តិចនិកងាយៗ ដើម្បីការពារមិនឲ្យគ្រឿងសម្អាងជ្រះប្រឡាក់ជាប់ទៅ​ម៉ាស​​អស់

  • 2020-02-13 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​អំឡុង​ពេល​មាន​ប្រភេទ​វីរុស​គ្រោះ​ថ្នាក់​វាយ​ឡុក​សាហាវ​បែប​នេះ គ្រប់​គ្នា​ត្រូវ​តែ​គិត​គូរ​ថែរក្សា​ការពារ​សុខភាព​ឲ្យ​បាន​ល្អ​។ ការ​ពាក់​ម៉ាស​មុន​ចេញ​ទៅ​ខាងក្រៅ ជា​រឿង​ចាំ​បាច់​ដែល​អ្នក​មិន​គួរ​ភ្លេច​ទាល់​តែ​សោះ។ ដោយ​សារ​តែ​អាកាសធាតុ កម្ទេចកំទី​ធូលី​ដី ផ្សែង អាច​នាំ​យក​វីរុស​ទៅ​កាន់​គ្រប់​ទី​កន្លែង​ទាំង​អស់​។ សម្រាប់​មិត្ត​ៗ​នារី​ ដែល​តែង​តែ​ផាត់​មុខ​ជា​ប្រចាំ ច្បាស់​ជា​ពិបាក​បន្តិច​ហើយ​ ព្រោះ​គ្រឿង​សម្អាង​អាច​នឹង​​​ប្រឡាក់​ជាប់​​ទៅ​ម៉ាស​ ជ្រះ​ពី​មុខ​អស់​ ដូច្នេះ​គូរ​ដឹង​ពី​គន្លឹះ​ងាយៗ ដើម្បី​ចៀស​ពី​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​។

១. ប្រើ​ប៉ុង​ជំនួស​ឲ្យ​ជក់ ពេល​លាប​ម្សៅ​ទ្រនាប់

ដោយសារ​តែ​​ពេល​ពាក់​ម៉ាស ធ្វើ​ឲ្យ​ម្សៅ​​ទឹក​ងាយ​រលុប ដូច្នេះ​ជំនួស​ឲ្យ​ការ​ផាត់​ដោយ​​ជក់​ឬ​ដៃ​ គួរ​ប្រើ​ប៉ុង​តប់​ថ្នមៗ​ពេញ​ផ្ទៃ​មុខ​​វិញ ទើប​ម្សៅ​អាច​ជាប់​​​បាន​យូរ​មិន​ជ្រះ​ងាយៗ។ ជាពិសេស​ត្រូវ​ជ្រើស​រើស​ប្រភេទ​ម្សៅ​ទ្រនាប់ ដែល​អាច​ទប់​ជាតិ​ខ្លាញ់ ទើប​ជាប់​បាន​យូរ​ម៉ោង​។

២. ប្រើ​ជក់​ដើម្បី​ផាត់​ម្សៅ​ហុយ​បន្ថែម

បន្ទាប់​ពី​លាប​ម្សៅ​ទ្រនាប់​រួច គួរ​ផាត់​ម្សៅ​ហុយ​តិច​ៗ​ថែម​ពី​លើ​មួយ​​ជាន់​ទៀត ដោយ​ប្រើ​ជក់​ទន់​ហើយ​ដាក់​ផ្តេក​ពេល​ជ្រលក់​ម្សៅ​​នៅ​ក្នុង​ប្រអប់​​។

៣. ផាត់​ផ្តេក​និង​ថ្នមៗ

ត្រូវ​​​​ដាក់​ជក់​ផ្តេក​ហើយ​តប់​​ថ្នម​ៗ ឲ្យ​សព្វ​ពេញ​ផ្ទៃ​មុខ។ ធ្វើ​បែប​នេះ ដើម្បី​​ការពារ​ទាំង​ម្សៅ​ទ្រនាប់​រួម​ទាំង​​ម្សៅ​ហុយ ឲ្យ​ចូល​សព្វ​ល្អ និង​ជាប់​បាន​យូរ​។

ខាងក្រោម​នេះ ជា​រូបភាព​​​រវាង​មុន​និង​ក្រោយ​​ពេល​អនុវត្ត​តាម​តិចនិក​ខាង​លើ​៕​

ចុចអានបន្ត៖ ជំហានងាយៗដើម្បីផាត់ភ្នែកពណ៌សូកូឡាស្រស់ បានយ៉ាងស្អាតឥតខ្ចោះ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី