ជីវិតរីករាយអ្នកណាក៏ប្រាថ្នា! Be Your Own Hero គន្លឹះជួយស្រ្តីឲ្យរឹងមាំមានក្តីសុខពេញលេញ

  • 2020-02-06 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​រឹងមាំ ជា​មនុស្ស​ស្រី​ដែល​ចេះ​ស្រលាញ់ អោយ​តម្លៃ​លើ​ខ្លួនឯង ​ផ្ដល់​ឱកាស​ក្រេប​យក​បទពិសោធន៍​ និង​គំនិត​ដែល​នាំ​អោយ​ខ្លួនឯង​មាន​ការអភិវឌ្ឍន៍​កាន់​តែ​ខ្លាំង​ជាង​មុន។ ស្រ្តីយើង អាច​ចាប់​ផ្ដើម​ បែងចែក​ពេលវេលា​ពី​ការងារ​ផ្ទះ និងការរកស៊ីនានាខ្លះ ដើម្បី​នាំ​ជីវិត​ខ្លួនឯង​ចាកចេញ​ពី​បរិយាកាស​ដដែលៗ ឬ​ចាកចេញ​ពី​រឿង​ស្មុគស្មាញ​ខ្លះ​ផង​ដែរ។

រយៈពេល​៤ជំនាន់​ នៃ​កម្មវិធី Be Your Own Hero នេះ បាន​ផ្លាស់ប្ដូរ​ការ​គិត​របស់​ស្ត្រី​ប្រមាណ​ជាង ១៤០នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ចែករំលែក​នូវ​រឿងរ៉ាវ​ក្នុង​ជីវិត​ក៏​ដូចជា​វិធី​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។ តាមរយៈ​ការ​ចែករំលែក​ដោយ​វាគ្មិន​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា គង់ សូរីតា ជា​ស្ត្រី​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ក្នុង​ភាព​ជា​សហគ្រិន ជា​អ្នក​ដឹកនាំ និង​ជា​អ្នក​លើក​ទឹកចិត្ត​ដ៏​មាន​ទេព​កោសល្យ​មួយ​រូប​ផង​ដែរ។

ក្នុង​មួយ​ជំនាន់ ក្រុម​ការងារ នឹង​ធ្វើការ​ទទួល​ស្ត្រី​ ចំនួន​ប្រហែល ៣០នាក់ ដើម្បី​ទទួល​ការ​ចែករំលែក​ចំណេះដឹង​នេះ ដែល​មាន​ប្រភព​មក​ពី​សាលា​ផ្សេង​ៗ​គ្នា និង​អង្គភាព​ផ្សេង​ៗ​គ្នា ក៏​ប៉ុន្តែ​នៅ​ក្នុង​គោលបំណង​តែមួយ គឺ​ដើម្បី​សម្រេច​បាន​គោលដៅ​រួមគ្នា ក្នុង​ការ​ធ្វើ​អោយ​ស្ត្រី​កាន់​តែ​មាន​ភាព​រឹងមាំ​ រក​ឃើញ​ភាព​ជា​ខ្លួនឯង​ដ៏​ពិត​ប្រាកដ មិនមែន​រស់នៅ​ផ្ដោត​លើ​តែ​ការ​គិត ឬ​វាយតម្លៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ។ សូមចុចចុះឈ្មោះត្រង់នេះ ដើម្បីចូលរួមជាមួយ ក្លឹប Be Your Own Hero

បេសកកម្ម​នៃ​ក្លឹប  Be Your Own Hero គឺ​ដើម្បី​ធ្វើ​ការ​ចែករំលែក​នូវ​ចំណេះ​ដឹង​ផ្សេង​ៗ​ទាក់ទង​នឹង​ជំនាញ​ទន់ ក៏​ដូចជា​ជំនាញ​រឹង​មួយ​ចំនួន​ទៅ​កាន់​ស្ត្រី​ជំនាន់​ក្រោយ ។ កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​មួយ​ជំនាន់ៗ ដែល​មាន​រយៈ​ពេល ៣ខែ ហើយ​ក្នុង​១ខែ ធ្វើឡើង​ចំនួន ​២ថ្ងៃ នៅ​ថ្ងៃ​សៅរ៍​ សប្ដាហ៍​ទី​១ និង​សប្ដាហ៍​ទី​៣ ។ 

ស្ត្រី​យើង​បាន​ធ្វើការ​ចែករំលែក​នូវ​រឿងរ៉ាវ និង​ដំណោះស្រាយ​ក្នុង​បញ្ហា​ទាំងនោះ ក៏​ដូចជា​ការ​ចែករំលែក​ពី​វាគ្មិន ដែល​ជា​ស្ថាបនិក​ នៃ​កម្មវិធី​ Be Your Own Hero ផ្ទាល់ រួម​នឹង​វាគ្មិន​កិត្តិយស​ដទៃ​ទៀត​ផងដែរ ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម