វិធីសាស្រ្ត៤យ៉ាងជួយអ្នកឲ្យបំភ្លេចគេបានជោគជ័យ និងលែងមានការឈឺចាប់តទៅទៀត
- 2020-01-15 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្ត៤យ៉ាងជួយអ្នកឲ្យបំភ្លេចគេបានជោគជ័យ និងលែងមានការឈឺចាប់តទៅទៀត
នៅពេលមនុស្សដែលអ្នកស្រឡាញ់ខ្លាំង លែងអើពើ ឈប់ខ្វល់ខ្វាយ ឬបោះបង់អ្នកចោល ជឿថាអ្នកប្រាកដជាឈឺចាប់ខ្លាំង ប៉ុន្តែអ្នកកាន់តែចង់បំភ្លេចគេ បេះដូងអ្នករឹតតែនឹកគេទ្វេដង នេះក៏ព្រោះតែអ្នកមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនពេក។ តើធ្វើបែបណា ទើបអាចបញ្ឈប់ការនឹករឭកទាំងនោះបាន? អនុវត្តវិធីសាស្ត្រទាំង៤ខាងក្រោម នោះអ្នកប្រាកដជាបំភ្លេចគេបានដោយជោគជ័យជាក់ជាមិនខាន៖
**១. ធ្វើចិត្តឲ្យរឹងមាំ**
អ្នកត្រូវគោរពការសម្រេចចិត្តខ្លួនឯង ចំពោះការបញ្ចប់ទំនាក់ទំនងមួយនេះ។ ធ្វើចិត្តឲ្យរឹងមាំ ម៉ឺងម៉ាត់ ទោះអ្នកនៅតែស្រឡាញ់គេខ្លាំងប៉ុណ្ណា ត្រូវតាំងចិត្តថាក្រោយបែកគ្នា អ្នកនឹងធ្វើចិត្តឲ្យបាន ឈប់ស្រឡាញ់ លែងត្រូវការ មិនពាក់ព័ន្ធជាមួយតទៅទៀត ឬបកក្រោយជាដាច់ខាត ទោះថ្ងៃក្រោយគេសុំអ្នកត្រូវគ្នាវិញក៏ដោយ។
២. ទទួលយកការពិត
បើអ្នកធ្លាប់ ឬកំពុងតែស្រឡាញ់គេខ្លាំង ជឿថាអ្នកពិតជាមិនអាចទទួលយកការពិត ដែលទំនាក់ទំនងអ្នកទាំងពីរឈានដល់ផ្លូវបំបែកដោយងាយស្រួលទេ។ ប៉ុន្តែការពិតនៅតែជាការពិត អ្នកមិនអាចកុហកខ្លួនឯងមួយជីវិតឡើយ។
៣. នឹកមនុស្សផ្សេង
អ្នកត្រូវប្ដូរគោលដៅថ្មី យកពេលទៅនឹកមនុស្សផ្សេង មិនថាអ្នកថ្មីដែលអាចជំនួសបុរសម្នាក់នោះឬម៉ាក់ប៉ា បងប្អូន មិត្តភ័ក្ដិស្និទ្ធស្នាលដែលតែងតែបារម្ភពីអ្នក។ ចំណាយពេលនៅក្បែរ ព្រមទាំងនឹកពួកគេឲ្យច្រើន ដើម្បីបន្លប់ការនឹកឥតប្រយោជន៍ដល់មនុស្សដែលគ្រាន់តែជាអតីត។
៤. ចងចាំចំណុចអាក្រក់របស់គេ
អ្នកអាចគិតដល់គុណវិបត្តិ ឬអត្តចរិតអាក្រក់ៗរបស់បុរសម្នាក់នោះដែលតែងតែធ្វើឲ្យអ្នកពិបាកចិត្ត ឈឺចាប់ និងមិនអាចទទួលយកបាន។ ត្រូវរំឭកខ្លួនឯងថាអ្នកជានារីសំណាងដែលមិនចាំបាច់ទ្រាំជាមួយមនុស្សអាក្រក់នោះតទៅទៀត។ អរគុណខ្លួនឯងដែលសម្រេចចិត្តបានត្រឹមត្រូវ ៕