៧សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ​​ស្ត្រី​គ្រប់​រូប​ត្រូវ​​​​សង្កេត​តាម​ដាន

  • 2020-02-12 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​មហា​រីក​មាត់​ស្បូន​​គឺ​ជា​ជំងឺ​ស្ត្រី​​មួយ​ប្រភេទ​ដែល​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​​សុខភាព​ស្ត្រី​​​នៅ​ទូទាំង​ពិភព​លោក​។​ ទោះ​បី​រោគសញ្ញា​ជំងឺ​នេះ​មិន​សូវ​ជា​លេច​ចេញ​ខ្លាំង​ គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជំងឺ​មហារីក​ដោះ​ក៏​ដោយ​ ប៉ុន្តែ​​វា​នៅ​តែ​មាន​វិធី​ក្នុង​ការ​ដឹង​ជា​មុន ​​ប្រសិន​អ្នក​ចេះ​សង្កេត​។ ខាង​ក្រោម​នេះ​​ជា​សញ្ញា​គ្រោះថ្នាក់​៧​​យ៉ាង​នៃ​ជំងឺ​​ដ៏​កាច​សាហាវ​នេះ ដែល​​តម្រូវ​ឲ្យ​អ្នក​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​៖​

រូបតំណាង

**១. ធ្លាក់​ស​ខុស​ប្រក្រតី​**

នៅ​ពេល​ដែល​មហា​រីក​ចាប់ផ្តើម​រីក​ដុះដាល​នៅ​ក្នុង​មាត់​ស្បូន កោសិកា​នៃ​​ជញ្ជាំង​ស្បូន​ត្រូវ​បាន​ទម្លាយ ដែល​ធ្វើ​​ឲ្យ​អ្នក​​ធ្លាក់​ស​ មាន​សភាព​ជា​ទឹក​ ខុស​ពី​​ធម្មតា​។​

២. កើត​ឫស​

យោង​តាម​អ្នក​ជំនាញ​ខាង​រោគ​ស្ត្រី Rosa Maria Leme បាន​ឲ្យ​ដឹង​ថា​ ការ​លេច​ចេញ​នូវ​ ជំងឺ​​ឫស មិន​ថា​ក្រៅ​ឬ​ក្នុង​ខ្លួន​ទេ វា​អាច​ជា​​រោគ​សញ្ញា​នៃ​ហានិភ័យ​ជំងឺ​មហា​រីក​មាត់​ស្បូន​​ច្រើន​ករណី​។​

៣. ឈឺ​ចាប់ ឬ​ធ្លាក់​ឈាម​

ការ​លូតលាស់​នៃ​​កោសិកា​មហា​រីក ធ្វើ​​ឲ្យ​​ជញ្ជាំង​ក​ស្បូន​ស្ងួត​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ឬ​​ធ្លាក់​ឈាម​។ ដូច្នេះ​​វា​នឹង​បណ្ដាល​ឲ្យ​​មាន​ការ​ធ្លាក់​ឈាម​​តាម​រន្ធ​គូថ​ ផ្លោក​នោម ឬ​​ធ្លាក់​​ឈាម​​​ខុស​ថ្ងៃ​​​នៃ​វដ្ដ​រដូវ​របស់​អ្នក​។​

៤. ស្លេកស្លាំង​

ប្រសិន​បើ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​អ្នក​មិន​បាន​ផ្លាស់​ប្តូរ ហើយ​អ្នក​មាន​អារម្មណ៍​អស់​កម្លាំង​ ល្ហិតល្ហៃ ទឹក​មុខ​ស្លេកស្លាំង ឬ​ប្រសិន​​បេះដូង​អ្នក​លោត​​ញាប់ ទាំង​ដែល​អ្នក​ធ្វើ​ការ​ធម្មតា វា​​ក៏​​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ​។​

៥. បញ្ហា​​​ប្រពន្ធ​ទឹក​នោម​

ខណៈ​ពេល​ដែល​ក​ស្បូន​ហើម​ ប្លោក​នោម​និង​ក្រលៀន​អាច​ត្រូវ​បាន​​សង្កត់ បង្ក​ឲ្យ​មាន​ការ​រារាំង​ផ្លូវ​ទឹក​នោម​។​ ជា​លទ្ធផល​ ​ប្លោក​នោម​របស់​អ្នក​​មិន​អាច​បត់​បែន​បាន​ បណ្តាល​ឱ្យ​​មាន​ការ​ឈឺចាប់​ ឬ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹក​នោម​។​

៦​. ឈឺ​ចុក​រោយ ជើង ត្រគាក ឬ​ខ្នង​ មិន​ឈប់ឈរ​

ដូច​​គ្នា​នេះ​ផង​ដែរ​ ស្បូន​ហើម​ក៏​ធ្វើ​ឲ្យ​សរីរាង្គ​ខាង​ក្នុង​ហើម​​។ សរសៃ​​ឈាម​ត្រូវ​បាន​សង្កត់ ធ្វើ​​ឲ្យ​ចរន្ត​ឈាម​មិន​អាច​រត់​ទៅ​ដល់​ឆ្អឹង​ត្រគាក និង​ជើង ដែល​បណ្ដាល​​ឲ្យ​មាន​ការ​ឈឺចាប់​ ហើម​ជើង ព្រម​ទាំង​​ក​ជើង​ជា​ដើម​។​

៧. ស្រក​​ទម្ងន់​

ការ​ហើម​នៃ​មាត់​ស្បូន បាន​សង្កត់​លើ​ក្រពះ ធ្វើ​ឲ្យ​អ្នក​​បាត់​បង់​ចំណង់​ញ៉ាំ​អាហារ ដែល​ជា​ហេតុ​នៃ​​ការ​ស្រក​ទម្ងន់​ផង​ដែរ​។​

មិន​ប្រាកដ​ថា​​គ្រប់​​ចំណុច​ខាង​លើ​​​ជា​​រោគ​សញ្ញា​នៃ​ជំងឺ​មហា​រីក​មាត់​ស្បូន​ទាំងអស់​​នោះ​ទេ​។​ មាន​តែ​គ្រូពេទ្យ និង​ការ​ពិនិត្យ​​​ម៉ត់ចត់​តាម​បែប​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ទើប​​អាច​បញ្ជាក់​ច្បាស់​​។ ដូច្នេះ​បើ​អ្នក​សង្ស័យ​កុំ​បង្អង់​យូរ ប្រញាប់​ទៅ​​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ៕​

ចុចអាន៖

ប្រភព៖ afamily ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម