក ការ​ដែល​ជានិច្ច​កាល​គេ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គ្មាន​តម្លៃ​សម្រាប់​គេ ឬ អាច​និយាយ​ថា​មិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​គេ។ តែ​អ្នក​ត្រូវ​ដឹង​ថា ជួន​កាល​​អ្នក​មិន​ត្រូវ​បណ្តោយ​ឱ្យ​រឿង​រ៉ាវ​ស្មុគស្មាញ គំនិត​អវិជ្ជមាន ក៏​ដូច​ជា​មនុស្ស​ដែល​មិន​ស្គាល់​តម្លៃ​របស់​អ្នក​ ស្ថិត​នៅ​ក្នុង​ជីវិត​អ្នក​យូរ​ពេក​ឡើយ។ ទាំង​អស់​នេះ​ហើយ​ដែល​បង្រៀន​ឱ្យ​អ្នក​ចេះ​ងើប​ឈរ​ និង​ រស់​នៅ​បាន​យ៉ាង​ល្អ​ដោយ​ខ្លួន​ឯង​។ ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​រឹង​មាំ​ឡើងៗ។

រូបតំណាង

ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​ហេតុ​ផល​ចម្បង​បំផុត​ដែល​អ្នក​គួរ​តែ​ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​នោះ​គឺ ព្រោះ​អ្នក​ជា​មនុស្ស​ស្រី​ម្នាក់​ដ៏​អស្ចារ្យ។ អ្នក​ធ្លាប់​បាន​ប្រឈម​មុខ​នឹង​រឿង​រ៉ាវ​ច្រើន​យ៉ាង តែ​អ្នក​មិន​ដែល​ចុះ​ចាញ់ មិន​ដែល​រា​ថយ មិន​ដែល​បោះបង់​ចោល​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រឡាញ់។

ពេល​ខ្លះ​ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ដូច​ជា​អ្នក ​បែរ​ជា​ឧស្សាហ៍​ជួប​នូវ​រឿង​មិន​សម​បំណង​ជា​ច្រើន​ទៅ​វិញ​ ហើយ​ ភាគ​ច្រើន​អ្នក​ដទៃ​មិន​​​សូវ​យល់​​ច្បាស់​ពី​ជម្រៅ​ចិត្ត​អ្នក រហូត​ដល់​ធ្វើ​ឱ្យ​អ្នក​គិត​ថា ខ្លួន​ជា​មនុស្ស​ដែល​មិន​ល្អ​គ្រប់​គ្រាន់​ទៅ​វិញ។

រូបតំណាង

ដូច្នេះ សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​បែប​នេះ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា​ អ្នក​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ល្អ គួរ​ឱ្យ​ស្រឡាញ់ ហើយ​សំខាន់​បំផុត​នោះ​គឺ អ្នក​គឺ​ល្អ​គ្រប់​គ្រាន់​ហើយ។ បើ​អ្នក​ដទៃ​មើល​មិន​ឃើញ​ពី​តម្លៃ និង​ទឹក​ចិត្ត​របស់​អ្នក វា​មិន​មែន​ជា​កំហុស​អ្នក​ឡើយ​ហើយ​អ្នក​ក៏​គ្មាន​ការ​ខាត​បង់​អ្វី​នោះ​ដែរ គេ​ទេ​ដែល​ត្រូវ​ខាតបង់​ពិត​ប្រាកដ​ ដែល​មើល​មិន​ឃើញ​មនុស្ស​ល្អ​ដូច​ជា​អ្នក៕​

ចុចអានបន្ត៖ ៣​វិធី​យក​ឈ្នះ​មនុស្ស​​​​ច្រណែន ឈ្នានីស​អ្នក​ ដោយ​មិន​បាច់​សង​សឹក

ប្រភព៖ Unwritten ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម