រឿង​​សាមញ្ញ​​ៗ តែ​ប៉ះពាល់ខ្លាំង​ពេលមក​រដូវ​ ស្ត្រី​ភាគ​ច្រើន​​អាច​​​មិន​ដឹង​

  • 2017-11-14 04:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មក​រដូវ​ទៀងទាត់​ជា​រឿង​ប្រពៃ​បំ​ផុត​សម្រាប់​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​មានរឿង​សាម​ញ្ញៗ​មួយ​ចំនួន​ដែល​ស្ត្រី​ខ្លះ​ចូលចិត្ត​ធ្វើ​ជាប្រចាំ តែ​ដល់​ពេល​មក​រដូវ​វា​ប្រែជា​ប៉ះពាល់ខ្លាំង​​ដល់​សុខមាលភាព​​ដូចជា ៖​

  • កុំ​ផឹក​ទឹកកក ៖ ផឹក​ទឹកកក​អាច​បង្កើន​ការឈឺចាប់​ពេល​កំពុង​មាន​រដូវ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុងពោះ​វៀ​ន​ត្រជាក់ ហើយ​ពិបាក​ក្នុងការ​ស្រូបយក​សារធាតុ​ចិញ្ចឹម​។​

  • កុំ​ផឹកទឹក​សូដា ​៖ ទោះ​តិច ឬ ច្រើនក្តី ស្ត្រី​មិនត្រូវ​ផឹកទឹក​ដែលមាន​ជាតិ​ហ្គាស ឬ ដាក់​ជាតិ​ផ្អែម​សិប្ប​និមិត្ត (artificial sugar) នោះទេ​

  • កុំញុំា​​​ដូង ឬ ផឹក​ទឹកដូង ៖ ទឹកដូង​ នឹង​ធ្វើ​ឲ្យ​​ប្រព័ន្ធ​ក្នុង​ខ្លួនស្ត្រី​ត្រជាក់​ ដូច្នេះ​វា​អាច​ទៅ​បង្អាក់​ការហូរ​ធ្លាក់​នៃ​ឈាម​រដូវ​ដែល​កំ​ពុង​តែ​ក្តៅ​។​ បើ​​ឈាម​រដូវ​ដែលត្រូវធ្លាក់ចុះ​​មិនអស់​ឬ រអាក់រអួល បណ្តាល​​ឲ្យ​ស្ត្រីមិនស្រួល​ ។​

  • មិន​ត្រូវ​លាង​សម្អាត​ពេល​​​រន្ធ​ញើស​បើក​ចំហរ ឬកំពុង​​​បែក​ញើស​​ ព្រោះ​អ្នក​អាច​នឹង​ឈឺក្បាល​ ហើយ​ការ​ឈឺក្បាល​អូស​បន្លាយ​យូរ​ អាច​ប​ណ្តោ​ល​ឲ្យ​អ្នក​​ឈឺក្បាល​ធ្ង​ន់​ធ្ង​រ​ និង​ធ្វើ​ឲ្យ​អ្ន​កឆាប់ចាស់​។​

  • កុំ​ញុំា​​ត្រសក់ ៖​សារធាតុ​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ត្រសក់​អាច​នាំ​ឲ្យ​មាន​សារធាតុ​រាវ​មួយ​ចំ​នួន​នៅ​តោង​ជាប់​ក្នុង​ជញ្ជាំង​ស្បូន​​ ។​

  • ជៀសវាង​ការប្រឹង​ស​ម្រកទ​ម្ង​ន់​អំ​ឡុង​ពេល​នេះ​៖ វា​អាច​ប​ណ្តោ​ល​ឲ្យ​ស្ត្រី មិន​ស្រួលខ្លួន វិលមុខ ឈឺក្បាល​ព្រោះតែ​បាត់បង់​ឈាម​ច្រើន​ក្នុង​អំឡុងពេល​មក​រដូវ​។ ដូ​ច្នេះ​គួរ​ញុំា​ និង គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង ផឹកទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន​។​

  • កុំ​ប្រើ​សំឡី​អ​នា​ម័​យ​មាន​សារជាតិ​ប៉ះ​ពាល់​សុខភាព ៖ ប្រសិនបើ​អ្នក​ប្រើ​សំឡីអ​នា​ម័​យ​មិនល្អ វា​ងាយ​នឹង​បង្ក​ជា​មេរោគ​ទៅ​តោង​ជាប់​មាត់ស្បូន ឬ​ជ្រាប​ចូល​ទៅក្នុង​ស្បូន បណ្តាល​ឲ្យ​កើតជ​ម្ងឺ ផ្សិត រមាស់ ធ្លាក់​ស ឬ​រលាក់​ជាដើម ។ មុន​សម្រេចចិត្ត​ប្រើ​សំឡីអ​នា​ម័​យ​ណាមួយ ស្ត្រី​គួរ​ពិ​និត្យ​ឲ្យ​បាន​ច្បាស់​ពី ក្រេ​ឌី​ត​ក្រុមហ៊ុន​ផលិត ការត្រួត​ពិ​និត្យ​ស្តង់ដារ សុ​ពល​ភាព​ (Expired date) និង ធាតុ​ផ្សំយ​កមក​ផលិត​សំ​ឡី​អ​នា​ម័​យ​នោះ ។

- **កុំប្រើសំឡីអនាម័យមួយយូរជាងយ​យូរ​ជាង ៥​ ​ម៉ោង​ឲ្យ​សោះ** ៖ ធម្មតា​ទោះ​មិន​មាន​ឈាម​រដូវ​ច្រើន​ជាប់​សំ​ឡី​ក៏ដោយ ស្ត្រី​គួរ​ប្តូរ​សំឡី​ក្នុងច​ន្លោះ ៥ ម៉ោង​ម្តង ព្រោះ​ការ​ប្រើ​សំឡី​មួយ​ផ្អឹប​ជាប់​យូរ​វា​នឹង​បង្ក​ជា​មេរោគ ឲ្យ​រម៉ាស់ និង​ក្លិន​មិនល្អ​។ មួយ​វិញ​ទៀត បើសិនជា​មាន​ឈាម​ធ្លាក់​ជោក​ពេញ​សំឡី ស្ត្រី​គួរ​ប្រញាប់​ប្តូរ​ចេញ​ភ្លាម​ទោះ​ទើបតែ​ប្រើ​ក៏ដោយ ។

  • បើ​ជៀសបាន គួរ​កុំ​ស្លៀកពាក់ស ៖ ការ​ប្រយ័ត្នប្រយែង​ត្រូវមាន​ជានិច្ច​ក្នុងពេល​មក​រដូវ​ដូចជា ត្រូវ​ដាក់​សំឡីអ​នា​ម័​យ​ក្នុង​កាបូប​ជាប្រចាំ ទុក​ផ្លាស់ប្តូរ និង​មិនត្រូវ​ស្លៀកពាក់​ស​នោះទេ ព្រោះ​ឈាម​រដូវ​អាច​ធ្លាក់​ខ្លាំង​ជ្រុល​ធ្វើ​ឲ្យ​ប្រឡាក់​សម្លៀ​ក​បំ​ពាក់​ដោយ​មិន​ឲ្យ​ស្ត្រី​ដឹងខ្លួន​ក៏មាន។

  • កុំ​រួមភេទ​ក្នុង​ពេលមាន​រដូវ​ឲ្យ​សោះ​៖ ស្បូន​ស្ត្រី​បើក​ខ្លាំង​ពេល​មាន​រដូវ ដូច្នេះ​ការ​រួមភេទ​ពេល​នោះ​អាច​ឲ្យ​មេរោគ​ងាយ​ចូល​ជ្រៅ​ទៅដល់​ក្នុង​ស្បូន​។ ការ​រួមភេទ​ពេល​មាន​រដូវ​ធ្វើ​ឲ្យ​ដៃគូរ​ខូច​អារម្មណ៍​ដោយសារ តែ​ក្លិន​មិនល្អ និង​អារម្មណ៍​មិន​នឹង​ន​រ​របស់​ស្ត្រី ៕​

អត្ថបទពេញនិយម