ផ្លែបឺរមិនសុទ្ធតែល្អចំពោះសុខភាព ព្រោះបើញ៉ាំរបៀបនេះអាចបំផ្លាញអាយុជីវិតបាន
- 2020-02-10 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែបឺរមិនសុទ្ធតែល្អចំពោះសុខភាព ព្រោះបើញ៉ាំរបៀបនេះអាចបំផ្លាញអាយុជីវិតបាន
ផ្លែបឺរ ត្រូវបានគេចាត់ទុកថាសម្បូរជីវជាតិច្រើនយ៉ាងចំពោះសុខភាព។ ថ្វីដ្បិតបែបនេះក្តី វាអាចជាអាវុធមុខ២ បំផ្លាញសុខភាពអ្នកបាន បើហូបមិនបានត្រឹមត្រូវ។
១. បើខ្លាចធាត់ កុំញ៉ាំផ្លែបឺរ
ថ្វីដ្បិតវាមានជីវជាតិច្រើនសម្បូរបែប តែផ្លែឈើនេះក៏ផ្ទុកជាតិកាឡូរីច្រើនមិនធម្មតាដូចគ្នាដែរ។ ដូច្នេះ បើអ្នកបារម្ភពីការឡើងទម្ងន់ ជ្រើសយកផ្លែនេះគឺជាជម្រើសខុសហើយ។ តែបើអ្នកនៅចង់ញ៉ាំផ្លែបឺរទៀត គឺត្រូវត្រូតពិនិត្យកម្រិតរបបអាហាររបស់អ្នកឲ្យបានត្រឹមត្រូវ។
**២. ស្ត្រីដែលបំបៅកូនដោយទឹកដោះ**
ជីវជាតិយ៉ាងសម្បូរបែបនៅក្នុងផ្លែបឺរពិតជាល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែសម្រាប់ស្ត្រីសម្រាលកូនរួច និងចិញ្ចឹមកូនដោយទឹកដោះមិនគួរទទួលទានផ្លែឈើនេះទេ។ ដោយសារវាផ្ដល់ហានិភ័យដែលកាត់បន្ថយដល់ការផលិតទឹកដោះឲ្យដំណើរការមិនបានល្អ។
៣. អ្នកមានបញ្ហាអាឡែហ្ស៊ី
សម្រាប់អ្នកមានបញ្ហាអាឡែហ្ស៊ី គួរកុំបរិភោគផ្លែបឺរអី ព្រោះបណ្ដាលឲ្យស្បែកងាយប្រតិកម្ម ជួនកាលទៅជាក្អូត ពិបាកដកដង្ហើមទៀតក៏មាន។
៤. ជះឥទ្ធិពលដល់គ្រឿងក្នុងមួយចំនួន
បើអ្នកកំពុងមានបញ្ហាលើជំងឺតម្រងនោម ឬ ថ្លើម សូមកុំញ៉ាំផ្លែបឺរ។ វាត្រូវបានគេចាត់ទុកថាអាចបំផ្លាញរហូតដល់ខូចថ្លើមបាន។ ដូច្នេះដើម្បីការពារថ្លើមពីគ្រោះថ្នាក់នេះ អ្នកមានបញ្ហាលើជំងឺទាំងនេះគួរកុំទទួលទានផ្លែបឺរច្រើនពេក ដើម្បីសុខភាព៕
អានបន្ត៖ អ្នកខ្វះវីតាមីនC កុំសង្វាតហូបតែផ្លែក្រូច សាកផ្លែឈើទាំងនេះសម្បូរច្រើនលើសលប់