រឿងដែលអ្នកគួរប្រុងប្រយ័ត្ន ចៀសវាងពេលដាច់ភ្លើងទៅពិបាក

  • 2020-03-05 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកអាចនឹងភាពភ័យខ្លាចអំឡុងពេលដាច់ភ្លើង តែអ្នកគួរតែចេះប្រុងប្រយ័ត្ន​ការពារខ្លួនអ្នក​និងក្រុមគ្រួសារ​ជាទី​ស្រ​ឡាញ់​របស់អ្នកឲ្យបានល្អ។ យ៉ាងនេះហើយ នៅពេលចរន្តអគ្គីសនីពុំមាន អ្នកត្រូវ​តែប្រុង​ប្រយ័ត្ន​ចំពោះ​រឿង​តូច​តាចមួយចំនួនដែលអ្នកគិតថាមិនផ្តល់ផលប៉ះពាល់អ្វីដល់អ្នក តែតាម​ការពិត​រឿងអស់​ទាំងនោះ​អាច​នឹង​បង្ក​គ្រោះថ្នាក់ដល់អ្នកជាយថាហេតុក៏មាន។ រឿង ៨ ដែលអ្នក​គួរចៀស​វាងធ្វើ​អំឡុង​ពេល​ដាច់​ភ្លើង​នោះ​រួម​មាន៖

១. ដុតទៀន

រូបតំណាង

នៅពេលដាច់ភ្លើងភ្លាម រឿងដែលអ្នកនឹកឃើញមុនគេគឺប្រាកដជាទៀន។ បើអ្នកអុជទៀននៅពេលយប់ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ខ្លាំងបន្តិច ព្រោះដើមទៀនងាយរអិលជ្រុះចេញពីដៃជាហេតុធ្វើឲ្យមាន​ភ្លើងឆេះ​ងាយ។ ដូច្នោះ អ្នកគួរប្រើចង្កៀងអេឡិចត្រូនិច ឬ ពិលប្រសើរជាងភ្លើងទៀន។

២. ប្រើទូរសព្ទទាល់តែអស់ថ្ម

រូបតំណាង

អ្នកណាខ្លះចូលចិត្តប្រើទូរសព្ទដៃទាល់តែរលត់ថ្ម អ្នកមិនអាចដឹងទេថា អ្នកត្រូវការប្រើទូរសព្ទសម្រាប់​ទាក់​ទង​បន្ទាន់ក្នុងករណីណាមួយ ដូច្នោះប្រសិនបើអ្នកទុកថ្មមួយចំនួនសម្រាប់ទាក់​ទងគឺប្រសើរជាងទាល់​តែថ្ម​រលត់។

៣. ដោតគ្រឿងអេឡិចត្រូនិចចោល

រូបតំណាង

នៅអំឡុងពេលដាច់ភ្លើង អ្នកពុំគួរដោតឧបករណ៍អេឡិចត្រូនិចចោលនោះទេ។ ក្នុងករណីអ្នកដោតវាចោល ចរន្ត​អគ្គីសនី​អាចនឹងបណ្តាលឲ្យឧបករណ៍ទាំងនោះឆេះខូចបានយ៉ាងងាយ។

៤. ការបើកទូរទឹកកក

រូបតំណាង

ប្រសិនបើគ្មានភ្លើងទូរទឹកកកទេ ជាធម្មតា អ្នកអាចរក្សាសីតុណ្ហភាពបានរហូតដល់ទៅ ៤ម៉ោងឯណោះ។ ហេតុដូចនេះ ក្នុងករណីដាច់ភ្លើង អ្នកគប្បីកុំឧស្សាហ៍បើកទ្វារទូរទឹកកកចោល ព្រោះវានឹង​បណ្តាល​ឲ្យ​ម្ហូប​អាហាររបស់អ្នកឆាប់ខូចគុណភាព។

៥. ទុកកន្លែងក្លាសេឲ្យទំនេរចោល

រូបតំណាង

នៅក្នុងទូរទឹកកកមានច្រើនផ្នែកទៅតាមកន្លែងដែលអ្នកចង់ក្លាសេម្ហូបអាហារផ្សេងៗ។ ប្រសិនបើដាច់ភ្លើង អ្នក​ក៏​នៅ​តែអាចរក្សារបស់អស់ទាំងនោះនៅក្នុងផ្នែកតូចៗនៃទូរទឹកកកបានដែរ ព្រោះវាមាន​អ៊ីសូឡង់​រក្សា​សីតុណ្ហ​ភាព​ចំណី​អាហាររបស់អ្នកបាន។

៦. ទុកម៉ាស៊ីនភ្លើងនៅក្រៅផ្ទះឬគ្មានអ្វីគ្រប

រូបតំណាង

ជាការល្អទៅវិញទេ ប្រសិនបើអ្នកមានម៉ាស៊ីនភ្លើងនៅផ្ទះក្នុងករណីដាច់ភ្លើង។ យ៉ាងណាក៏ដោយ អ្នកគួរតែ​ដឹង​ពី​របៀប​ទុកដាក់ម៉ាស៊ីនភ្លើងឲ្យបានត្រឹមត្រូវ។ សម្រាប់ការប្រើប្រាស់លើកដំបូង ម៉ាស៊ីន​ភ្លើងផលិត​កាបូន​ម៉ូណូ​អុក​ស៊ីត ដូច្នោះអ្នកគួររក្សាវានៅឲ្យឆ្ងាយពីផ្ទះ។ អ្នកគួរតែទុកដាក់វា​ឲ្យត្រឹមត្រូវដូចជាធ្វើដំបូល ឬទុកនៅ​កន្លែង​ដែល​ពុំត្រូវខ្យល់ ភ្លៀងជាដើម។

៧. ការខ្ជះខ្ជាយទឹក

រូបតំណាង

នៅពេលដាច់ភ្លើង អ្នកក៏ប្រហែលជាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ផ្សេងៗដែរ។ ដើម្បីការពារ អ្នកគប្បី​ស្តុក​ទឹក​ស្អាត​ទុកឲ្យបានច្រើន ចៀសវាងពេលដាច់ភ្លើង។ អ្នកនឹងត្រូវការទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើន ហេតុ​ដូចនេះ បើអ្នកបានស្តុកទឹកច្រើន អ្នកនឹងមានទឹកស្អាតសម្រាប់ប្រើប្រាស់។

៨. ការប្រើប្រាស់ពិលចាស់ៗ

អ្នកគួរតែប្រុងប្រយ័ត្នបន្តិចចំពោះការទុកចិត្តប្រើពិលចាស់ៗ។ ក្រៅពីភាពចាស់នៃពិល វាក៏អាច​មាន​លេចធ្លាយ​អាស៊ីត​ដែលងាយបង្កគ្រោះថ្នាក់ដល់អ្នកទៀតផង។ ដូច្នោះ អ្នក​គួរតែ​ដូរពិល​ចាស់ៗ​ជំនួស​ដោយពិលថ្មីៗវិញ​ទើប​ជា​ការប្រសើរ។

ដូច្នោះ កុំភ្លេចរឿងទាំង ៨ ចំណុចនេះឲ្យសោះ​អំឡុងពេលដាច់​ភ្លើងដើម្បីចៀស​វាងហានិភ័យ​ណាមួយ​កើត​ឡើង​ចំពោះអ្នកក៏ដូចជាមនុស្សជាទី​ស្រឡាញ់របស់អ្នក៕

ចុចអានបន្ត៖

ចង់ដឹងអ្នកជាមនុស្សសង្កេតប៉ុនណា សាកល្បងប្រាជ្ញានេះទាំងអស់គ្នា

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម