រឿង​មួយ​ចំនួន​ទាំង​នេះ កាន់​តែ​បោះ​បង់ កាន់​តែ​មាន​សុភមង្គល

  • 2020-02-25 04:10:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 37

នៅ​ក្នុង​វ័យ​ម្ភៃ​ស្ដើង មនុស្ស​យើង​ គួរ​ប្រើរូបមន្ត​គណិត​វិទ្យា​ផល​បូក ប៉ុន្តែ​ដល់​វ័យ​ណា​មួយ យើង​ត្រូវ​ប្រើ​រូបមន្ត​ផល​ដក​វិញ ដើម្បី​ឲ្យ​ជីវិត​មាន​សុភមង្គល។

រូបតំណាង

១. បោះ​បង់​ចោល​ភាព​រញ៉េរញ៉ៃ

យោង​តាម​ការ​ពិសោធន៍​មួយរបស់​សកលវិទ្យាល័យ Harward បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បុគ្គល​ដែល​ជោគជ័យ គឺ​ជា​អ្នក​ដែល​ចេះ​រៀប​ជីវិត​ឲ្យ​បាន​រៀបរយ។ ផ្ទុយ​មក​វិញ បុគ្គល​មួយ​ចំនួន​ដែល​មិន​ជោគជ័យ ហើយ​គិត​ថា​មក​ពី​ខ្លួន​ជួប​រឿង​ស៊យ​នោះ ប្រកាន់​យក​ការ​រស់​នៅ​បែប​រាយ​ប៉ាយ គ្មាន​សណ្ដាប់​ធ្នាប់។ មូលហេតុ​គឺ​មក​ពី​នៅ​ពេល​អ្នក​មិន​ចេះ​រៀប​ចំ​ខ្លួន​នោះ​ទេ នឹង​ធ្វើ​ឲ្យ​ខ្លួន​ឆេវឆាវ ធ្វើ​កិច្ចការ​អ្វី​ក៏​មិន​បាន។

រូបតំណាង

២. កុំ​ឱប​ក្រសោប​គោល​ដៅ​ច្រើន​ពេក

មហាសេដ្ឋី​លេខ​១​សហរដ្ឋ​អាមេរិក Warren Buffett ធ្លាប់​ប្រាប់​ជំនួយ​ការ​ផ្ទាល់​ខ្លួន​របស់​លោក Michael Flint ថា ជំនួយ​ការ​រូប​នេះ​ខុស​ហើយ នៅ​ពេល​លោកដាក់​គោល​ដៅ​ឲ្យ​ខ្លួន​ឯង​ដល់​ទៅ​២៥ ដើម្បី​សម្រេច។ តាម​សម្ដី​សេដ្ឋី​រូប​នេះ ជំនួយការ​របស់​លោក​ គួរ​តែ​បោះ​ចោល​គោល​ដៅ​២០​ទៀត ដោយ​ផ្ដោត​សម្រេច​គោល​ដៅ​សំខាន់​ឲ្យ​តែ​៥​បាន​ហើយ។

រូបតំណាង

៣. កុំ​រត់​តាម​សម្ភារៈនិយម

អ្នក​ដែល​រត់​តាមសម្ភារៈនិយម​គឺ​គ្មាន​ថ្ងៃ​ ដល់​ត្រើយ​ឡើយ ព្រោះ​សម្ភារៈ​គ្មាន​ថ្ងៃ​អស់​ឡើយ។ តាម​សម្ដី​របស់​កំពូល​តារា​សម្ដែង​ហុងកុង Chow Yun Fat មនុស្ស​យើង​កើត​មក​​ទទេ​ស្អាត ទៅ​វិញ​ក៏​ទទេ​ស្អាត ដូច​នេះ​ហើយ ទ្រព្យ​សម្បត្តិ​ជាង​៥០០​លាន​របស់​លោក នឹង​បរិច្ចាគ​ឲ្យ​អ្នក​ក្រ​ទាំង​អស់ ហើយ​ខ្លួន​ចាយ​ត្រឹម​១០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ។ លោក​ថា​ ធ្វើ​បែប​នេះ​ទើប​លោក​មាន​ក្ដី​សុខ​ ជាជាង​ការ​ជះ​លុយ​រាប់​មិន​អស់៕

អានបន្ត៖ ៥ សញ្ញា បញ្ជាក់ច្បាស់ៗថា អ្នកធ្វើអ្វីតាមបញ្ជាបេះដូងច្រើនជាងខួរក្បាល

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel