វិធី​ព្យាបាល​មុន​ងាយ​ៗ​ដោយ​​ប្រើ​គ្រឿង​ផ្សំ​នៅ​ផ្ទះ

  • 2020-01-21 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 84

បញ្ហា​កើត​មុន​គឺជា​រឿង​ដ៏​រំខាន​មួយ​ចំពោះ​មនុស្ស​ទូទៅ​ជា​ពិសេស​នារីៗ​តែ​ម្ដង​។​ មុន​លើ​មុខ​ធ្វើ​អោយ​ពួក​គេ​បាត់​បង់​ភាព​ជឿជាក់​ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​ខ្លាំង​។ មាន​ស្រី​ខ្លះ​សុខ​ចិត្ត​ចំណាយ​ថវិកា​ដោយ​មិន​ស្ដាយ​ស្រណោះ​អោយ​តែ​បាន​ស្បែក​មុខ​ហ្មត់​រលោង​គ្មាន​មុន​។​តែ​ពួក​គេ​អាច​កម្ចាត់​មុន​ដោយ​គ្រឿង​ផ្សំ​ដែល​មាន​នៅ​ផ្ទះ​ទាំង​នេះ​ដូចជា៖​

១.​ទឹក​ឃ្មុំ​

ជាតិ​អង់ទីប៊ីយ៉ូទីក​ នៅ​ក្នុង​ទឹក​ឃ្មុំ​ជួយ​កាត់​បន្ថយ​និង​ព្យាបាល​មុន​អោយ​ផ្សះ​។​ មុន​នឹង​រាប​ស្មើ​ដោយ​គ្រាន់​តែ​យក​ទឹក​ឃ្មុំ​លាប​លើ​កន្លែង​ដែល​កើត​នោះ។​

២.​ ជី​អង្កាម​

ប្រើ​ជី​អង្កាម​ដើម្បី​បង្ការ​ព្រោះ​វា​ជួយ​ជម្រះ​កំណក​ខ្លាញ់​នៅ​រន្ធ​ញើស​ដែល​បង្ក​អោយ​កើត​មុន​។​ វិធី​ប្រើ​គឺ​ហាន់​ជី​អោយ​មត់​ប្រហែល​២​ស្លាប​ព្រា​បាយ​លាយ​ទឹក​ដោះ​គោ​ជូរ​(​Yogurt)​ និង​ម្សៅ​ស្រូវ​សាលី​២​ស្លាប​ព្រា​បាយ​។ រួច​លាប​លើ​មុខ​ ទុក​១០​ នាទី​សឹម​​លាង​ជម្រះ។

៣. ថ្នាំ​អាស្ពីរីន​

អាស៊ីដ​ សាលីស៊ីលីក​(Salicylic)​ នៅ​ក្នុង​ថ្នាំ​អាស្ពីរីន​ អាច​បង្ក្រាប​មុន​បាន​យ៉ាង​ល្អ​។​វា​ផូយ​អោយ​មុន​ឆាប់​គ្រាម​ និង​បន្ថយ​ស្នាម​ក្រហម។​ វិធី​ប្រើ​គឺ​កិន​អាស្ពីរីន​អោយ​ទៅ​ជា​ម្សៅ​លាយ​ជាមួយ​ទឹក​កូរ​អោយ​ខាប់​ រួច​លាប​ទុក​លើ​មុខ។​

៤.ប្រទាល​កន្ទុយ​ក្រពើ​

វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ ព្យាបាល​អាការៈ​រលាក​ និង​បញ្ឈប់​ការ​ឡើង​នៃ​ខ្ទុះ។​ អ្នក​គ្រាន់​តែ​កោស​សាច់​បន្ទាល​នោះ​រួច​បិទ​លើ​មុន​ ទុក​វា​៣០​នាទី​ ចាំ​លាង​ជម្រះ​មុខ​។​

៥.​សម្បក​ឬ​សាច់​ផ្លែ​ក្រូចឃ្វិច

វា​មាន​ជាតិ​អាស៊ីដ​ធម្មជាតិ​ដែល​ ជួយ​ធ្វើ​អោយ​មុន​ឆាប់​បែក​​និង​ជា​លឿន។​ គ្រាន់​តែ​យក​សម្បក​ឬ​សាច់​ក្រូច​មក​ផ្ដិត​លើ​សំឡី​រួច​ជូត​ថ្នមៗ​នៅ​កន្លែង​ដែល​កើត​មុន​ ៕

ប្រភព៖ Rd ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន