មិនសូវស្ទាត់ខាងគូសចិញ្ចើម គួរចាប់ផ្តើមពីដំណាក់កាលងាយៗជាមុនសិន

  • 2020-01-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ខំ​ប្រឹង​តុប​តែង​មុខ​យ៉ាង​ណា​ក៏​ដោយ ហ៊ាន​តែ​គូស​ចិញ្ចើម​ឆ្គង ឬ​មិន​ត្រូវ​ទម្រង់​ ច្បាស់​ជា​ទាញ​សម្រស់​ឲ្យ​ធ្លាក់​ចុះ​​ស្រឹប​តែ​ម្តង​។ ដោយ​សារ​ចិញ្ចើម​និង​ភ្នែក ស្ថិត​នៅ​ផ្នែក​ខាង​លើ​ដែល​មាន​ភាព​លេច​ធ្លោ និង​ជា​ចំណុច​សំខាន់​ ដែល​មិន​គួរ​មើល​រំលង​នោះ​ទេ។ ប្រសិន​បើ​អ្នក​មិន​ទាន់​ស្ទាត់​ខាង​គូស​ចិញ្ចើម ក៏​ពុំ​ចាំ​បាច់​បារម្ភ​ដែរ ព្រោះ​ខាង​ក្រោម​នេះ​ជា​ដំណាក់​កាល​ងាយៗ ដែល​អាច​រៀន​តាម ដើម្បី​ទទួល​បាន​ចិញ្ចើម​ស្អាត​បែប​ធម្មជាតិ​ពិត​ៗ​។

​សម្ភារ​ត្រូវ​ត្រៀម​មាន​ដូច​ជា៖​ ឡាម​កោរ​ចិញ្ចើម ខ្មៅ​ដៃ​គូ​ភ្នែក ច្រាស​សិត​ចិញ្ចើម។

​របៀប​គូស

  • ចាប់​ផ្តើម​ដំបូង​បង្អស់ ជាមួយ​នឹង​ការ​ប្រើ​ខ្មៅ​ដៃ​គូស​ចិញ្ចើម ដោយ​គូសស្រាល​ៗ​​ចេញ​ពី​ចំណុច​កណ្តាល បន្ទាប់​មក​ត្រូវ​ទាញ​ភ្ជាប់​គ្នា​នៅ​ផ្នែក​កន្ទុយ ដោយ​ទម្លាក់​ចុះ​ក្រោម​បន្តិច ឲ្យ​មើល​ទៅ​មាន​លក្ខណៈ​ជា​ធម្មជាតិ។
  • អាច​ប្រើ​ឡាម ដើម្បី​កោរ​រោម​ចិញ្ចើម​ដែល​នៅ​សេស​សល់​រញ៉េរញ៉ៃ (គួរ​កោរ​មួយ​សប្តាហ៍ម្តង)។

  • ប្រើ​ខ្មៅ​ដៃ គូស​បំពេញ​បន្ថែម ហើយ​មិន​ត្រូវ​សង្កត់​ធ្ងន់​​ដៃ​ពេក​ទេ។

  • ពេល​បាន​ទម្រង់​ដែល​អ្នក​ពេញ​ចិត្ត​ហើយ អាច​ប្រើ​ច្រាស​សិត​ឲ្យ​សរសៃ​ទាក់​ទាញ​​មួយ​កម្រិត​ទៀត​ និង​អាច​ប្រើ​ម៉ាស្ការ៉ា​តិចៗ ដើម្បី​ឲ្យ​រោម​ចិញ្ចើម​ជាប់​បាន​យូរ​។

កាលណា​អ្នក​ព្យាយាម​​រៀន​គូស​រាល់​​ថ្ងៃ យូរ​ៗ​ទៅ នឹង​កាន់​​តែ​ថ្នឹក​ដៃ គូស​ស្អាត​មិន​អ្នក​ជំនាញ​ប៉ុន្មាន​ទេ​។

កាន់​តែ​ងាយ​ស្រួល​ជាង​នេះ​ទៅ​ទៀត​ អាច​រៀន​តាម​រយៈ​វីដេអូ​ខាង​ក្រោម​នេះ​ក៏​បាន​ដែរ៕

ចុចអានបន្ត៖ មិនហប់តឹងណែនចង្អៀតចង្អល់ ជាមួយនឹងស្ទីលស្លៀកពាក់ស្រួលខ្លួន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម