តោះ! មក​ដឹង​ពី​​​​វិធីសាស្ត្រ​ក្នុង​ការ​​ផ្តល់​​ជំនឿ​ចិត្ត​ឱ្យ​ខ្លួន​ឯង​ពី​តារា Youtuber ដ៏​ល្បី​មួយ​រូប

  • 2020-01-16 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផ្តល់​នូវ​ជំនឿ​ចិត្ត​ឱ្យ​ខ្លួន​ឯង​គឺ ជា​រឿង​ដែល​សំខាន់​នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ។ ថ្វី​ដ្បិត​តែ​ផ្លូវ​ដែល​គ្រប់​គ្នា​ជ្រើស​រើស​ដើរ​គឺ​ផ្សេងៗ​គ្នា ក៏​ប៉ុន្តែ​វិធី​សាស្ត្រ​ក្នុង​ការ​ដើរ​ឱ្យ​ដល់​គោលដៅ​គឺ​ ស្រដៀង​គ្នា​នោះ​ទេ។ ម៉្យាង​វិញ​ទៀត គ្មាន​វិធី​ណា​​មួយ​ខុស ឬ​ ត្រូវ​ឡើយ​ក្នុង​ការ​ដើរ​លើ​វិថី​មួយ​ដែល​មាន​តែ​ខ្លួន​អ្នក​ទើប​យល់​ ម្លោះ​ហើយគឺ​គ្មាន​នរណា​ម្នាក់​អាច​ទៅ​រួម​ដំណើរ​ជំនួស​​អ្នក​ទេ គឺ​មាន​តែ​អ្នក​ជា​អ្នកបង្កើត​ក្តី​ស្រឡាញ់ ភាព​រឹងប៉ឹង និង ជំនឿ​ចិត្ត​សម្រាប់​ខ្លួន​ឯង។ កុំ​ភ្លេច​សាក​ល្បង​អនុវត្ត​នូវ​វិធី​សាស្ត្រ​ទាំង​នេះ ពេល​អ្នក​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​អ្នក​៖

Michelle Phan

**១. ព្យាយាម​គិត​រឿង​វិជ្ជមាន និង រឿង​ល្អៗ**៖ មិន​ថា​អ្នក​កំពុង​ជួប​រឿង​យ៉ាង​ណា កុំ​អស់​សង្ឃឹម​ឱ្យ​សោះ ហើយ​ត្រូវ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ដើម្បី​គិត​អ្វី​ឱ្យ​បាន​វែង​ឆ្ងាយ និង មាន​ប្រយោជន៍​ទោ​ថ្ងៃ​ក្រោយ​។

២. ស្តាប់​ចម្រៀង​បន្ធូរ​អារម្មណ៍​៖ តន្ត្រី​ និង ចម្រៀង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​ឱ្យ​រុក្ខជាតិ​ដុះ​បាន​លឿន។ ដូច​គ្នា​នោះ​ដែរ វា​ក៏​ជួយ​ឱ្យ​មនុស្ស​ដែល​មាន​អារម្មណ៍​តាន​តឹង​ឱ្យ​បែរ​មក​ជា​មាន​អារម្មណ៍​ធូរ​ស្រាល និង​ កាត់​បន្ថយ​រាល់​កង្វល់​បាន​ច្រើន។

៣. ស្វែង​យល់​ពី​​ទេពកោសល្យ​របស់​ខ្លួន​ឯង៖ មិន​ចាំ​បាច់​ល្អ​លើ​រឿង​គ្រប់​យ៉ាង ឬ ដូច​​អ្នក​ដទៃ​ឡើយ​ តែ​មនុស្ស​ម្នាក់ៗ​តែង​មាន​ចំណុច​ខ្លាំង​របស់​ខ្លួន។ ទោះ​ជា​ពេល​ខ្លះ​អ្នក​មើល​វា​មិន​ឃើញ​ក៏​ដោយ មិន​មែន​បាន​ន័យ​ថា​អ្នក​គ្មាន​ចំណុច​ខ្លាំង​នោះ​ទេ គ្រាន់​តែ​ពេល​ខ្លះ​ អ្នក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង។

Michelle Phan

៤. ចែក​រំលែក​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់៖ ការ​លើក​ទឹក​ចិត្ត​ និង ផ្តល់​ជំនឿ​ចិត្ត​ពី​មនុស្ស​ជា​ទី​ស្រឡាញ់ គឺ​ជា​កាដូ​ដ៏​ពិសេស​មួយ​ក្នុង​ដំណើរ​ដ៏​លំបាក​មួយ។ ពេល​ណា​អ្នក​គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ព្យាយាម​សាក​ល្បង​ចែក​រំលែក​ក្តី​កង្វល់​​ទាំង​នោះ​ឱ្យ​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​បំផុត ដូច​ជា មិត្តភក្តិ ឬ ក្រុម​គ្រួសារ​ជាដើម។

៥. កុំ​ផ្តេក​ផ្តួល​ទៅ​លើ​រឿង​ណា​ដែល​អ្នក​​ធ្វើ​ទៅ​មិន​រួច៖ បើ​អ្នក​គិត​ថា​អ្នក​គ្មាន​សមត្ថភាព​ធ្វើ​អ្វី​មួយ ហើយ អ្នក​បន្ត​ការ​គិត​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង​បៀម​ទុក និង បាត់​បង់​នូវ​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង គួរ​តែ​ព្យាយាម​បញ្ឈប់។ ផ្ទុយ​ពី​ការ​ធ្វើ​បែប​នេះ អ្នក​គួរ​តែ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​ធ្វើ​បាន ហើយ ល្អ​សម្រាប់​ខ្លួន​ឯង​វិញ​ទើប​វា​អាច​ធ្វើ​ឱ្យ​បង្កើន​នូវ​ភាព​ជឿ​ជាក់​សម្រាប់​ខ្លួន​ឯង​មក​វិញ៕

Michelle Phan

អានបន្ត៖ រឿង ៤យ៉ាង ដែលមនុស្សចង់ផ្លាស់ប្តូរក្នុងជីវិតប៉ុន្តែមិនអាចទៅរួច

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម