Zhao Li Ying កូន​១​មែន​ពិត តែ​វ៉ាដាច់ Liu Yi Fei តែ​ម្ដង​ពេល​ថត​ក្នុង​ស៊ុម​តែ​មួយ

  • 2020-01-15 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​មិន​អាច​គ្រប់គ្រងទម្ងន់​ខ្លួន​ឯង​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Liu Yifei តែង​ជា​ប្រធានបទ​សម្រាប់​ទស្សនិកជន​ជជែក។ ទោះ​បី​មិន​ទាន់​មាន​គ្រួសារ​ក្ដី ប៉ុន្តែ​នៅ​ពេល​អង្គុយ​ជិត​អ្នក​ម្ដាយ​កូន​១ Zhao Li Ying នាង​នៅ​តែ​មើល​ឃើញ​​ថា​បាក់​​សម្រស់​ជាង​ព្រោះ​មាន​សាច់​ពេក។

សិល្បករ សិល្បការិនី​ចិន​ស្ទើរ​កន្លះ​វិស័យ​សិល្បៈ​បាន​មាន​វត្តមាន​​នៅ​ក្នុង​កម្មវិធី Weibo Night ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​បណ្ដាញ​សង្គម​ Weibo ធំ​ជាង​គេ​នៅ​ប្រទេស​ចិន។ កម្មវិធី​ប្រមូល​ផ្ដុំ​ដោយ តារា​លំដាប់ S ជា​ច្រើន​ដួង​ដូច​ជា Yang Mi, Dilriba, Angelababy, Wang Il Bo, Xiao Zhan និង Zhao Li Ying ជា​ដើម។

ដោយ​សារ​តែ​ជា​តារា​សម្ដែង​ជួរ​មុខ​ដូច​គ្នា ដូច​នេះ​ហើយ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​២​ដួង​គឺ Liu Yifei និង Zhao Li Ying ត្រូវ​បាន​ក្រុម​ការងារ​រៀប​ឲ្យ​អង្គុយ​នៅ​ជួរ A ហើយ​ជាប់​គ្នា​ទៀត​ផង។ នៅ​ពេល​ថត​រូប​នៅ​ក្នុង​ស៊ុម​តែ​មួយ គេង​សង្កេត​ឃើញ​ថា ទោះ​បី​ជា​ទើប​សម្រាល​កូន​ហើយ​ក៏​ដោយ តែ​ប្រពន្ធ​របស់​តារា​សម្ដែង​ប្រុស Feng Shao Feng មើល​ទៅ​ឃើញ​ស្លីម​ជាង​តួ​ឯករឿង Mulan ខ្លាំង​ណាស់។

ក្រោយ​ពេល​រូប​ភាព​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ ទស្សនិកជន​បាន​លាន់​មាត់​ថា ប្រហែល​ជា​រាង​របស់ សៀវ ឡុង​នី ពិបាក​គ្រប់គ្រងទំងន់​ហើយ ដ្បិត​​នាង​តែង​មាន​​សាច់​ទ្រលុកទ្រលន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ចាស់​ជាង​វ័យ ទោះ​មិន​ទាន់​មាន​គ្រួសារ និង​កូន​ដូច​មិត្ត​រួម​អាជីព​ក៏​ដោយ៕

​អាន​បន្ត៖ ​ Zhao Li Ying ធ្លាយ​រូប​រាងកាយស្គម​ស្គាំង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel