វិធីការពារកុមារពីវីរុសកូរ៉ូណាថ្មីដ៏កាចសាហាវ ប៉ាម៉ាក់គ្រប់រូបគួរយល់ដឹង
- 2020-01-28 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីការពារកុមារពីវីរុសកូរ៉ូណាថ្មីដ៏កាចសាហាវ ប៉ាម៉ាក់គ្រប់រូបគួរយល់ដឹង
ក្រោយពេលដែលវត្តមានដ៏គួរឱ្យខ្លាចរបស់វីរុសថ្មីកូរ៉ូណា បានលេចមុខនៅតាមបណ្តាប្រទេសនានានៅជុំវិញពិភពលោករួមមាន ប្រទេស អូស្រ្តាលី ចិន អាមេរិក ហុងកុង តៃវ៉ាន់ ថៃ វៀតណាម ព្រមទាំងកម្ពុជាផងដែរនោះ ប្រជាជននៅគ្រប់ទិសទីកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និង ចូលរួមការពារខ្លួនពីមេរោគរលាកសួតដ៏កាចសាហាវនេះ។ ស្របនឹងបញ្ហានេះផងដែរ ប៉ាម៉ាក់ ឬ អាណាព្យាបាលគ្រប់រូបគប្បីយល់ដឹងពីវិធីបង្ការជំងឺរលាកសួតនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកការពារកូនតូចៗដែលងាយទទួលរងនូវជំងឺនានា។
សម្រាប់អ្នកមិនទាន់បានជ្រាប វីរុសកូរ៉ូណា គឺជាប្រភេទវីរុសដែលបណ្តាលឱ្យមានជំងឺផ្តាសាយធម្មតារហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀតដូចជាជំងឺផ្លូវដង្ហើមមជ្ឍិមបូព៌ា **(MERS)** និង សាល **(SARS)** ។ វីរុសដែលកំពុងមានការរាតត្បាតស្ទើរតែគ្រប់ទិសទីនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម ជាពិសេសគឺ តាមទឹកមាត់ និង ការប៉ះពាល់អ្នកផ្ទុកជំងឺនេះផ្ទាល់។ ដូចនេះ ដើម្បីទប់ស្កាត់កូនតូចៗដែលពួកគេមិនទាន់ដឹងក្តី ឬ មិនយល់ដឹងពីការការពារខ្លួនពីការឆ្លងជំងឺដ៏កាចសាហាវនេះ តួនាទីរបស់អាណាព្យាបាលរួមមាន៖
អានបន្ត៖ តាមសាលារៀនទាំងឯកជននិងរដ្ឋ ក្រសួងស្នើឲ្យពាក់ម៉ាសទាំងអស់គ្នា ការពារឆ្លងវីរុសកូរ៉ូណា