៤ ត្រណមនៃតុបាយ ដាច់ខាតត្រូវចៀសវាង បើមិនចង់រកមួយជីវិតតែនេះមិនសល់អ្វី
- 2020-02-24 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ត្រណមនៃតុបាយ ដាច់ខាតត្រូវចៀសវាង បើមិនចង់រកមួយជីវិតតែនេះមិនសល់អ្វី
ដើម្បីចៀសវាងបញ្ហាដែលមិនគួរកើតឡើង ម្ចាស់ផ្ទះទាំងឡាយ គួរចៀសវាងដាក់តុបាយនៅចំណុចទាំងនេះ កុំឲ្យលាភចេះតែហូរចេញពីផ្ទះ។
**១. តុបាយដាក់ទល់មុខចង្ក្រាន**
តាមទំនាយ តុបាយធាតុឈើ ឯចង្ក្រានគឺធាតុភ្លើង ដូចនេះធាតុ២នេះមិនត្រូវគ្នាឡើយ ដោយធាតុភ្លើង នឹងដុតធាតុឈើ។ តុបាយតំណាងឲ្យសមាជិកនៃគ្រួសារ ដូចនេះហើយ បើដាក់របស់២នេះទល់មុខគ្នានោះ គ្រួសារនឹងចេះតែមានរឿងក្ដៅក្រហាយមិនឈប់។
២. តុបាយទល់មុខបន្ទប់ទឹក
បន្ទប់ទឹកគឺជាកន្លែងដែលចម្រោះថាមពលមិនល្អក្នុងផ្ទះ បើគិតតាមក្បួនហុងស៊ុយ ដូចនេះបើដាក់តុបាយទល់មុខបន្ទប់ទឹកនោះ នឹងធ្វើឲ្យសមាជិកគ្រួសារ ទទួលចំហាយទាំងអស់នេះមិនខាន។ មិនត្រឹមតែប៉ុណ្ណោះ បើគិតតាមសុខភាព ការដាក់បែបនេះក៏គ្មានផាសុកភាពដូចគ្នា។
៣. តុបាយដាក់ក្រោមចំរឹងពុះកណ្ដាលផ្ទះ
ក្រៅពីបន្ទប់ទឹក ចំរឹងខណ្ឌផ្ទះក៏ជាកន្លែងដែលមានយីអ៊ុនមិនល្អសម្រាប់ដាក់តុបាយដូចគ្នា។ នៅពេលដាក់តុបាយក្រោមចំរឹងនេះ នឹងធ្វើឲ្យសមាជិកក្នុងផ្ទះមានអារម្មណ៍ដូចជាមានអ្វីមកគាបសង្កត់ ថប់ដង្ហើម ចិត្តមិនស្ងប់ កើតរឿងឈ្លោះប្រកែកគ្នា។
*៤. តុបាយមានចំនួនកៅអីសេស
បរិយាកាសបាយជុំគ្រួសារ គួរតែកក់ក្ដៅ ជួបជុំគ្នា។ ដូចនេះ តាមនោះដែរ តួលេខគូនឹងជាលេខល្អជាងលេខសេស។ អាស្រ័យហេតុនេះហើយ ដើម្បីឲ្យគ្រួសារចុះសំរុង កក់ក្ដៅ គ្មានរឿងឈ្លោះប្រកែកគ្នា នៅពេលរកទិញតុបាយ គួរជ្រើសយកតុដែលដាក់បានកៅអីចំនួនគូ ជាជាងចំនួនសេស។
អានបន្ត៖ បើចេះទុកដាក់លុយតាមវិធីនេះ ដឹងតែសល់លុយច្រើនដល់ចាស់ មានលុយបានដើរលេងទៀត