ជ្រើសរើសស្ត្រីនិងទារកម្នាក់ ដើម្បីដឹងពីវិធីនៃការប្រាស្រ័យទាក់ទងរបស់អ្នកទៅមនុស្សជុំវិញខ្លួន
- 2020-02-20 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសស្ត្រីនិងទារកម្នាក់ ដើម្បីដឹងពីវិធីនៃការប្រាស្រ័យទាក់ទងរបស់អ្នកទៅមនុស្សជុំវិញខ្លួន
ប្រសិនបើអ្នកតែងតែចង់ស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នកឲ្យកាន់តែច្បាស់នោះ អ្នកអាចចូលរួមលេងនៃល្បែងជ្រើសរើសរូបនៅខាងក្រោមបាន។ ពេលខ្លះតាមរយៈការជ្រើសរើសរូបបែបនេះអាចបង្ហាញអ្នកពីអត្តចរិតរបស់អ្នកពិតប្រាកដបាន។ ខាងក្រោមនេះជារូបស្ត្រីបីនាក់កំពុងពរទារកអ្នកដទៃផ្សេងគ្នា ចូរអ្នកជ្រើសរើសមួយក្នុងចំណោមបីនាក់ រួចមើលចម្លើយទាំងអស់គ្នា។ រូបនោះរួមមាន៖
រូបតំណាង
ស្រ្តីទី១
បើអ្នកជ្រើសរើសរូបទី១ មានន័យថាអ្នកជាមនុស្សមិនសូវមានមិត្តភ័ក្តិច្រើនទេ តែប្រសិនបើអ្នករាប់អាននរណាម្នាក់ហើយ អ្នកនឹងតែងតែធ្វើឲ្យគេសប្បាយរីករាយ។ អ្នកពេញចិត្តនឹងរឿងផ្ទាល់ខ្លួនរបស់អ្នកនិងមិនចូលចិត្តឲ្យនរណាម្នាក់មករំលោភបំពានពេលវេលារបស់អ្នកឡើយ។ ប្រសិនបើអ្នកធ្វើការសម្រេចចិត្តលើរឿងពិបាកអ្វីមួយ អ្នកតែងតែចំណាយពេលគិតតែម្នាក់ឯង។ គ្រួសារនិងបងប្អូនរបស់អ្នកតែងតែជឿជាក់លើរូបអ្នក អ្នកមិនដែលធ្វើឲ្យពួកគាត់អស់សង្ឃឹមឡើយ តែមានពេលខ្លះអ្នកជាមនុស្សដែលលះបង់ច្រើនដើម្បីអ្នកដទៃ។
ស្ត្រីទី២
បើអ្នកជ្រើសរើសយករូបទី២ មានន័យថា អ្នកជាអ្នកស្តាប់ដ៏ល្អមួយរូប។ អ្នកតែងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ្នកដទៃហើយអ្នកមិនអាចរក្សាកំហឹងរបស់អ្នកបានយូរឡើយ។ អ្នកចុះសម្រុងជាមួយអ្នកផ្សេងបានល្អ ដូច្នេះហើយទើបធ្វើឲ្យអ្នកមានមិត្តច្រើន។ បន្ថែមពីនេះ មិត្តរួមការងាររបស់អ្នកពេញចិត្តចំពោះអ្នកផងដែរ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកចូលចិត្តនរណាម្នាក់អ្នកប្រហែលជាប្រញាប់បង្ហាញអារម្មណ៍របស់អ្នកចំពោះមនុស្សនេះហើយបន្ទាប់មកដឹងថាអ្នកបានធ្វើខុស។
ស្ត្រីទី៣
បើអ្នកជ្រើសរើសរូបទី៣ មានន័យថា អ្នកជាមនុស្សស្ងប់ស្ងាត់និងចូលចិត្តនិយាយទៅកាន់អ្នកដទៃ។ អ្នកជឿជាក់ថាមិត្តភាពគឺជាផ្នែកសំខាន់មួយនៃជីវិតហើយអ្នកពិតជារីករាយក្នុងការចំណាយពេលវេលារបស់អ្នកក្នុងចំណោមមនុស្សទាំងនោះ។ មានពេលខ្លះអ្នកអាចសម្របសម្រួលជាមួយនរណាម្នាក់ រហូតទាល់តែគេនោះនៅក្បែរអ្នក។ ពេលខ្លះទៀត អ្នកជាមនុស្សគិតខ្លីពេកដូចជា បើអ្នកឃើញកំហុសរបស់នរណាម្នាក់ អ្នកអាចនឹងឈប់ទាក់ទងជាមួយម្នាក់នោះភ្លាមៗ។
ចុចអានបន្ត៖
មកដឹងពីអត្ថន័យនៃពណ៌ផ្សេងៗនៃផ្កាកុលាបទំាងអស់គ្នា
យោងតាមអ្នកចិត្តសាស្រ្ត អ្នកអាចដឹងចិត្តមនុស្សច្បាស់ក្រឡែតដោយប្រើ ១៦ ល្បិចនេះ