ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​ញុំាជាងគេ​ អាច​បង្ហាញ​ពី​អត្តចរិត​អ្នក​បាន​យ៉ាង​ច្បាស់

  • 2020-02-19 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ ម្នាក់ៗ​​តែង​មាន​ប្រភេទ​ផ្លែ​ឈើ​ដែល​ខ្លួន​ចូល​ចិត្ត​ញុំា​បំផុត ហើយ​តែង​មិន​ដែល​រំលង​នូវ​ផ្លែ​ឈើ​មួយ​មុខ​នោះ​នៅ​គ្រប់​មុខ​ម្ហូប ឬ ភេសជ្ជៈ​របស់​ខ្លួន។ ​ មិន​ថា​អ្នក​ចូល​ចិត្ត​ញុំា​ប្រភេទ​ផ្លែ​ឈើ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​ដល់​រាង​កាយ ឬ ក៏​អត់​នោះ​ទេ វា​សុទ្ធ​សឹង​ជា​សញ្ញា​បង្ហាញ​ប្រាប់​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​អត្តចរិត និង បុគ្គលិក​លក្ខណៈ​បែប​ណា៖

រូបតំណាង

- **ផ្លែ​ប៉ោម៖** ​អ្នក​ចូល​ចិត្ត​បរិភោគ​ផ្លែ​ប៉ោម​ជា​មនុស្ស​ដែល​ពោរ​ពេញ​ដោយ​​ភាព​ស្រស់​ស្រាយ និង ភាព​ទាក់​ទាញ។ អ្នក​ជា​មនុស្ស​ដែល​គ្រប់​គ្នា​ចូល​ចិត្ត​ ពោល​គឺ​មិន​ខ្វះ​អ្នក​ស្រឡាញ់​រាប់​អាន​ឡើយ។ យ៉ាង​ណា​មិញ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ជា​មួយ​អារម្មណ៍​ឆេវឆាវ​របស់​អ្នក​ផង​ដែរ។

រូបតំណាង
  • ផ្លែ​ចេក៖ សម្រាប់​អ្នក​ចូលចិត្ត​ផ្លែ​ចេក​វិញ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទន់​។ អ្នក​​មាន​ចិត្ត​ទូលាយ ហើយ​តែង​ផ្តល់​ភាព​កក់ក្តៅ​ដល់​គេ​គ្រប់​គ្នា និង​ជា​មនុស្ស​ដែល​អ្នក​ដទៃ​អាច​ពឹង​ពាក់​បាន​ តែ​ព្យាយាម​កុំ​អនុញ្ញាត​ឱ្យ​​គេ​​ប្រើប្រាស់​​ទឹក​ចិត្ត​ដ៏​ល្អ​​របស់​អ្នក​ជា​ការ​លេង​សើច​ឱ្យ​សោះ។
រូបតំណាង
  • ផ្លែ​ដូង៖ ស្រដៀង​នឹង​ផ្លែ​ដូង​ដែរ អ្នក​ជា​មនុស្ស​ដែល​រឹង​មាំ​ពី​ខាង​ក្រៅ​ និង មិន​ងាយ​ឱ្យ​អ្នក​ណា​ម្នាក់​ដឹង​ចិត្ត​ឡើយ។ នៅ​ក្នុង​ភ្នែក​អ្នក​ដទៃ អ្នក​អាច​ជា​មនុស្ស​មើល​ទៅ​ម៉ឺងម៉ាត់​ តែ​ពេល​ពួក​គេ​ស្គាល់​អ្នក​ច្បាស់​គេ​ប្រាកដ​ជា​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​គំនិត​ចាស់​ទុំ ឈ្លៀសវៃ និង ឆ្លាត​ខ្លាំង។
រូបតំណាង
  • ផ្លែ​ក្រូច៖ អ្នក​អាច​មើល​ទៅ​មាន​ការ​អៀន​ខ្មាស​ច្រើន​បន្តិច​ ប៉ុន្តែ​ធាតុ​ពិត​អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​សមត្ថភាព។ អ្នក​​មាន​ភាព​ឧស្សាហ៍​ព្យាយាម និង ​តែង​ខិត​ខំ​ប្រឹង​អស់​ពី​លទ្ធភាព​ដើម្បី​ធ្វើ​ជា​មិត្ត និង ដៃ​គូ​ដ៏​ល្អ​បំផុត​សម្រាប់​គេ​ឯង។
រូបតំណាង
  • ផ្លែ​ប៉េះ៖ អ្នក​​ជា​មនុស្ស​រួសរាយ​ខ្លាំង ហើយ​មាន​ភាព​ក្លាហាន​ ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ប្រាថ្នា។ បើ​និយាយ​ពី​ខាង​ក្នុង​ចិត្ត​របស់​អ្នក អ្នក​មាន​ចិត្ត​ទូលាយ ងាយ​បំភ្លេច និង ​លើក​លែង​កំហុស​ឱ្យ​​អ្នក​ដទៃ។
រូបតំណាង
  • ផ្លែ​ម្នាស់៖ អ្នក​ជា​មនុស្ស​មាន​ការ​គិត​ពិចារណា​ល្អិត​ល្អន់ ជា​ពិសេស​នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សម្រេច​ចិត្ត​អ្វី​មួយ។ អ្នក​ជា​មនុស្ស​ឯករាជ្យ ហើយ​ មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​ដៃគូ​របស់​អ្នក​ជា​ខ្លាំង តែ​អ្នក​គួរ​ឧស្សាហ៍​បញ្ចេញ​នូវ​ចិត្ត​ស្រឡាញ់​ឱ្យ​គេ​​ឯង​បាន​ដឹង​ផង៕ ​​​​​​​​​​​

អានបន្ត៖ ជ្រើសរើសរូបនំមួយ ដើម្បីស្ទាប់ស្ទង់ពីចិត្តគំនិតខ្លួនឯងកាន់តែច្បាស់

ប្រភព៖ Nova96.9 ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម