រាជិនីសម្រស់ថ្មីចិន ទំពាម្ហូបមួយម៉ាត់៣២ដង ដើម្បីរក្សារាង ៣៨គីឡូក្រាម
- 2020-03-20 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជិនីសម្រស់ថ្មីចិន ទំពាម្ហូបមួយម៉ាត់៣២ដង ដើម្បីរក្សារាង ៣៨គីឡូក្រាម
ទម្ងន់ខ្លួនប្រាណក្រោម ៤០គីឡូរបស់តារាសម្ដែង និងចម្រៀងស្រីល្បីឈ្មោះចិន Ju Jing Yi បានធ្វើឲ្យអ្នកគាំទ្រមិនតិចឡើយបានភ្ញាក់ផ្អើលជាខ្លាំង។
បណ្ដាញព័ត៌មាន Sina បានចុះផ្សាយថា រាជិនីសម្រស់ថ្មីរបស់ចិន តារាសម្ដែងស្រី Ju Jing Yi កាលពីពេលថ្មីៗនេះ បានឡាយផ្ទាល់លើបណ្ដាញសង្គមដើម្បីជជែកនឹងអ្នកគាំទ្រ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងវីដេអូនេះ គេសង្កេតឃើញស្រីស្អាតវ័យ២៥ឆ្នាំ បានញ៉ាំនំប៉័ងមួយម៉ាត់ ប៉ន្តែទំពាយ៉ាងយូរ។ អ្នកគាំទ្រវៃភ្នែកបានឃើញថា ក្នុងនំប៉័ងមួយម៉ាត់នេះ តួរឿង ពស់សពស់ខៀវ បានទំពាដល់ទៅ៣២ដង។
នេះគឺជាវិធីញ៉ាំរបស់តារាស្រីៗ ដែលធ្វើឲ្យពួកគេរក្សាបានទម្ងន់ស្គមបំផុតរបស់ខ្លួន។ ជាក់ស្ដែង ទោះបីជាមានកម្ពស់ ១.៦០ម តែ Jing Yi មានទម្ងន់ត្រឹមតែ ៣៨.៥ គីឡូប៉ុណ្ណោះ។ ទោះបីជាមានរាងស្គមខ្លាំងបែបនេះក្ដី តែក្នុងបទសម្ភាសន៍នានា ស្រីស្អាតរូបនេះបានបដិសេធរឿងខ្លួនញ៉ាំតិចដើម្បីសម្រករាង ដោយនាងថា នាងញ៉ាំធម្មតា ហើយមកពីនាងមកពីខេត្ត Si Chuan ទើបឆ្អឹងរបស់នាងតូចជាងអ្នកមកពីតំបន់ដទៃ។
យ៉ាងណាក្ដី មនុស្សជាច្រើនបានជឿជាក់ថា គឺមកពីនាងញ៉ាំតមច្បាស់ណាស់ ទើបអាចមានចង្កេះអង្ក្រងយ៉ាងនេះ៕
អានបន្ត៖ ម៉ារីម៉ា ធ្លាយរូបដក់ភ្នែកធំ មុខស្លេកស្លាំង ពេលអត់ផាត់មុខសោះ