​អត្តចរិត​​​​មនុស្ស​ប្រុស ​ដែល​ស្ថិត​​នៅ​ក្នុង​ក្តី​​ស្រមៃ​នារី​​គ្រប់​រូប

  • 2020-01-14 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​​​ស្រី​បើ​​មាន​​បុរសៗ​តាម​ចែចង់​ច្រើន​​គឺ​មិន​ងាយ​នឹង​​យក​ភ្នែក​​មើល​​​​ផ្តេស​ផ្តាស​ឡើយ។ នាង​​អាច​នឹង​​ចាប់​អារម្មណ៍​ ប៉ុន្តែ​មិន​លង់​ស្រលាញ់​​ងាយៗ ព្រោះ​​នាង​​​នៅ​រង់​ចាំ​មើល​បន្តិច​សិន​​ ថា​បុរស​​ម្នាក់​នោះ​​មាន​គ្រប់​ចំណុច​ដែល​នាង​ចង់​បាន​ហើយ​ឬ​នៅ។ ​​​បេះ​ដូង​​មនុស្ស​ស្រី​​គ្មាន​អី​ពិបាក​យក​មក​គ្រប់​គ្រង​​​ទេ ឲ្យ​តែ​មនុស្ស​ប្រុស​​អាច​​ធ្វើ​​រឿង​ទាំង​នេះ​បាន។ ​

គាត់​តែង​តែ​ស្ដាប់​​​​​​​នាង​

ទោះ​បី​​ជា​​​រឿង​​​​​នោះ​​មិន​​សូវ​​សំខាន់ ឬ​​ស្តាប់​ទៅ​​គួរ​​ធុញ​​ក៏​ដោយ គាត់​មិន​ប្រកាន់​​ហើយ​នៅ​តែ​​អត់​ធ្មត់​​ចាំ​ស្តាប់​​ជា​និច្ច ព្រោះ​គាត់​ចង់​​ដឹង​ចង់​ឮ អ្វី​​ដែល​​ទាក់​ទង​​នឹង​មនុស្ស​ដែល​គាត់​ស្រលាញ់ ដើម្បី​​ស្វែង​យល់​​កាន់​តែ​ច្បាស់​​ពី​​​នាង។

គាត់​​សប្បាយ​​ចិត្ត​​​រាល់​​​ពេល​ដែល​ជួប​នាង

​ពេល​​​​​​នឿយ​ហត់​ឬ​រង​​សម្ពាធ​ពី​ការងារ​​គាត់​នៅ​តែ​អាច​ញញឹម​​​​និង​​​សប្បាយ​​ចិត្ត​ បាត់​ទុក្ខ​កង្វល់​ទាំង​​ឡាយ​​​រាល់​ពេល​​ដែល​​បាន​ឃើញ​​មុខ​​នាង។

គាត់​​ចេះ​ជួយ​​អសារ​​និង​​​សម្រាល​ទុក្ខ​

គាត់​​​​ចេះ​​ជួយ​​​សម្រាល​ទុក្ខ​​នៅ​ក្នុង​ផ្ទះ​ ដោយ​មិន​​ប្រកាន់​ថា​ខ្លួន​​ជា​មនុស្ស​​ប្រុស ហើយ​​ត្រូវ​តែ​ទម្លាក់​​ការងារ​ផ្ទះ​ទាំង​អស់​នោះ​​ឲ្យ​ទៅ​មនុស្ស​ស្រី​​នោះ​ទេ​។ គាត់​​ក៏​​អាច​​បែង​​ចែក​​ពេល​វេលា​​​​​​​ខ្លះ ​​​​សម្រាប់​​ជួយ​មើល​ថែរក្សា​កូនៗផង​​​​​ដែរ។

គាត់​​ការពារ​​នាង​គ្រប់​​ពេល​

មិន​មែន​​សំដៅ​ទៅ​លើ ​ការ​ការពារ​​​ពី​​​ជន​​​ខិល​ខូច​​ដែល​មាន​​បំណង​​​មិន​​ល្អ​មក​លើ​​នាង​ប៉ុណ្ណោះ​ទេ ​​​ប៉ុន្តែ​សូម្បី​តែ​​​ទង្វើ​​តិច​​​​តួច​​ ដូច​ជា​​ការ​​​កាន់​​ដៃ​​នាង​​ពេល​ដើរ​​ឆ្លង​​ផ្លូវ ក៏​ចាត់​ទុក​​ជា​​ការ​ការពារ​ដ៏កក់​ក្តៅ​​ដែរ។

គាត់​​​គោរព​​នូវ​​​អ្វី​ដែល​នាង​មាន

​មនុស្ស​​ប្រុស​ដែល​​មាន​ចិត្ត​ស្រលាញ់​ពិត មិន​​បង្ខំ​ឲ្យ​នាង​ផ្លាស់​ប្តូរ​​ដើម្បី​គាត់ ដូច​ជា​​ពណ៌​​ស្បែក សក់ ការ​​ស្លៀក​ពាក់ ​ការ​​តុប​​តែង​​ខ្លួន ​ការ​​ធ្វើ​​​​​ការងារ...​រឿង​ផ្ទាល់​​ខ្លួន​​របស់​នាង​ គាត់​ផ្តល់​សិទ្ធិ​​ពេញ​លេញ​​ដើម្បី​​ឲ្យ​នាង​​​សម្រច​ចិត្ត​ដោយ​​​​ខ្លួន​ឯង។

​គាត់​​​ស្រលាញ់​​​​ក្រុម​​គ្រួសារ​​របស់​នាង

​​ស្រលាញ់​​នាង​​តែ​មួយ​មុខ នៅ​មិន​ទាន់​​គ្រប់គ្រាន់​​​នៅ​ឡើយ​ទេ ត្រូវ​​ចេះ​​​គោរព​​ស្រលាញ់​​ផ្តល់​តម្លៃ​​​ឲ្យ​ក្រុម​​គ្រួសារ​របស់​​នាង និង​​​មិន​ប្រកាន់​​រើស​អើង​ទោះ​បី​​ជា​មាន​​ឋានៈ​ខ្ពស់​ជាង​ក៏​ដោយ។

គាត់​ចាំ​នូវ​​​ថ្ងៃ​​ពិសេស​ផ្សេង​ៗ

គ្មាន​​​អ្វី​រំភើប​​​ជាង​មនុស្ស​ប្រុស​ដែល​​ខ្លួន​​ស្រលាញ់​​អាច​ចាំ នូវ​ថ្ងៃ​កំណើត ​​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​ជាដើម ព្រោះ​​នេះ​​​បញ្ជាក់​ថា​​ ស្រលាញ់​គ្នា​យូរ​ប៉ុនណា​ក៏​គាត់​មិន​​អាច​​​បំភ្លេច​ថ្ងៃ​​​អស្ចារ្យ​ទាំង​នោះ​បាន​ឡើយ។

​នាង​​​ចូល​ចិត្ត​អ្វី គាត់​នឹង​​ព្យាយាម​​​ចូលចិត្ត​វា​​ដូច​គ្នា

​គាត់​ហ៊ាន​​បោះបង់​​ទម្លាប់​​មួយ​ចំនួន​​ដើម្បី​បំពេញ​​បំណង​​​​​នាង។ គាត់​​សុខ​ចិត្ត​​ ​មិន​មើល​បាល់​​ទាត់​ ឬ​​លេង​ហ្គេម​​ ដើម្បី​ជូន​​នាង​​ដើរ​ផ្សារ និង​​ធ្វើ​​អ្វី​ដែល​ជា​ចំណង់​​ចំណូល​ចិត្ត​របស់​​នាង។

​​ស្រលាញ់​នាង​​ដោយ​មិន​ជិន​ណាយ​

មនុស្ស​ប្រុស​​​​កុំ​​សម្តែង​ក្តី​ត្រេក​​ត្រអាល​​​​តែ​ពេល​គ្រា​​​ដំបូង ​ត្រូវ​​​ស្មោះ​ត្រង់​​ស្រលាញ់​នាង​​ដោយ​មិន​ជិន​ណាយ ​​និង​មាន​មោទនភាព​ដែល​​​បាន​នាង​​ជា​គូ នោះ​​​ក្តី​ស្នេហា​អ្នក​ទាំង​ពីរ​នឹង​កើន​ឡើង​ទ្វេ​ដង ព្រោះ​ក្តី​ស្រលាញ់​បែប​នេះ​ គឺ​ស្ថិត​​នៅ​ក្នុង​ក្តី​​ស្រមៃ​របស់​មនុស្សគ្រប់​រូប ៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម