កំពូល​តារា​សម្ដែង​ស្រីចិន​ជនជាតិ​ភាគតិច​ទាំង​៣ អ្នក​ណា​លេច​ធ្លោ​ជាង​គេ?

  • 2020-01-20 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​មិន​អាច​បដិសេធ​បាន​ទេ​ថា សិល្បការិនី​ជនជាតិ​ភាគតិចទាំង​៣​នាក់​នេះ សុទ្ធ​តែ​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា តែ​បើ​ដាក់​ថ្លឹង​ថ្លែង អ្នក​​ណា​​នឹង​លេច​ធ្លោ​ជាង​គេ?

សុទ្ធ​តែ​កើត​នៅ​តំបន់ Xinjiang ប្រទេស​ចិន និង​ជា​ជនជាតិ​ភាគ​តិច Uyghurs ទាំង​អស់ តារា​សម្ដែង​ស្រី​៣​រូប រួម​មាន Dilraba, Gulinaza និង Tong Liya ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ស្រី​ជនជាតិ​ភាគ​តិច​ស្អាត​ជាង​គេ តែ​ទាក់ទង​នឹង​សមត្ថភាព​វិញ អ្នក​ណា​លេច​ធ្លោ​ជាង​គេ?

១. Dilraba Dilmurat

និយាយ​ពី​កេរ្តិ៍​ឈ្មោះ អាច​និយាយ​បាន​ថា កំពូល​តារា​សម្ដែង​ស្រី Yang Mi នាង Dilraba កំពុង​នាំ​មុខ​គេ ដោយ​រឿង​ភាគ​ដែល​នាង​សំដែង​សុទ្ធ​តែ​មាន​ចំនួន​អ្នក​ទស្សនា​ខ្ពស់​ទាំង​អស់។ ក្រៅ​ពី​នេះ នាង​ក៏​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​យី​ហោ​​អន្តរជាតិ​ច្រើន​រាប់​មិន​អស់​ផង​ដែរ។

២. Gulinaza

Naza ពិបាក​គេច​ផុត​ពី​ការ​ប្រៀប​ធៀប​នឹង Dilraba ខ្លាំង​ណាស់​ ដ្បិត​​មាន​អាយុ​ស្មើ​គ្នា ហើយ​មក​ពី​ស្រុក​តែ​មួយ​ទៀត។ ខណៈ Dilraba មុខ​ស្អាត​ដូច​កាត់​អឺរ៉ុប​នោះ Naza ស្អាត​បែប​អាស៊ី​វិញ។  ​សម្រាប់​ស្រី​ស្អាត​២៨​ឆ្នាំ​រូប​នេះ មិន​ទាន់​មាន​ស្នាដៃ​ល្បី​ឈ្មោះ​នៅ​ឡើយ ដោយ​នាង​គ្រាន់​តែ​ឧស្សាហ៍​ចូល​រួម​ក្នុង​កម្មវិធីកម្សាន្ត​ប៉ុណ្ណោះ។

៣. Tong Liya

មាន​អាយុ​៣៤​ឆ្នាំ ពោល​គឺ​ចាស់​ជាង​គេ​ក្នុង​ចំណោម​តារា​ស្រី​ជនជាតិ​ភាគ​តិច​ទាំង​ឡាយ តែ Tong Liya នៅ​តែ​រក្សា​បាន​ក្មេង​វ័យ​ជា​និច្ច។ ទោះ​មិ​ន​ល្បី​កក្រើក​ដូច​តារា​ជនជាតិ​ភាគ​តិច​ជំនាន់​ក្រោយ​ក៏​ដោយ តែ​ស្រី​ស្អាត​រូប​នេះ នៅ​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចំណាំ​មុខ​ដោយ​មាន​ស្នាដៃ​ជា​រឿយៗ៕

​អាន​បន្ត៖ ​ តារា​ស្រី​ KPOP ដែល​មាន​ស្មា សិចស៊ី​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ

ប្រភព៖ Phunuonline ប្រែ​សម្រួល៖ Caramel