ទាយដឹងពីចិត្តគំនិតរបស់អ្នកជាមនុស្សរបៀបណា តាមរយៈរសជាតិការ៉េម
- 2020-02-20 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយដឹងពីចិត្តគំនិតរបស់អ្នកជាមនុស្សរបៀបណា តាមរយៈរសជាតិការ៉េម
ការ៉េមត្រជាក់ៗ ពេលញ៉ាំទៅពិតជាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ដូច្នេះហើយវាបានក្លាយជាចំណូលចិត្តរបស់មនុស្សទូទៅដែរ។ អ្នកខ្លះចូលចិត្តរសជាតិផ្អែម ខ្លះទៀតក៏ចូលចិត្តរសជាតិជូរ។ ប៉ុន្តែតើអ្នកដឹងទេថា រសជាតិរបស់ការ៉េម ក៏អាចបង្ហាញពីអត្តចរិតរបស់អ្នកបានដែរ។ ចង់ដឹងថាមានអត្តចរិតបែបណា តោះសាកល្បងរើសនិងទាយទាំងអស់គ្នា។
**១. រសជាតិសូកូឡា**
អ្នកដែលចូលចិត្តការ៉េមរសជាតិសូកូឡា ត្រូវបានចាត់ទុកថាជាបុគ្គលមានគំនិតច្នៃប្រឌិត មានមន្តស្នេហ៍ ចូលចិត្តភាពសប្បាយរីករាយ មានការតាំងចិត្ត និងរស់នៅពេញដោយក្ដីសង្ឃឹម។ អ្នកជាមនុស្សចង់បានការយកចិត្តទុកដាក់ ឆាប់ធុញនៅពេលធ្វើអ្វីដដែរៗ។ លើសពីនេះ អ្នកជាមនុស្សរឹងមាំពេលជួបបញ្ហាលំបាកៗ ប៉ុន្តែក៏ជាមនុស្សឆេវឆាវផងដែរ។
២. រសជាតិសូកូឡាមាននំ
ជាមនុស្សចូលចិត្តប្រកួតប្រជែង ចង់ទទួលបានការជោគជ័យ ព្រមទាំងមានមហិច្ឆតាក៏ខ្ពស់ដែរ។ ម្យ៉ាងទៀត នៅពេលចេញទៅក្រៅពេលមានកម្មវិធីជប់លៀងផ្សេងៗ អ្នកច្រើនទទួលបានការចាប់អារម្មណ៍ខ្ពស់ពីមនុស្សជុំវិញ ដោយរឿងជាច្រើន។ អ្នកជាមនុស្សចិត្តបុណ្យ មានទស្សនៈធំទូលាយ ប្រឹងប្រែងធ្វើការផងដែរ។
៣. រសជាតិវ៉ានីឡា
ជាបុគ្គលដែលមានឆន្ទៈខ្ពស់ ចូលចិត្តរៀនសូត្រតាមបុគ្គលជោគជ័យ។ មានពេលខ្លះ អ្នកជាមនុស្សចូលចិត្តនៅតែឯង មានអាថ៌កំបាំងច្រើន ប៉ុន្តែក៏ជាមនុស្សដែលអាចឲ្យអ្នកដទៃសើចដោយសារអ្នកច្រើនបានដែរ។ គ្រប់គ្នាមើលមកអ្នកជាមនុស្សងាយចុះសម្រុង សាមញ្ញ និងគិតគូច្រើន។ ដូច្នេះហើយ នៅពេលសម្រេចចិត្តជ្រើសយកទំនាក់ទំនងស្នេហាជាមួយនរណា អ្នកតែងពិនិត្យម៉ត់ចត់ជាមុនសិន ។
៤. រសជាតិកាហ្វេ
មើលពីសម្បកក្រៅ អ្នកជាមនុស្សពិបាកយល់ដោយសារមានអាថ៌កំបាំងនិងស្មុគស្មាញច្រើន។ លើសពីនេះ អ្នកឆាប់ខឹងទៀតផង។ ប៉ុន្តែធាតុពិត អ្នកជាមនុស្សដែលមានការជឿជាក់លើខ្លួនឯង ពេលស្រលាញ់នរណា គឺពុះកញ្ជ្រោលណាស់។ ដោយសារអ្នកជាមនុស្សរើសច្រើន ដូច្នេះអ្នកតែងចង់បានមនុស្សដែលមានគុណសម្បត្តិក៏ច្រើនដែរ ដែលជាហេតុធ្វើឲ្យពេលខ្លះអ្នកត្រូវ Single យូរ តែពេលរើសបានហើយ គឺប្រាកដប្រជា១០០% តែម្ដង។
៥. រសជាតិស្រ្តបឺរី
សម្រាប់អ្នកជាមនុស្សអៀនប្រៀនច្រើន និងពេលខ្លះធ្វើអ្វីចម្លែកៗខុសពីគេ រហូតធ្វើឲ្យអ្នកដទៃមិនអាចទប់សំណើចបាន។ ជួនកាលចូលចិត្តរិះគន់ខ្លួនឯង ដោយសារតែខ្វះទំនុកចិត្ត ថែមទាំងមិនហ៊ានបង្កើតជម្លោះជាមួយអ្នកដទៃទៀតផង។ មិនចង់ល្បីល្បាញដោយសារទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃជ្រុលនោះទេ ។ សម្រាប់ការងារវិញ អ្នកគ្រាន់តែចង់ជួយឬផ្ដល់គំនិតបំផុសពីក្រោយខ្នងច្រើនជាងចេញមុខមាត់ រឹតតែមិនចង់ធ្វើជាមេដឹកនាំគេថែមទៀត។ ប៉ុន្តែពេលស្រលាញ់គ្នាជាមួយនរណា បែរជាចិត្តខ្លាំង រហូតហ៊ានធ្វើដាក់មនុស្សជាទីស្រលាញ់ទៅវិញ។ យ៉ាងណាក៏ដោយ ក្នុងបេះដូងរបស់អ្នកជាមនុស្សមានស្នេហាស្មោះស្ម័គ្រ មិនងាយផ្លាស់ប្ដូរ។
៦. រសជាតិជូរៗ
សម្រាប់អ្នកដែលនិយមការ៉េមរសជាតិជូអែមៗ ជាមនុស្សមិនចូលចិត្តការកើតទុក្ខឡើយ។ អ្នកតែងលេងសើចប្រៀបដូចជាកូនក្មេង។ យូរៗម្តង ទើបឃើញចេះកើតទុក្ខ ឬក្រៀម ហើយបើអ្នកហ៊ានបង្ហាញទឹកមុខបែបនេះទៅគ្រប់គ្នាបានឃើញហើយ គឺមានន័យថាអ្នកកំពុងមានរឿងដែលអ្នកមិនចូលចិត្ត ត្រូវគេបង្ខំ ឬ អ្នកមិនចង់ជម្នះនឹងរឿងណាមួយដែលអ្នកយល់ថា វាធ្វើឲ្យអ្នកអស់កម្លាំងជ្រុល។
អានបន្ត៖ ផ្លែឈើដែលអ្នកចូលចិត្តញុំាជាងគេ អាចបង្ហាញពីអត្តចរិតអ្នកបានយ៉ាងច្បាស់