របស់ ៤ យ៉ាងដែលមិនអាចខ្វះបានពេលនារីចេញក្រៅម្តងៗ

  • 2020-03-06 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីមួយចំនួនចូលចិត្តតែងខ្លួនឲ្យបានស្អាតទើបចេញក្រៅបាន ឯមិត្តនារីមួយចំនួនទៀតពុំសូវនិយមចូលចិត្តតុបតែងខ្លួនប៉ុន្មានទេ។ ថ្ងៃនេះ កញ្ញា សូមចែករំលែករឿង ៤ យ៉ាងដែលនារីខ្វះមិនបានពេលចេញក្រៅម្តងៗ។ រឿង ៤ យ៉ាងដែលនារីៗភាគច្រើនខ្វះមិនបាននោះគឺ៖

១. កាបូប

មិនថាពេលទៅសាលា ទៅធ្វើការ ទៅផ្សារ ឬទៅដើរលេងនោះទេ មិត្តនារីណាខ្លះដែលមិនយកកាបូបជាប់ទៅតាមខ្លួននោះ? ពិសេសពេលទៅដើរលេង ឬ ណាត់ជួបជាមួយមនុស្សសំខាន់ មិត្តនារីតែងតែប្រើកាបូបយួរ ឬស្ពាយចំហៀងតាមការនិយមរបស់ខ្លួនជានិច្ច។

២. ទូរសព្ទដៃ

សម័យអុីនធឺណែតនេះ អ្នកណាៗក៏ប្រើទូរសព្ទដៃទំនើបៗដែរ មានមិត្តនារីខ្លះពេលចេញក្រៅម្តងៗសឹងតែថាខ្លួនអាចភ្លេចយកកាបូបលុយទៅបាន តែមិនអាចភ្លេចយកទូរស័ព្ទបានឡើយ។ ដោយហេតុថា នៅក្នុងទូរស័ព្ទដៃក៏មានតួនាទីដូចជាកាបូបលុយដែរពេលខ្លះ។

៣. ប្រាក់

មនុស្សសឹងតែទាំងអស់ហើយពេលចេញក្រៅតែងមានប្រាក់ជាប់នៅនឹងខ្លួនជាមួយ មិនថាតិចក្តី ឬច្រើនក្តី។ មានលុយនៅជាប់ខ្លួនទើបបង្កើនទំនុកចិត្ត ព្រោះពេលខ្លះអ្នកមិនដឹងថាខ្លួនត្រូវការចំណាយលើអ្វីខ្លះនោះទេ។ ហេតុដូចនេះ នារីៗច្រើនតែមានប្រាក់ជាប់តាមខ្លួនពេលចេញក្រៅម្តងៗ។

៤. គ្រឿងតុបតែងមុខ

ក្រៅពីរបស់របរទាំង ៣​ ខាងលើ របស់ចុងក្រោយដែលនារីភាគច្រើនមិនភ្លេចនោះគឺគ្រឿងតុបតែងមុខ។ គ្រឿង​តុប​តែង​មុខនេះមិនមែនសំដៅលើរបស់ត្រូវប្រើផាត់មុខទាំងអស់នោះទេ គឺសំដៅទៅលើរបស់ផាត់មុខសំ​ខាន់ៗដូច​ជា ក្រែម ឡេការពារមុខនិងស្បែក ឬទឹកអប់ជាដើម។

ក្រៅពីរបស់ ៤ យ៉ាងដែលនារីៗនិយមយកតាមខ្លួនពេលចេញក្រៅនេះហើយ នៅមានរបស់របរសំខាន់ៗដែលនិយមយកតាមខ្លួនដូចជា ឯកសារសំខាន់ អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ ប័ណ្ណបើកបរ កាតសិស្ស និង​ឯកសារផ្សេងៗទៅតាមកាលៈទេសៈ។

ចង់បានម៉ូដកាបូបស្អាតៗដូចខាងលើ សូមចុចត្រង់ឃ្លាមួយនេះដើម្បីមើលទទួលបានការបញ្ចុះតម្លៃ ៥០% គ្រប់ម៉ូដតែម្តង៕

រូបភាព៖ ecamshopping

ចុចអានបន្ត៖

ពេលចង់ថតរូបជាមួយកាមេរ៉ា មិត្តនារីកុំរំលងស្ទីលអស់ទាំងនេះឲ្យសោះ

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម