ចង់​ដឹង​ទេ​ថា​យល់​សប្តិ​នីមួយៗ​មាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ណា​ខ្លះ?

  • 2020-01-10 10:15:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 71

អ្នក​ណា​ក៏​ធ្លាប់​គេង​យល់​សប្តិ​ឃើញ​អ្វី​ម៉្យាង​ដែរ មិន​ថា​ជា​ មនុស្ស វត្ថុ ទី​កន្លែង​ ឬ ជា​សកម្មភាព​អ្វី​មួយ។ អ្នក​ខ្លះ​តែង​និយាយ​ត​គ្នា​ថា យល់​សប្តិ​ច្រើន​តែ​កើត​ឡើង​ពិត ឯ​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ថា​យល់​សបិ្ត​ច្រើន​តែ​ផ្ទុយ​ពី​ការ​ពិត។ តើ​អ្នក​យល់​យ៉ាង​ណា​វិញ? តោះ! មក​យល់​ដឹង​ពី​អត្ថន័យ​ពី​ក្រោយ​យល់​សប្តិ​របស់​អ្នក​ទាំង​អស់​គ្នា៖

រូបតំណាង

១. យល់សប្តិ​ឃើញ​ធ្លាក់​ពី​ទី​ណា​មួយ​

ការ​យល់​សប្តិ​ឃើញ​ខ្លួន​ឯង​ធ្លាក់​ពី​ទី​ណា​មួយ​នេះ​គឺ កើត​ឡើង​ញឹក​ញាប់​គួរ​សម។ ការ​សុបិន​បែប​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​មាន​អត្ថន័យ​ថា​ ឆាក​ជី​វិត​របស់​អ្នក​កំពុង​តែ​ជួប​រឿង​មិន​សម​បំណង ឬ វា​មាន​ន័យ​ថា​ អ្នក​គួរ​សម្រេច​ចិត្ត​សារ​ជា​ថ្មី​ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​ជីវិត​អ្នក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អត្ថន័យ​មួយ​ទៀត​របស់​វា​គឺ អ្នក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​រឿង​អ្វី​មួយ។ ដូចនេះ វា​ជា​សញ្ញា​ប្រាប់​ថា​អ្នក​គួរ​តែ​បន្ធូរ​អារម្មណ៍​ខ្លួន​ឯង​ ហើយ ធ្វើ​ឱ្យ​ខ្លួន​ឯង​រីក​រាយ​នឹង​ជីវិត​ខ្លះ។

២. យល់សប្តិ​ឃើញ​អាក្រាត​កាយ​

បើ​អ្នក​សុបិន​ឃើញ​ខ្លួន​ឯង​អាក្រាត​កាយ វា​អាច​មាន​ន័យ​ថា​អ្នក​កំពុង​មាន​ការ​ព្រួយ​បារម្ភ ឬ ភ័យ​ខ្លាច​ពី​ការ​ដែល​ត្រូវ​បញ្ចេញ​នូវ​ចំណុច​ខ្សោយ​របស់​ខ្លួន​ទៅ​អ្នក​ដទៃ ឬ ខ្លាច​ខ្លួន​ឯង​ធ្វើ​អ្វី​មិន​បាន​ល្អ និង មិន​សម្រេច។

រូបតំណាង

៣. យល់សប្តិ​ឃើញ​គេ​ដេញ​តាម

ជា​ធម្មតា ការ​សុបិន​ឃើញ​គេ​ដេញ​តាម​ គឺ​ប្រៀប​បាន​ដូច​ជា​ការ​រត់​គេច​ពី​ភាព​ភ័យ​ខ្លាច​ ឬ រឿង​រ៉ាវ​អ្វី​មួយ​នៅ​ក្នុង​ជីវិត។ ការ​ដេញ​តាម​នោះ​ទៀត​សោត គឺ​មាន​អត្ថន័យ​ផ្សេង​គ្នា​ថែមទៀត។ បើ​អ្នក​ត្រូវ​បាន​ដេញ​តាម​ដោយ​សត្វ មាន​ន័យ​ថា​អ្នក​កំពុង​រត់​គេច​ពី​ការ​ខឹង និង ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឯង។ តែ​បើ​អ្នក​ត្រូវ​បាន​ដេញ​តាម​ដោយ​ជនអាថ៌កំបាំង​ណាមួយ​ វា​អាច​ជា​សញ្ញា​ន័យ​ស្រមោល​អន្តកាល​ ឬ មេរៀន​ដ៏​អាក្រក់​មួយ​ពី​អតីត​ដែល​នៅ​ដិត​ដាម​ក្នុង​ចិត្ត​អ្នក​។ រី​ឯ ការ​ដេញ​តាម​ដោយ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​គ្នា មាន​ន័យ​ថា​អ្នក​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ទំនាក់ទំនង​ស្នេហា​ពី​អតីតកាល។

៤. យល់សប្តិ​ឃើញ​បាក់​ធ្មេញ

ការ​បាក់​ធ្មេញ​ប្រៀប​បាន​ដូច​ជា​ភាព​អាម៉ាស់​មួយ​អ៊ីចឹង ដូច្នេះ​ការ​សុបិន​ឃើញ​បែប​នេះ​មាន​ន័យ​ថា​អ្នក​ខ្វល់ខ្វាយ​ពី​រូប​សម្បត្តិ​ និង ភាព​ទាក់​ទាញ​ពី​ខាង​ក្រៅ​។ ម៉្យាង​វិញ​ទៀត វា​អាច​បង្ហាញ​ថា​អ្នក​កំពុង​បារម្ភ​ពី​ពាក្យ​សម្តី ឬ ការ​សន្ទនា​របស់​អ្នក​ជា​មួយ​អ្នក​ដទៃ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ខ្មាស​គេ​ជាដើម។

រូបតំណាង

អ្នក​ខ្លះ​អាច​សុបិន​ឃើញ​ការ​ស្លាប់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ អ្នក​នៅ​ជុំ​វិញ​ខ្លួន ឬ ខ្លួន​ឯង​ក៏​មាន។ អត្ថន័យ​នៃ​ការ​សុបិន​បែប​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ភ័យ​ខ្លាច​នៃ​​ការ​ប្រែប្រួល ឬ អ្វី​ៗ​ដែល​មិន​ទៀង​ដូច​ជា​ការ​ស្លាប់​នោះ​ដែរ៕

រូបតំណាង

អានបន្ត៖ រៀនមើលចិត្តមនុស្ស តាមរយៈការតាមដានលើលក្ខណៈ ៧ យ៉ាង

ប្រភព៖ verywell ប្រែ​សម្រួល៖ Siyou Tang