កុំធ្វើរឿងទាំង ១០ នេះនៅប្រទេសអស់ទាំងនេះ បើមិនចង់ខ្មាសគេ

  • 2020-01-22 08:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេស​នី​មួយ​ៗ​នៅ​លើ​ពិភព​លោក​រមែង​មាន​វប្បធម៌ ទំនៀម​ទម្លាប់ និង​ច្បាប់​ខុស​ៗ​គ្នា។ យ៉ាង​ណា​មិញ បើ​អ្នក​ធ្វើ​ដំ​ណើ​រ​កម្សាន្ត​ឬ​ទៅ​រស់​នៅ​ខុស​ពី​តំបន់​ដែល​ខ្លួន​ធ្លាប់​រស់​នៅ អ្នក​គប្បី​គោរព​តាម​ច្បាប់​ឬ​ទំ​នៀ​ម​ទម្លាប់​នៅ​ក្នុង​ប្រ​ទេស​នោះ។ ថ្ងៃនេះ អ្នក​នឹង​បាន​ដឹង​អំពី​រឿង​មិន​គួរ​ធ្វើ​ទាំង ១០ នៅ​ក្នុង​ប្រទេស​អស់​ទាំង​នេះ។ រឿង ១០ យ៉ាង​មិន​គួរ​ធ្វើ​នៅ​ក្រៅ​ប្រទេស​រួម​មាន៖

១. ការ​ឲ្យ​លុយ Tip នៅ​ជប៉ុន

ការ​ឲ្យ​លុយ​ទឹក​តែ​ឬ​លុយ tip នៅ​ជប៉ុន​គឺ​មិន​មែន​ថា​ត្រូវ​តែ​មិន​ឲ្យ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​លក្ខ​ខណ្ឌ​មួយ​ចំនួន​ត្រូវ​បាន​ចាត់​ទុក​ថា​វា​ជា​ការ​មិន​សម​រម្យ។ ពេល​ខ្លះ​អ្នក​អាច​ឃើញ​នៅ​ក្រោ​ម​វិ​ក្ក​យ​ប​ត្រ​មួយ​ចំនួន​ដោយ​គេ​ដាក់​បញ្ជាក់​ថា បុគ្គលិក​ត្រូវ​បាន​ធ្វើ​ការ​ពេញ​ថ្លៃ ដូច្នេះ​មិន​ត្រូវ​ការ​គួរ​សម​អ្វី​បន្ថែម​នោះ​ទៀត​ទេ។

២. ការ​ចែក​លុយ​គ្នា​ចេញ​បន្ទាប់​ពី​ទទួល​ទាន​អា​ហា​រ​រួច

ការ​ចែក​លុយ​គ្នា​ដើម្បី​ចេញ​ថ្លៃ​ទទួល​ទាន​រួច នៅ​បារាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​វា​មិន​សម​រម្យ​នោះ​ទេ នេះ​ក៏​ព្រោះ​តែ​ពួក​គេ​មិន​សូវ​ចង់​ជ​ជែក​ពី​រឿង​ប្រាក់​កាស​ប៉ុ​ន្មា​ន​នោះ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ ប្រ​សិន​បើ​អ្នក​ទទួល​ទាន​អាហារ​ជុំ​គ្នា​ច្រើន អ្នក​គួរ​តែ​សម្រេច​ចិត្ត​ចេញ​ប្រាក់​រៀង​ខ្លួន។

៣. បោយ​ដៃ​ឲ្យ​នរណា​ម្នាក់​នៅ​ប្រ​ទេស​ក្រិក

សម្រាប់​ជន​ជាតិ​ក្រិក​វិញ ការ​បោយ​ដៃ​គឺ​ប្រៀប​បាន​ដូច​ជា​ការ​ប្រមាថ​មើលងាយ ដូច្នេះ​ប្រសិន​បើ​អ្នក​បោយ​ដៃ​មាន​ន័យ​ថា «ខ្ញុំ​មិន​ទ​ទួល​យក​អ្នក»។

៤. ប៉ះ​មនុ​ស្ស​ភេទ​ផ្ទុយ​គ្នា​នៅ​ឥណ្ឌា

ការ​ប៉ះ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​នៅ​ឥ​ណ្ឌា​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ការ​មិន​គោ​រព​អ្នក​ដទៃ។

៥. កា​រថតរូប​ដោយ​មិន​មាន​ការ​យល់​ព្រម​នៅ​អារ៉ាប់​រួម

យោង​តាម​ច្បាប់ cyber laws ការ​ថត​រូប​ដោយ​មិន​មាន​ការ​ពេញ​ចិត្ត​អាច​ធ្វើឲ្យ​អ្នក​ជាប់​ក្នុង​ពន្ធ​ធ​នា​គារ​រហូត​ទៅ​ដល់ ៦ ខែ​និ​ង​ពិ​ន័យ​ជា​សាច់​ប្រាក់​ចំនួន​ប្រ​ហែល ១៣៦ ដុល្លារ។ ពិ​សេស​ប្រ​សិន​បើ​អ្នក​បង្ហោះ​រូប​ភាព​នៅ​លើ​ប​ណ្តា​ញ​ស​ង្គ​ម​ទៀត។

៦. មិន​ឈរ​តម្រង់​ជួរ​ឲ្យ​ត្រឹម​ត្រូវ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី

នេះ​គឺ​ជា​បម្រាម​ទៅ​ហើយ​នៅ​ប្រទេស​អូ​ស្ត្រា​លី​និង​ប្រ​ទេស​អង់​គ្លេស។ មិន​ថា​នៅ​ចំណត​ឡាន​ក្រុង ការ​ដើរ​ទិញ​ឥ​វ៉ាន់ និង​នៅ​តាម​កន្លែង អ្នក​គប្បី​មាន​អា​កប្ប​កិ​រិ​យា​សម​រម្យ​ដោយ​ឈរ​ត​ម្រ​ង់​ជួរ​ឲ្យ​ដូច​គេ​ដូច​ឯង។

៧. ដើរ​លើ​ផ្លូវ​ជិះ​កង់​នៅ​ក្នុង​ប្រ​ទេស​ហូ​ឡង់

ការ​ជិះ​កង់​គឺ​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​មួយ​នេះ ហេតុ​ដូច​នេះ​មាន​មនុស្ស​ជា​ច្រើន​ជិះ​កង់​នៅ​លើ​ដង​ផ្លូវ។ ហេតុ​ដូច​នេះ មុន​អ្នន​ឈាន​ជើង​ដើរ អ្នក​គប្បី​គិត​ឲ្យ​ច្បាស់​ថា​គួរ​តែ​ដើរ​ឬ​យ៉ាង​ណា។

៨. លើក​ដៃ​សញ្ញា​អូ​ខេ​នៅ​ប្រ​ទេស​តួក​គី

ការ​លើក​ដៃ​ជា​សញ្ញា OK នៅ​ប្រ​ទេស​នេះ​គឺ​ចាត់​ទុក​ថា​ស្មើ​ជា​មួយ​នឹង​ការ​លើក​ដៃ​កណ្តាល។

៩. ការ​ងក់​ក្បាល​និង​គ្រ​វី​ក្បាល​នៅ​ប្រ​ទេស​ប៊ុល​ហ្គា​រី​និង​អាល់​បា​នី

ជា​ធម្មតា ការ​ងក់​ក្បាល​ចុះ​និង​ឡើង​មាន​ន័យ​ថា យល់​ព្រម។ រី​ឯ​ការ​គ្រ​វី​ក្បាល​ពី​ម្ខាង​ទៅ​ម្ចាង​មាន​ន័យ​ថា មិន​យល់​ព្រម។ នេះ​គឺ​ជា​រឿង​មួយ​ដែល​អ្នក​គួរ​តែ​ដឹង ប្រ​សិន​បើ​អ្នក​ទៅ​លេង​ប្រ​ទេស​ទាំង​នេះ។

១០. ការ​ឲ្យ​ចំណី​សត្វ​នៅ​សាំង​ហ្គា​ពួរ

ការ​ឲ្យ​ចំ​ណី​សត្វ ការ​ចាក់​ទឹក និង​ការ​ទំពា​ស្ករ​កៅ​ស៊ូ​អាច​នាំ​ឲ្យ​អ្នក​បង់​ថ្លៃ​ផាក​ពិន័យ​ច្រើន​ប្រសិន​បើ​អ្នក​ប្រ​ព្រឹត្តិ​ខុស។​​​

ចុចអានបន្ត៖

៧​តិចនិក​ប្រើ​ទូរសព្ទ​ឱ្យ​មាន​ប្រយោជន៍​ហើយ​​ដើរ​លឿន​ជាង​មុន កម្រ​មាន​អ្នក​ដឹង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម