ល្បងប្រាជ្ញា៖ តើកាហ្វេនឹងចូលទៅពែងមួយណាមុនគេ?

  • 2020-01-22 09:55:00
  • ចំនួនមតិ 190 | ចំនួនចែករំលែក 13

នេះ​គឺ​ជា​ល្បង​ប្រាជ្ញា​ ដែល​មើល​ទៅ​ងាយ​ស្រួល​​ពិត​មែន​ ប៉ុន្តែ​បើ​ហ៊ាន​តែ​ប្រហែស​បន្តិច អ្នក​ច្បាស់​ជា​ជ្រើស​រើស​ខុស​មិន​ខាន​។ ដំបូង​ត្រូវ​សម្លឹង​មើល​រូប​ភាព​ខាង​ក្រោម​នេះ​​សិន។ មាន​ពែង​កាហ្វេ​​៤ ដែល​មាន​លេខ​ខុស​ៗ​គ្នា ហើយ​​មាន​មនុស្ស​កំពុង​តែ​ចាក់​កាហ្វេ​ពី​លើ​ត្រង់​ចំណុច​កណ្តាល។

សាក​គិត​បន្តិច​មើល តើ​ពែង​មួយ​ណា​ដែល​ទទួល​បាន​កាហ្វេ​មុន​គេ?

បើ​មើល​មួយ​ភ្លែត​អ្នក​អាច​នឹង​គិត​ថា​​​ពែង​លេខ​១​និង​២ ហើយ​បើ​គិត​តាម​លេខ​រៀង​ គឺ​ចូល​ទៅ​លេខ​៤​មុន​គេ បន្ទាប់​មក​លេខ​ ៩ ៧ និង​៥។ តាម​ការ​ពិត​វា​សុទ្ធ​តែ​ចម្លើយ​ខុស​ទាំង​អស់។

មួយ​វិញ​ទៀត​ អ្នក​​ខ្លះ​អាច​គិត​ថា ពែង​កាហ្វេ​ទាំង​អស់​នឹង​ពេញ​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​វា​ក៏​ជា​ចម្លើយ​ខុស​ដែរ។

សម្រាប់​អ្នក​ចូល​ចិត្ត​​គិត​​វិភាគ​​ច្រើន​លើស​កម្រិត​អាច​នឹង​គិត​ថា កាហ្វេ​តិច​ពេក​​ មិន​អាច​ចាក់​ពេញ​ទៅ​កែវ​ណា​មួយ​ឡើយ​។ នេះ​ក៏​មិន​មែន​ដែរ អ្នក​គិត​ហួស​ព្រំ​ដែន​ពេក​ហើយ​។

តើ​ពែង​មួយ​ណា​ទៅ ទើប​ជា​ចម្លើយ​ពិត​?

​​គ្មាន​អ្វី​ពិបាក​ទេ ចម្លើយ​ដែល​ត្រឹម​ត្រូវ​នោះ​គឺ​ពែង​លេខ​៥។ ចំណែក​​ឯ ពែង​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ចំណុច​​បិទបាំង​ ដែល​មិន​អាច​ទទួល​យក​កាហ្វេ​បាន​ឡើយ៕​

តើ​អ្នក​ឆ្លើយ​ត្រូវ​ដែរ​ទេ?​

ចុចអានបន្ត៖ ជ្រើស​​​រើស​ពណ៌​​​ក្រេម​​មួយ​​​​​​ ដើម្បី​​ដឹង​​ថា​​​​​​​អ្នក​​​​ក្លាយ​​ជា​​មនុស្ស​​​​​ប្រភេទ​​ណា​​​​នា​២០​​ឆ្នាំ​​​​ខាង​​មុខ​ទៀត​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី